របៀបរស់នៅជាគ្រិស្តសាសនិក
តើអ្នកអាចរៀនអ្វីពីគំរូរបស់ពួកគេ?
តើអ្នកទើបតែត្រូវបានតែងតាំងជាជំនួយការខាងកិច្ចបម្រើ ឬជាអ្នកចាស់ទុំឬទេ? អ្នកប្រហែលជាមានសមត្ថភាព ជំនាញ ឬការអប់រំដែលអ្នកចាស់ទុំ និងជំនួយការខាងកិច្ចបម្រើឯទៀតមិនមាន។ ទោះជាយ៉ាងនោះក៏ដោយ អ្នកនៅតែអាចរៀនច្រើនពីបងប្រុសៗបែបនោះ និងពីបុរសស្មោះត្រង់ ដែលបានឈប់ពីភារកិច្ចក្នុងក្រុមជំនុំដោយសារមានវ័យចាស់ បញ្ហាសុខភាព ឬក៏ត្រូវទំនុកបម្រុងក្រុមគ្រួសារ។
សូមទស្សនាវីដេអូចូរគោរពបុរសដែលមានបទពិសោធន៍ ក្រោយមកសូមឆ្លើយសំណួរដូចតទៅ៖
១. តើបងរីឆាតបានបង្ហាញការគោរពចំពោះបងបេលឡូយ៉ាងដូចម្ដេច?
២. តើបងបេនបានធ្វើខុសអ្វី ហើយហេតុអ្វី?
៣. តើបងបេនបានរៀនអ្វីពីគំរូរបស់អេលីសេ?
៤. មិនថាអ្នកជាបងប្អូនប្រុស ឬបងប្អូនស្រីនោះទេ តើតាមរបៀបណាអ្នកអាចបង្ហាញការគោរពចំពោះគ្រិស្តសាសនិកដែលមានបទពិសោធន៍ ហើយតើអ្នកអាចរៀនពីគំរូរបស់ពួកគាត់យ៉ាងដូចម្ដេច?