បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb25 ឧសភា ទំ. ៤-៥
  • ថ្ងៃ​ទី​១២​-​១៨ ខែ​ឧសភា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្ងៃ​ទី​១២​-​១៨ ខែ​ឧសភា
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៥)
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៥)
mwb25 ឧសភា ទំ. ៤-៥

ថ្ងៃ​ទី​១២​-​១៨ ខែ​ឧសភា

សុភាសិត ១៣

ចម្រៀង​លេខ​៣៤ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. កុំ​ឲ្យ​«​ចង្កៀង​របស់​មនុស្ស​ទុច្ចរិត​»​បំភាន់​អ្នក​ឡើយ

​(​១០​នាទី​)

មនុស្ស​ទុច្ចរិត​មិន​មាន​សេចក្ដី​សង្ឃឹម​សម្រាប់​ថ្ងៃ​អនាគត​ទេ (​សុភ. ១៣:៩; it​-​2​-​E ទំ.១៩៦ វ.២​-​៣​)

កុំ​សេព​គប់​ជា​មួយ​នឹង​មនុស្ស​ដែល​ធ្វើ​ឲ្យ​អ្វី​ដែល​អាក្រក់​មើល​ទៅ​ល្អ (​សុភ. ១៣:២០; w​១២ ១៥/៧ ទំ.១២ វ.៣​)

ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​មនុស្ស​សុចរិត (​សុភ. ១៣:២៥; w​០៤​-​E ១៥/៧ ទំ.៣១ វ.៦​)​

បណ្ដុំរូបភាព៖ ការប្រៀបធៀបការសម្រេចចិត្តមិនល្អរបស់បុរសម្នាក់ដែលមិនមែនជាសាក្សី ទៅនឹងការសម្រេចចិត្តដ៏ឈ្លាសវៃរបស់បងប្អូនសាក្សីខ្លះ។ ១. បុរសម្នាក់កំពុងរាំនៅក្នុងក្លឹបរាត្រីដោយកាន់ស្រាមួយកែវ។ ២. ក្រោយមក គាត់ឈឺ ហើយញ៉ាំថ្នាំ។ ៣. នៅរសៀលមួយ បងប្អូនរួមជំនឿជួបជុំគ្នាយ៉ាងសប្បាយនៅខាងក្រៅ។ ពួកគេកំពុងសប្បាយក្នុងកម្មវិធីដែលមានការច្រៀង រាំ និងញ៉ាំអាហារជាមួយបងប្អូន។ ៤. នៅថ្ងៃបន្ទាប់ ពួកគេចូលរួមក្នុងកិច្ចបម្រើផ្សាយ។

ជីវិត​របស់​អស់​អ្នក​ដែល​ដេញ​តាម​បំណង​ប្រាថ្នា​របស់​ខ្លួន​មិន​អស្ចារ្យ​ដូច​អ្វី​ដែល​យើង​ឃើញ​ពី​ខាង​ក្រៅ​នោះ​ទេ។ មាន​តែ​អ្នក​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​មាន​ជីវិត​ដ៏​មាន​ន័យ​ខ្លឹម​សារ

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • សុភ. ១៣:២៤—តើ​ខ​គម្ពីរ​នេះ​បង្រៀន​យើង​អ្វី​អំពី​សេចក្ដី​ស្រឡាញ់​និង​ការ​ប្រៀន​ប្រដៅ? (​it​-​2​-​E ទំ.២៧៦ វ.២​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

​(​៤​នាទី​)​ សុភ. ១៣:១​-​១៧ (​th ចំណុច​ហាត់​រៀន​ទី​១០​)

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ចាប់​ផ្ដើម​ដោយ​និយាយ​អំពី​ប្រធានបទ​មួយ​ដែល​កើត​ឡើង​ថ្មី​ៗ ក្រោយ​មក​លើក​ឡើង​ចំណុច​ណា​មួយ​ពី​គម្ពីរ​ស្រប​តាម​អ្វី​ដែល​ម្ចាស់​ផ្ទះ​ចាប់​អារម្មណ៍។ (​lmd មេ​រៀន​ទី​២ ចំណុច​ទី​៥​)

៥. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៤​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ អញ្ជើញ​បុគ្គល​ម្នាក់​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ។ (​lmd មេ​រៀន​ទី​២ ចំណុច​ទី​៣​)

៦. សុន្ទរកថា

​(​៥​នាទី​)​ lmd សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក ចំណុច​ទី​៩—ប្រធានបទ​៖ កូន​ៗ​ដែល​គោរព​និង​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ នឹង​មាន​អនាគត​ល្អ។ (​th ចំណុច​ហាត់​រៀន​ទី​១៦​)

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​៧៧

៧. ​«​ពន្លឺ​របស់​មនុស្ស​សុចរិត​គឺ​ភ្លឺ​ត្រចះ​»​

​(​៨​នាទី​) ការ​ពិគ្រោះ។

បណ្ដាំ​របស់​ព្រះ​មាន​ចំណេះ​និង​ប្រាជ្ញា​ល្អ​បំផុត​ដែល​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន។ អ្វី​ដែល​គម្ពីរ​បង្រៀន​គឺ​ប្រៀប​ដូច​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​យើង ដូច្នេះ​ពេល​យើង​អនុវត្ត​តាម​អ្វី​ទាំង​នោះ យើង​នឹង​កាន់​តែ​មាន​ជីវិត​ល្អ​ប្រសើរ​និង​មាន​សុភមង្គល។ នេះ​ជា​អ្វី​ដែល​ពិភព​លោក​នេះ​មិន​អាច​ឲ្យ​យើង​បាន​ទេ។

ឈុត​ខ្លី​ពី​វីដេអូ​«​ពិភព​លោក​មិន​អាច​ឲ្យ​យើង​នូវ​អ្វី​ដែល​វា​គ្មាន​ទេ​»។ បង​ស្រី​ហ្គោសែល​កំពុង​អង្គុយ​នៅ​ឯ​វាល ហើយ​សម្លឹង​មើល​ទៅ​មេឃ។

សូម​បង្ហាញ​វីដេអូ ពិភព​លោក​មិន​អាច​ឲ្យ​យើង​នូវ​អ្វី​ដែល​វា​គ្មាន​ទេ។​រួច​សួរ​អ្នក​ស្ដាប់​ថា​៖

  • តើ​តាម​របៀប​ណា​បទ​ពិសោធ​របស់​បង​ស្រី​ហ្គោសែល​បង្ហាញ​ថា​«​ពន្លឺ​របស់​មនុស្ស​សុចរិត​»​គឺ​ល្អ​ប្រសើរ​ជាង​«​ចង្កៀង​របស់​មនុស្ស​ទុច្ចរិត​»​?—សុភ. ១៣:៩

សូម​កុំ​ស្រមើ​ស្រមៃ​ចង់​បាន​អ្វី​ៗ​ក្នុង​ពិភព​លោក​នេះ ឬ​ស្ដាយ​ក្រោយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ឡើយ។ (​១​យ៉ូន. ២:១៥​-​១៧​) ផ្ទុយ​ទៅ​វិញ ចូរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​«​តម្លៃ​ដ៏​លើស​លប់​នៃ​ចំណេះ​»​ដែល​អ្នក​បាន​ទទួល។—ភី. ៣:៨

យោបល់​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​៖

សូម​ទស្សនា​វីដេអូ​មួយ​ឬ​ពីរ​ជា​ទៀង​ទាត់​ពី​វីដេអូ​ត​ភាគ​សេចក្ដី​ពិត​កែ​ប្រែ​ជីវិត។ រួច​ពិចារណា​អំពី​របៀប​ដែល​បទ​ពិសោធ​ទាំង​នោះ​បង្ហាញ​អ្នក​អំពី​តម្លៃ​នៃ​សេចក្ដី​ពិត។

៨. សេចក្ដី​ត្រូវ​ការ​ក្នុង​ក្រុម​ជំនុំ

​(​៧​នាទី​)

៩. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ bt ជំ.២៦ វ.៩​-​១៧

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​៤៣ និង​សេចក្ដី​អធិដ្ឋាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក