ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | និក្ខមនំ ៣៥-៣៦
ជំនួយដើម្បីបំពេញកិច្ចការរបស់ព្រះយេហូវ៉ា
សកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាបានជួយបេតសាលាលនិងអូហូលីអាប់ឲ្យធ្វើតាមគម្រោងដ៏ល្អិតល្អន់របស់ត្រសាល។ នៅសព្វថ្ងៃនេះ អ្នកបម្រើរបស់ព្រះយេហូវ៉ាក៏អាចទទួលសកម្មពលបរិសុទ្ធដ៏ខ្លាំងក្លារបស់លោកដែរ។ តើតាមរបៀបណាយើងអាចទទួលប្រយោជន៍ពីសកម្មពលនោះ?
យើងត្រូវអធិដ្ឋានសុំសកម្មពលបរិសុទ្ធដើម្បីបង្កើនសមត្ថភាពរបស់យើងក្នុងការបម្រើព្រះយេហូវ៉ា
យើងត្រូវសិក្សាបណ្ដាំរបស់ព្រះយ៉ាងខ្នះខ្នែង
យើងគួរខំបំពេញភារកិច្ចណាក៏ដោយឲ្យអស់ពីសមត្ថភាព
តើព្រះយេហូវ៉ាអាចជួយអ្នកឲ្យបំពេញភារកិច្ចណាខ្លះ?