បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb25 ឧសភា ទំ. ៦-៧
  • ថ្ងៃ​ទី​១៩​-​២៥ ខែ​ឧសភា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្ងៃ​ទី​១៩​-​២៥ ខែ​ឧសភា
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៥)
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៥)
mwb25 ឧសភា ទំ. ៦-៧

ថ្ងៃ​ទី​១៩​-​២៥ ខែ​ឧសភា

សុភាសិត ១៤

ចម្រៀង​លេខ​៨៩ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. ចូរ​គិត​ពិចារណា​ឲ្យ​បាន​ដិត​ដល់​ពេល​មាន​គ្រោះ​មហន្តរាយ

​(​១០​នាទី​)

កុំ​ជឿ​«​គ្រប់​ពាក្យ​ទាំង​អស់​»​ដែល​អ្នក​ឮ (​សុភ. ១៤:១៥; w​២៣.០២ ទំ.២៣ វ.១០​-​១២​)

កុំ​ពឹង​ផ្អែក​ទៅ​លើ​អារម្មណ៍​ឬ​បទ​ពិសោធ​របស់​អ្នក​ប៉ុណ្ណោះ (​សុភ. ១៤:១២​)

កុំ​ស្ដាប់​តាម​អស់​អ្នក​ដែល​បដិសេធ​ការ​ណែនាំ​ពី​អង្គការ​របស់​ព្រះ​យេហូវ៉ា (​សុភ. ១៤:៧​)

ក្រុម​គ្រួសារ​មួយ​កំពុង​មើល​កម្ម​វិធី​JW​ទូរទស្សន៍។

សម្រាប់​រំពឹង​គិត អ្នក​ចាស់​ទុំ​ទាំង​ឡាយ តើ​អ្នក​បាន​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​ដើម្បី​ធ្វើ​តាម​ការ​ណែនាំ​និង​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ពេល​មាន​គ្រោះ​មហន្តរាយ​កើត​ឡើង?—w​២៤.០៧ ទំ.៥ វ.១១​

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • សុភ. ១៤:១៧—ហេតុ​អ្វី​«​មនុស្ស​ដែល​ចេះ​គិត​វែង​ឆ្ងាយ​»​ត្រូវ​គេ​ស្អប់? (​it​-​2​-​E ទំ.១០៩៤​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

​(​៤​នាទី​)​ សុភ. ១៤:១​-​២១ (​th ចំណុច​ហាត់​រៀន​ទី​១១​)

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ផ្សព្វ​ផ្សាយ​សាធារណៈ។ បង្ហាញ​បទ​គម្ពីរ​ណា​មួយ​ដល់​បុគ្គល​ម្នាក់​ដែល​បាន​ប្រាប់​អ្នក​ថា​គាត់​ព្រួយ​បារម្ភ​អំពី​សេដ្ឋកិច្ច។ (​lmd មេ​រៀន​ទី​៣ ចំណុច​ទី​៣​)

៥. ត្រឡប់​ទៅ​ជួប

(​៤​នាទី​) ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ស្នើ​ផ្ដល់​ទស្សនាវដ្ដី​មួយ​ដែល​ទាក់​ទង​នឹង​ប្រធានបទ​ដែល​ម្ចាស់​ផ្ទះ​ចាប់​អារម្មណ៍​ពេល​អ្នក​សន្ទនា​ជា​មួយ​គាត់​លើក​មុន។ (​lmd មេ​រៀន​ទី​៩ ចំណុច​ទី​៤​)

៦. ជួយ​គេ​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត

(​៥​នាទី​) លើក​ទឹក​ចិត្ត​សិស្ស​គម្ពីរ​របស់​អ្នក​ឲ្យ​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ហើយ​ពន្យល់​គាត់​អំពី​របៀប​ដែល​គាត់​អាច​សម្រេច​គោល​ដៅ​របស់​គាត់។ (​th ចំណុច​ហាត់​រៀន​ទី​១៩​)

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​១២៦

៧. ចូរ​ត្រៀម​ខ្លួន​សម្រាប់​ពេល​មាន​គ្រោះ​មហន្តរាយ

(​១៥​នាទី​) ការ​ពិគ្រោះ។

ត្រូវ​ថ្លែង​ដោយ​អ្នក​ចាស់​ទុំ។ បើ​មាន​ការ​រំលឹក​ពី​ការិយាល័យ​សាខា​និង​ក្រុម​ពួក​អ្នក​ចាស់​ទុំ សូម​រៀប​រាប់។

កាល​ដែល​យើង​ស៊ូ​ទ្រាំ​នៅ​ចុង​បញ្ចប់​នៃ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ យើង​ដឹង​ថា​នឹង​មាន​ការ​ពិបាក​កាន់​តែ​ខ្លាំង​ឡើង។ (​២ធី. ៣:១; កំណត់​សម្គាល់​នៅ​ម៉ាថ. ២៤:៨​) ពេល​ជួប​មហន្តរាយ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ច្រើន​តែ​ទទួល​ការ​ណែនាំ​ទាន់​ពេល​ដែល​អាច​សង្គ្រោះ​ជីវិត​ពួក​គេ។ ការ​រួច​រស់​ជីវិត​នៅ​ពេល​នោះ គឺ​អាស្រ័យ​ទៅ​លើ​ការ​ស្ដាប់​បង្គាប់​ហើយ​ត្រៀម​ខ្លួន​នៅ​ឥឡូវ​នេះ ទាំង​អ្វី​ដែល​យើង​ត្រូវ​ការ និង​ទាំង​ខាង​ជំនឿ។​—សុភ. ១៤:៦, ៨

  • ត្រៀម​ខ្លួន​ខាង​ជំនឿ​៖ សូម​បណ្ដុះ​ឲ្យ​មាន​ទម្លាប់​ល្អ។ រៀន​ឲ្យ​ចេះ​ផ្សាយ​តាម​របៀប​ផ្សេង​ៗ។ កុំ​ភ័យ​ស្លន់​ស្លោ​បើ​អ្នក​នៅ​ដាច់​ពី​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​មួយ​រយៈ​ពេល។ (​សុភ. ១៤:៣០​) អ្នក​មិន​ដែល​នៅ​ដាច់​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ទេ។—od ទំ.១៧៦ វ.១៥​-​១៧

  • ត្រៀម​ខ្លួន​ដោយ​រៀប​ចំ​អ្វី​ដែល​អ្នក​ត្រូវ​ការ​៖ ក្រៅ​ពី​រៀប​ចំ​កាតាប​ដាក់​សម្ភារៈ​សង្គ្រោះ​បន្ទាន់ ក្រុម​គ្រួសារ​នីមួយ​ៗ​គួរ​មាន​ម្ហូប ទឹក ថ្នាំ និង​របស់​របរ​ផ្សេង​ៗ​ដែល​ពួក​គាត់​ត្រូវ​ការ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ពេល​ដែល​ពួក​គាត់​មិន​អាច​ចេញ​ទៅ​ក្រៅ​អស់​មួយ​រយៈ។—សុភ. ២២:៣; mwbr២១.០៥ ទំ.៣

ក្រុម​គ្រួសារ​នោះ​កំពុង​រៀប​ចំ​កាតាប​ដាក់​សម្ភារៈ​សង្គ្រោះ​បន្ទាន់។

សូម​ទស្សនា​វីដេអូ តើ​អ្នក​បាន​ត្រៀម​ខ្លួន​សម្រាប់​មហន្តរាយ​ធម្មជាតិ​ឬ​ទេ?​រួច​មក​សួរ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ពេល​មាន​គ្រោះ​មហន្តរាយ?

  • តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ត្រៀម​ខ្លួន?

  • តើ​តាម​របៀប​ណា​យើង​អាច​ជួយ​អ្នក​ឯ​ទៀត​ដែល​បាន​រង​គ្រោះ​ដោយ​សារ​គ្រោះ​មហន្តរាយ?

សូម​សួរ​ខ្លួន​អ្នក​ថា

​‹តើ​គ្រោះ​មហន្តរាយ​ធម្មជាតិ​និង​មហន្តរាយ​បង្ក​ឡើង​ដោយ​មនុស្ស​ដែល​បាន​កើត​ឡើង​ថ្មី​ៗ​នេះ បង្រៀន​ខ្ញុំ​នូវ​មេ​រៀន​អ្វី​ខ្លះ​ពី​ការ​ត្រៀម​ខ្លួន?›

៨. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

(​៣០​នាទី​) bt ជំ.២៦ វ.១៨​-​២២, ប្រអប់​នៅ​ទំ.២៣៩

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​១១៦ និង​សេចក្ដី​អធិដ្ឋាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក