ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | និក្ខមនំ ៣៣-៣៤
គុណសម្បត្តិដែលគួរឲ្យស្រឡាញ់របស់ព្រះយេហូវ៉ា
ដោយសារម៉ូសេឲ្យតម្លៃចំពោះគុណសម្បត្តិរបស់ព្រះយេហូវ៉ា នេះបានជួយគាត់ឲ្យប្រព្រឹត្តទៅលើបណ្ដាជនអ៊ីស្រាលអែលដោយចិត្តអត់ធ្មត់។ ស្រដៀងគ្នាដែរ បើយើងឲ្យតម្លៃកាន់តែច្រើនចំពោះគុណសម្បត្តិរបស់ព្រះយេហូវ៉ា យើងអាចប្រព្រឹត្តទៅលើបងប្អូនរួមជំនឿរបស់យើងដោយមេត្តាករុណា។
សេចក្ដី«មេត្តាករុណា ហើយទន់សន្ដោស[ឬសេចក្ដីអាណិតអាសូរ]»: ព្រះយេហូវ៉ាថែរក្សាអ្នកគោរពប្រណិប័តន៍លោកដោយស្រឡាញ់ថ្នាក់ថ្នម និងយកចិត្តទុកដាក់ពួកគេយ៉ាងជ្រាលជ្រៅ ដូចឪពុកម្ដាយថែរក្សាកូនៗ
«យឺតនឹងខ្ញាល់»: ព្រះយេហូវ៉ាអត់ធ្មត់នឹងអ្នកបម្រើរបស់លោក ហើយពេលពួកគេធ្វើខុស លោកបង្ហាញចិត្តអត់ធ្មត់ដោយឲ្យពួកគេមានពេលកែប្រែ
«សេចក្ដីសប្បុរស[ឬសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់]ជាបរិបូរ»: ព្រះយេហូវ៉ាមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះរាស្ត្ររបស់លោក ដូច្នេះចំណងមិត្តភាពដែលលោកមានជាមួយពួកគេនឹងមិនសាបសូន្យឡើយ
សូមសួរខ្លួនថា៖ ‹តើខ្ញុំអាចបង្ហាញសេចក្ដីមេត្តាករុណានិងសេចក្ដីអាណិតអាសូរដូចព្រះយេហូវ៉ាយ៉ាងដូចម្ដេច?›