របៀបរស់នៅជាគ្រិស្តសាសនិក
ព្រះយេហូវ៉ានឹកចាំពីការនឿយហត់របស់យើង
ជួនកាល យើងប្រហែលជាមានអារម្មណ៍ថា អ្នកឯទៀតមិនឲ្យតម្លៃចំពោះការខំប្រឹងរបស់យើងនិងឆាប់ភ្លេចអ្វីដែលយើងបានធ្វើសម្រាប់ពួកគេ។ ចុះយ៉ាងណាអ្វីដែលយើងបានធ្វើសម្រាប់ព្រះយេហូវ៉ាវិញ? លោកឲ្យតម្លៃចំពោះកិច្ចការរបស់យើង ហើយមិនភ្លេចអំពីការខំប្រឹងយ៉ាងអស់ពីចិត្តរបស់យើងដើម្បីបម្រើលោកនោះទេ។ ទោះជាយើងមិនអាចធ្វើអ្វីដូចពីមុនដោយសារតែបញ្ហាសុខភាពក៏ដោយ លោកមិនបោះបង់ចោលយើងឡើយ។—ហេ. ៦:១០
សូមទស្សនាវីដេអូព្រះយេហូវ៉ានឹកចាំ រួចឆ្លើយសំណួរដូចតទៅនេះ៖
តើតាមរបៀបណាបងហ៊ីបស្មែនបានធ្វើការយ៉ាងនឿយហត់ដើម្បីព្រះយេហូវ៉ាក្នុងភារកិច្ចផ្សេងៗ?
ក្រោយពីប្រពន្ធរបស់បងហ៊ីបស្មែនបានស្លាប់ និងក្រោយពីគាត់មានវ័យចាស់ ហើយមិនអាចធ្វើអ្វីៗដូចពីមុន តើតាមរបៀបណាព្រះយេហូវ៉ាបង្ហាញថាលោកនឹកចាំគាត់?
ហេតុអ្វីយើងអាចនិយាយថា ការដែលបងហ៊ីបស្មែនបម្រើពេញពេលអស់មួយជីវិត គឺជាការមានស្ដុកស្ដម្ភ?—សុភ. ១០:២២