ថ្ងៃទី៥-១១ ខែឧសភា
សុភាសិត ១២
ចម្រៀងលេខ១០១ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. កិច្ចការនឿយហត់នាំឲ្យមានប្រយោជន៍
(១០នាទី)
កុំខ្ជះខ្ជាយពេលវេលាដើម្បីដេញតាមអ្វីដែលឥតប្រយោជន៍ (សុភ. ១២:១១)
ខំប្រឹងធ្វើការ ហើយធ្វើជាមនុស្សឧស្សាហ៍ (សុភ. ១២:២៤; w១៦.០៦ ទំ.៣០ វ.៥)
អ្នកនឹងទទួលរង្វាន់ពីការនឿយហត់របស់អ្នក (សុភ. ១២:១៤)
យោបល់៖ យើងសប្បាយនឹងធ្វើការនឿយហត់ ពេលយើងដឹងថាអ្នកឯទៀតទទួលប្រយោជន៍ពីអ្វីដែលយើងធ្វើ។—សកម្ម. ២០:៣៥; mwbr១៦.១១ ទំ.៣ វ.៤-៦
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
សុភ. ១២:១៦—តើតាមរបៀបណាគោលការណ៍នៅក្នុងខគម្ពីរនេះ អាចជួយយើងឲ្យមានកម្លាំងចិត្តដើម្បីស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗ? (ijwyp អត្ថបទទី៩៥ វ.១០-១១)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) សុភ. ១២:១-២០ (th ចំណុចហាត់រៀនទី៥)
៤. ចាប់ផ្ដើមការសន្ទនា
(២នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ (lmd មេរៀនទី១ ចំណុចទី៤)
៥. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ ស្នើបង្រៀនគម្ពីរ។ (lmd មេរៀនទី៥ ចំណុចទី៤)
៦. ត្រឡប់ទៅជួប
(៣នាទី) ផ្សព្វផ្សាយក្រៅផ្លូវការ។ បង្ហាញគេហទំព័ររបស់យើងដល់បុគ្គលម្នាក់ដែលមានកូន។ (lmd មេរៀនទី៩ ចំណុចទី៣)
៧. ពន្យល់អំពីជំនឿរបស់អ្នក
(៣នាទី) ការសម្ដែង។ ijwfq អត្ថបទទី៣—ប្រធានបទ៖ តើសាក្សីព្រះយេហូវ៉ាជឿថា មានតែសាក្សីព្រះយេហូវ៉ាប៉ុណ្ណោះដែលមានសាសនាពិតឬទេ? (lmd មេរៀនទី៤ ចំណុចទី៣)
ចម្រៀងលេខ២១
៨. ចូរប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដោយមានជំនួយពីព្រះយេហូវ៉ា
(១៥នាទី) ការពិគ្រោះ។
តើអ្នកព្រួយបារម្ភដោយសារអ្នកពិបាករកការងារធ្វើ បាត់បង់ការងារ មិនមានលុយគ្រប់គ្រាន់ដើម្បីចិញ្ចឹមជីវិតនៅឥឡូវឬនៅពេលដែលអ្នកចាស់ជាងឬទេ? ប្រព័ន្ធសេដ្ឋកិច្ចពិភពលោកនេះគឺមិនទៀងទេ។ ប៉ុន្តែ ព្រះយេហូវ៉ាធានាថាបើយើងចាត់ទុកការបម្រើលោកជាអ្វីដែលសំខាន់បំផុតក្នុងជីវិត នោះលោកនឹងតែងតែផ្ដល់អ្វីដែលយើងត្រូវការ ទោះជាស្ថានភាពរបស់យើងផ្លាស់ប្ដូរភ្លាមៗដែលនាំឲ្យយើងជួបបញ្ហាលុយកាក់ក្ដី។—ចសព. ៤៦:១-៣; ១២៧:២; ម៉ាថ. ៦:៣១-៣៣
បង្ហាញវីដេអូ ព្រះយេហូវ៉ាមិនដែលធ្វើឲ្យយើងខកចិត្តឡើយ។ រួចសួរអ្នកស្ដាប់ថា៖
តើអ្នកបានរៀនអ្វីពីបទពិសោធរបស់បងប្រុសអាល់វ៉ារ៉ាដូ?
សូមអាន ធីម៉ូថេទី១ ៥:៨។ រួចសួរអ្នកស្ដាប់ថា៖
តើតាមរបៀបណាខគម្ពីរនេះពង្រឹងជំនឿរបស់អ្នកថា ព្រះយេហូវ៉ានឹងតែងតែផ្គត់ផ្គង់អ្វីដែលអ្នកគោរពប្រណិប័តន៍របស់លោកត្រូវការ?
សូមពិចារណាគោលការណ៍គម្ពីរខ្លះដែលអាចជួយអ្នកឲ្យស៊ូទ្រាំពេលជួបបញ្ហាសេដ្ឋកិច្ច៖
រក្សាជីវិតឲ្យសាមញ្ញ។ កាត់បន្ថយចំណាយនិងបំណុលដែលមិនចាំបាច់។—ម៉ាថ. ៦:២២
ជ្រើសរើសការងារនិងការអប់រំដែលជួយអ្នកឲ្យចាត់ទុកការគោរពប្រណិប័តន៍ព្រះថាជាអ្វីដែលសំខាន់បំផុត។—ភី. ១:៩-១១
មានចិត្តរាបទាបនិងចេះបត់បែន។ បើអ្នកបាត់បង់ការងារ សូមរកការងារផ្សេងដែលអាចជួយអ្នកឲ្យផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ក្រុមគ្រួសារអ្នក ទោះជាការងារនោះជាការងារដែលគេមិនសូវឲ្យតម្លៃក៏ដោយ។—សុភ. ១៤:២៣
ចែករំលែកអ្វីដែលអ្នកមានជាមួយអ្នកឯទៀត ទោះជាអ្នកមិនសូវមានអ្វីច្រើនក៏ដោយ។—ហេ. ១៣:១៦
៩. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) bt ជំ.២៦ វ.១-៨, ប្រអប់នៅទំ.២៣៤, ២៣៨