បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb25 កក្កដា ទំ. ៨-៩
  • ថ្ងៃ​ទី​២៨ ខែ​កក្កដា–ថ្ងៃ​ទី​៣ ខែ​សីហា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្ងៃ​ទី​២៨ ខែ​កក្កដា–ថ្ងៃ​ទី​៣ ខែ​សីហា
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៥)
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៥)
mwb25 កក្កដា ទំ. ៨-៩

ថ្ងៃ​ទី​២៨ ខែ​កក្កដា–ថ្ងៃ​ទី​៣ ខែ​សីហា

សុភាសិត ២៤

ចម្រៀង​លេខ​៣៨ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. ចូរ​ពង្រឹង​កម្លាំង​របស់​អ្នក​ពេល​ជួប​ទុក្ខ​លំបាក

​(​១០​នាទី​)

បង្កើន​ចំណេះ​និង​ប្រាជ្ញា (​សុភ. ២៤:៥; it​-​2​-​E ទំ.៦១០ វ.៨​)

ទោះ​ជា​អ្នក​ធ្លាក់​ទឹក​ចិត្ត​ក៏​ដោយ ចូរ​រក្សា​ទម្លាប់​ល្អ​ក្នុង​ការ​គោរព​ប្រណិប័តន៍ (​សុភ. ២៤:១០; w​០៩ ១/១២ ទំ.២០ វ.១២​-​១៣​)

ជំនឿ​រឹង​មាំ​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក (​សុភ. ២៤:១៦; w​២០.១២ ទំ.១៥​)

បង​ស្រី​ម្នាក់​ដែល​មាន​ជំងឺ​រាំ​រ៉ៃ កំពុង​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដោយ​អំណរ​ជា​មួយ​មិត្ត​ភក្ដិ​របស់​គាត់។ គាត់​បង្ហាញ​អ្វី​មួយ​ពី​ថេបប្លេត​របស់​គាត់​ដល់​ម្ចាស់​ផ្ទះ​ដែល​កំពុង​ឈរ​នៅ​មាត់​ទ្វារ។

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • សុភ. ២៤:២៧—តើ​យើង​អាច​រៀន​អ្វី​ពី​សុភាសិត​នេះ? (​w​០៩​-​E ១៥/១០ ទំ.១២​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

​(​៤​នាទី​)​ សុភ. ២៤:១​-​២០ (​th ចំណុច​ហាត់​រៀន​ទី​១១​)

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​២​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ ការ​សន្ទនា​បាន​បញ្ចប់​មុន​អ្នក​មាន​ឱកាស​ផ្សព្វ​ផ្សាយ។ (​lmd មេ​រៀន​ទី​២ ចំណុច​ទី​៤​)

៥. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ​(​lmd មេ​រៀន​ទី​៣ ចំណុច​ទី​៤​)

៦. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ផ្សព្វ​ផ្សាយ​សាធារណៈ។ សូម​ពន្យល់​អំពី​កម្ម​វិធី​សិក្សា​គម្ពីរ​របស់​យើង ហើយ​ជូន​កាតវីស៊ីត​កម្ម​វិធី​សិក្សា​គម្ពីរ។ (​lmd មេ​រៀន​ទី​៤ ចំណុច​ទី​៣​)

៧. សុន្ទរកថា

​(​៣​នាទី​)​ lmd សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក ចំណុច​ទី​១១—ប្រធានបទ​៖ ព្រះ​បាន​ឲ្យ​យើង​នូវ​ព័ត៌មាន​សំខាន់។ (​th ចំណុច​ហាត់​រៀន​ទី​៦​)

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​៩៩

៨. ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ពេល​មាន​ទុក្ខ​លំបាក

​(​១៥​នាទី​) ការ​ពិគ្រោះ។

រោគ​រាត​ត្បាត គ្រោះ​មហន្តរាយ​ធម្មជាតិ ភាព​ចលាចល សង្គ្រាម ឬ​ការ​បៀតបៀន​អាច​កើត​ឡើង​ភ្លាម​ៗ។ ពេល​រឿង​ទាំង​នោះ​កើត​ឡើង បង​ប្អូន​របស់​យើង​រួម​ដៃ​គ្នា​ដើម្បី​ជួយ​និង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ ទោះ​ជា​យើង​មិន​រង​ទុក្ខ​ដោយ​ផ្ទាល់​ក៏​ដោយ តែ​យើង​អាច​យល់​អារម្មណ៍​របស់​បង​ប្អូន​គ្រិស្ត​សាសនិក​ឯ​ទៀត​ដែល​កំពុង​តែ​រង​ទុក្ខ ហើយ​យើង​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​ពួក​គាត់។—១កូ. ១២:២៥, ២៦

បណ្ដុំ​រូប​ភាព​៖ បង​ប្អូន​ប្រុស​ស្រី​កំពុង​ជួយ​បង​ប្អូន​រួម​ជំនឿ​តាម​របៀប​ផ្សេង​ៗ។ ១. បង​ប្អូន​កំពុង​ជួយ​សាង​សង់​សាល​ប្រជុំ​ដែល​បាន​ត្រូវ​បំផ្លាញ​ដោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ។ ២. បង​ប្អូន​កំពុង​ស្វាគមន៍​បង​ស្រី​ម្នាក់​និង​កូន​ស្រី​របស់​គាត់​ដែល​ជា​ជន​ភៀស​ខ្លួន​យ៉ាង​កក់​ក្ដៅ។ ៣. បង​ស្រី​ម្នាក់​កំពុង​ដាក់​វិភាគទាន​ក្នុង​ប្រអប់​នៅ​សាល​ប្រជុំ។ ៤. នៅ​សាល​ប្រជុំ បង​ប្អូន​ប្រុស​ស្រី​កំពុង​ផ្ដល់​អ្វី​ៗ​ដែល​បង​ប្អូន​រួម​ជំនឿ​ដែល​ជា​ជន​ភៀស​ខ្លួន​ត្រូវ​ការ។ ៥. បង​ប្អូន​ស្ម័គ្រ​ចិត្ត​ដឹក​ជញ្ជូន​ទឹក​សុទ្ធ។ ៦. បង​ប្រុស​ម្នាក់​កំពុង​អធិដ្ឋាន។

សូម​អាន បណ្ដា​ស្ដេច​ទី​១ ១៣:៦ និង​យ៉ាកុប ៥:១៦​ខ។ រួច​សួរ​អ្នក​ស្ដាប់​ថា​៖

  • ហេតុ​អ្វី​សេចក្ដី​អធិដ្ឋាន​របស់​រាស្ត្រ​ព្រះ​សម្រាប់​អ្នក​ឯ​ទៀត​មាន​ឥទ្ធិពល​ខ្លាំង​ម្ល៉េះ?

សូម​អាន ម៉ាកុស ១២:៤២​-​៤៤ និង​កូរិនថូស​ទី​២ ៨:១​-​៤។ រួច​សួរ​អ្នក​ស្ដាប់​ថា​៖

  • ទោះ​ជា​យើង​មិន​សូវ​មាន​លទ្ធភាព ហើយ​មិន​អាច​ដាក់​វិភាគទាន​ច្រើន​ដើម្បី​ជួយ​បង​ប្អូន​ដែល​មាន​សេចក្ដី​ត្រូវ​ការ នៅ​ទូ​ទាំង​ពិភព​លោក​ក៏​ដោយ ហេតុ​អ្វី​នេះ​មិន​គួរ​រា​រាំង​យើង​ពី​ការ​ដាក់​វិភាគទាន?

សូម​បង្ហាញ​វីដេអូ ចូរ​ពង្រឹង​កម្លាំង​បង​ប្អូន​ពេល​នៅ​ក្រោម​ការ​ដាក់​បម្រាម។ រួច​សួរ​អ្នក​ស្ដាប់​ថា​៖

  • តើ​បង​ប្អូន​របស់​យើង​បាន​ធ្វើ​ការ​លះ​បង់​អ្វី​ខ្លះ​ដើម្បី​ជួយ​បង​ប្អូន​ដែល​រស់​នៅ​ប្រទេស​ដែល​គេ​ដាក់​បម្រាម​នៅ​ទ្វីប​អឺរ៉ុប​ខាង​កើត?

  • ក្នុង​អំឡុង​ពេល​គេ​ដាក់​បម្រាម តើ​តាម​របៀប​ណា​បង​ប្អូន​របស់​យើង​ធ្វើ​តាម​បង្គាប់​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ និង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក?—ហេ. ១០:២៤, ២៥

៩. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ lfb មេ​រៀន​ទី​៤​-​៥

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​១១២ និង​សេចក្ដី​អធិដ្ឋាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក