បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb20 កក្កដា ទំ. ៧
  • ព្រះយេហូវ៉ាការពាររាស្ត្ររបស់លោក។

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេហូវ៉ាការពាររាស្ត្ររបស់លោក។
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២០)
  • អត្ថបទស្រដៀងគ្នា
  • តើគម្ពីរបង្រៀនយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • តើអ្នកមើលឃើញ«លោកដែលមនុស្សមើលពុំឃើញ»ឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • សារមន្ទីរ​គម្ពីរ​នៅ​ការិយាល័យ​សាខាប្រទេស​បែលហ្ស៊ិក បង្ហាញ​ពី​ការ​តស៊ូ​ដើម្បី​ការពារ​បណ្ដាំ​របស់​ព្រះ
    ប្រធានបទឯទៀត
  • ក្យសន្យារបស់ព្រះយេហូវ៉ាតែងតែសម្រេចគ្រប់ជំពូក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២០)
mwb20 កក្កដា ទំ. ៧

របៀបរស់នៅជាគ្រិស្តសាសនិក

ព្រះ​យេហូវ៉ា​ការ​ពារ​រាស្ត្រ​របស់​លោក

ឪពុកដែលជាជនជាតិអ៊ីស្រាអែលនិងកូនប្រុសរបស់គាត់កំពុងឈរលាបឈាមលើគ្របទ្វាផ្ទះរបស់ពួកគេ។

បុណ្យ​រំលង​ដំបូង​គឺ​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​មួយ។ នៅ​យប់​នោះ ពេល​ផារ៉ូ​បាន​ដឹង​ថា​កូន​ច្បង​ទាំង​អស់​របស់​ជន​ជាតិ​អេស៊ីប​បាន​ស្លាប់ គាត់​ប្រាប់​ម៉ូសេ​ថា​៖ ​«​ចូរ​ឯង​រាល់​គ្នា​ក្រោក​ឡើង​នាំ​គ្នា​ចេញ​ពី​កណ្ដាល​រាស្ត្រ​អញ​នេះ​ទៅ ព្រម​ទាំង​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ផង ចូរ​ទៅ​ថ្វាយ​បង្គំ​ដល់​ព្រះ​យេហូវ៉ា ដូច​ជា​ឯង​រាល់​គ្នា​បាន​សូម​នោះ​ចុះ​»។ (​និក្ខ. ១២:៣១​) ពិត​ណាស់ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា លោក​ការ​ពារ​រាស្ត្រ​របស់​លោក។

កាល​ដែល​យើង​គិត​អំពី​ប្រវត្តិ​សាស្ត្រ​របស់​រាស្ត្រ​ព្រះ​យេហូវ៉ា​នៅ​សម័យ​យើង គឺ​មានភ័ស្តុតាង​ជាក់​ស្តែង​ថា​ព្រះ​យេហូវ៉ា​នៅ​តែ​បន្ត​ណែនាំ​និង​ការ​ពារ​ពួក​គេ។ ចំណុច​នេះ​បាន​ត្រូវ​លើក​ឡើង​ក្នុង​សារមន្ទីរ​មួយ​នៅ​ឯ​មន្ទីរ​ចាត់​ការ​ពិភព​លោក​ដែល​មាន​ចំណង​ជើង​ថា​៖ ​«​រាស្ត្រ​មួយ​ជា​តំណាង​នាម​របស់​ព្រះ​យេហូវ៉ា​»។

សូម​ទស្សនា​វីដេអូ​ការ​ទស្សនា​សារមន្ទីរ​នៅ​ក្រុង​វ័រវិក: ​«​រាស្ត្រ​មួយ​ជា​តំណាង​នាម​របស់​ព្រះ​យេហូវ៉ា​»​ រួច​មក​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • ប័ណ្ណផ្សព្វផ្សាយនិងរូបពី‹ល្ខោនរូបភាពនៃការបង្កើត›។

    ដើម្បី​ជួយ​ពង្រឹង​ជំនឿ​ទៅ​លើ​គម្ពីរ តើ​និស្សិត​គម្ពីរ​បាន​ចាប់​ផ្ដើម​ប្រើ​ឧបករណ៍​ដ៏​ជឿន​លឿន​មួយ​ណា​នៅ​ឆ្នាំ​១៩១៤? ហើយ​តើ​នេះ​មាន​ជោគ​ជ័យ​យ៉ាង​ណា?

  • រូបថតរបស់បងប្រុសៗដែលបានត្រូវគេចាប់ខ្លួននិងដាក់គុកក្នុងឆ្នាំ១៩១៨។

    តើ​មាន​ការ​ពិបាក​អ្វី​នៅ​ឆ្នាំ​១៩១៦ និង​១៩១៨? ហើយ​តើ​មាន​ភ័ស្តុតាង​អ្វី​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​កំពុង​ណែនាំ​អង្គការ​លោក?

  • សារមន្ទីរមួយកំពុងដាក់បង្ហាញអំពីរូបភាពបងប្អូនជាច្រើនដែលបានជាប់គុកដោយសារជំនឿរបស់ពួកគេ។ ទ្វារមួយបានបើកចំហរដោយក្នុងបន្ទប់នោះមានរូបភាពដែលបង្ហាញអំពីសួនឥឧទ្យាន។

    ទោះ​ជា​មាន​ការ​ប្រឆាំង​ក៏​ដោយ តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​កាន់​ជំហរ​មាំ​មួន​ដើម្បី​ជំនឿ​យ៉ាង​ដូច​ម្ដេច?

  • សារមន្ទីរមួយកំពុងដាក់បង្ហាញអំពីវីធីផ្សព្វផ្សាយខ្លះៗដែលធ្លាប់ប្រើក្នុងអំឡុងឆ្នាំ១៩៣០និង១៩៤០។

    នៅ​ឆ្នាំ​១៩៣៥ តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​ការ​យល់​ដឹង​ថ្មី​អ្វី? ហើយ​តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ពួក​គេ?

  • បើ​អ្នក​បាន​ទស្សនា​សារមន្ទីរ​នេះ​ឬ​ការិយាល័យ​សាខា​នៅ​តំបន់​អ្នក តើ​អ្នក​បាន​ឃើញ​អ្វី​ដែល​ពង្រឹង​ជំនឿ​របស់​អ្នក​ថា​ព្រះ​យេហូវ៉ា​កំពុង​ណែនាំ​និង​ការ​ពារ​រាស្ត្រ​របស់​លោក?

ដើម្បី​ដឹង​អំពី​របៀប​ដែល​អ្នក​អាច​ទៅ​លេង​សារមន្ទីរ​នេះ សូម​ចូល​មើល​គេហទំព័រ jw.org® ហើយ​ចុច​«​អំពី​យើង​»​ រួច​ចុច​«​ការិយាល័យ​និង​ការ​ចូល​មើល​»​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក