ថ្ងៃទី២១-២៧ ខែកក្កដា
សុភាសិត ២៣
ចម្រៀងលេខ៩៧ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. គោលការណ៍ដែលប្រកបដោយប្រាជ្ញាពេលពិសាស្រា
(១០នាទី)
បើអ្នកសម្រេចចិត្តពិសាស្រា សូមកុំពិសាហួសប្រមាណ (សុភ. ២៣:២០, ២១; w០៥ ១/៣ ទំ.១៣ វ.៥-៦)
សូមចាំថាការស្រវឹងស្រាអាចនាំឲ្យមានលទ្ធផលអាក្រក់ (សុភ. ២៣:២៩, ៣០, ៣៣-៣៥; it-1-E ទំ.៦៥៦)
កុំចាញ់ការបោកបញ្ឆោតរបស់ស្រាឡើយ ទោះជាមើលទៅវាមិននាំឲ្យមានគ្រោះថ្នាក់ក៏ដោយ (សុភ. ២៣:៣១, ៣២)
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
សុភ. ២៣:២១—តើការល្មោភស៊ីនិងការធាត់ពេកគឺខុសគ្នាយ៉ាងណា? (w០៤-E ១/១១ ទំ.៣១ វ.២)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) សុភ. ២៣:១-២៤ (th ចំណុចហាត់រៀនទី៥)
៤. ចាប់ផ្ដើមការសន្ទនា
(២នាទី) ផ្សព្វផ្សាយសាធារណៈ។ (lmd មេរៀនទី៣ ចំណុចទី៥)
៥. ត្រឡប់ទៅជួប
(៥នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ បង្ហាញរបៀបសិក្សាគម្ពីរ។ (lmd មេរៀនទី៩ ចំណុចទី៥)
៦. ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
(៥នាទី) លើកទឹកចិត្តសិស្សគម្ពីរដែលពិបាកផ្ដាច់ទម្លាប់ដែលព្រះមិនពេញចិត្ត។ (lmd មេរៀនទី១២ ចំណុចទី៤)
ចម្រៀងលេខ៣៥
៧. តើខ្ញុំគួរមានស្រាក្នុងកម្មវិធីរបស់ខ្ញុំឬទេ?
(៨នាទី) ការពិគ្រោះ។
តើម្ចាស់កម្មវិធីគួរមានស្រានៅកម្មវិធីរបស់ពួកគាត់ដូចជា ពិធីរៀបមង្គលការឬទេ?នេះជាការសម្រេចចិត្តផ្ទាល់ខ្លួន តែជាការសម្រេចចិត្តមួយដែលយើងត្រូវពិចារណាដោយយកចិត្តទុកដាក់ ក្រោយពីយើងបានគិតអំពីគោលការណ៍គម្ពីរមួយចំនួន និងអំពីស្ថានភាពនោះ។
សូមបង្ហាញវីដេអូ តើខ្ញុំគួរមានស្រាក្នុងកម្មវិធីទេ? រួចសួរអ្នកស្ដាប់ថា៖
តើតាមរបៀបណាគោលការណ៍គម្ពីរបន្តបន្ទាប់នេះជួយម្ចាស់កម្មវិធីឲ្យសម្រេចចិត្តថា គួរមានស្រាឬមិនគួរមាននៅក្នុងកម្មវិធីរបស់ពួកគាត់?
យ៉ូន. ២:៩—លោកយេស៊ូបានធ្វើឲ្យទឹកក្លាយទៅជាស្រានៅពិធីមង្គលការមួយ។
១កូ. ៦:១០—«អ្នកប្រមឹកស្រា . . . នឹងមិនទទួលរាជាណាចក្ររបស់ព្រះជាមត៌កឡើយ»។
១កូ. ១០:៣១, ៣២—«ទោះជាអ្នកផឹក [ឬ]បរិភោគ . . . ចូរធ្វើអ្វីៗទាំងអស់ដើម្បីឲ្យព្រះទទួលការសរសើរតម្កើង។ កុំបង្កហេតុឲ្យ . . . [អ្នកឯទៀត]ជំពប់ដួលឡើយ»។
តើយើងគួរគិតអំពីស្ថានភាពអ្វីខ្លះ?
ដើម្បីធ្វើការសម្រេចចិត្តល្អ និងធ្វើតាមគោលការណ៍គម្ពីរផ្សេងៗ ហេតុអ្វីយើងត្រូវប្រើ«សមត្ថភាពរិះគិត»របស់យើង?—រ៉ូម ១២:១; អទ. ៧:១៦-១៨
៨. សេចក្ដីត្រូវការក្នុងក្រុមជំនុំ
(៧នាទី)
៩. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) lfb មេរៀនទី២ សេចក្ដីផ្ដើមផ្នែកទី២ និងមេរៀនទី៣