ថ្ងៃទី១១-១៧ ខែសីហា
សុភាសិត ២៦
ចម្រៀងលេខ៨៨ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. ចូរនៅឲ្យឆ្ងាយពី«មនុស្សល្ងីល្ងើ»
(១០នាទី)
«មនុស្សល្ងីល្ងើ»កម្រនឹងទទួលកិត្តិយសណាស់ (សុភ. ២៦:១; it-2-E ទំ.៧២៩ វ.៦)
«មនុស្សល្ងីល្ងើ»ច្រើនតែត្រូវការការប្រដៅតម្រង់យ៉ាងខ្លាំង (សុភ. ២៦:៣; w៨៧-E ១/១០ ទំ.១៩ វ.១២)
«មនុស្សល្ងីល្ងើ»ជាមនុស្សដែលមិនគួរឲ្យទុកចិត្ត (សុភ. ២៦:៦; it-2-E ទំ.១៩១ វ.៤)
អត្ថន័យ៖ ក្នុងគម្ពីរពាក្យ«មនុស្សល្ងីល្ងើ»សំដៅទៅលើបុគ្គលដែលមិនស្ដាប់ហេតុផល និងមិនធ្វើតាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះ។
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
សុភ. ២៦:៤, ៥—ហេតុអ្វីសុភាសិតទាំងពីរនេះមិនប្រឆាំងគ្នា? (it-1-E ទំ.៨៤៦)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) សុភ. ២៦:១-២០ (th ចំណុចហាត់រៀនទី៥)
៤. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ ប្រើខិត្តប័ណ្ណមួយដើម្បីចាប់ផ្ដើមការសន្ទនា។ (lmd មេរៀនទី១ ចំណុចទី៥)
៥. ត្រឡប់ទៅជួប
(៤នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ បន្តពិភាក្សាអំពីខិត្តប័ណ្ណដែលអ្នកបានជូនម្ចាស់ផ្ទះលើកមុន។ (lmd មេរៀនទី៧ ចំណុចទី៤)
៦. ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
(៥នាទី) ជួយសិស្សគម្ពីរឲ្យត្រៀមខ្លួនដើម្បីផ្សព្វផ្សាយដល់សាច់ញាតិរបស់គាត់។ (lmd មេរៀនទី១១ ចំណុចទី៥)
ចម្រៀងលេខ៩៤
៧. ចូរ«មានប្រាជ្ញាដើម្បីទទួលសេចក្ដីសង្គ្រោះ»ដោយសិក្សាផ្ទាល់ខ្លួន
(១៥នាទី) ការពិគ្រោះ។
សាវ័កប៉ូលបានរំលឹកធីម៉ូថេអំពីតម្លៃនៃឯកសារបរិសុទ្ធនានាដែលគាត់បានរៀនតាំងពីនៅជាទារក។ ឯកសារទាំងនេះបានធ្វើឲ្យធីម៉ូថេ«មានប្រាជ្ញាដើម្បីទទួលសេចក្ដីសង្គ្រោះ»។ (២ធី. ៣:១៥) ដោយសារសេចក្ដីពិតពីគម្ពីរមានតម្លៃខ្លាំង ដូច្នេះសំខាន់ណាស់ឲ្យគ្រិស្តសាសនិកម្នាក់ៗលៃទុកពេលដើម្បីអាននិងសិក្សាគម្ពីរផ្ទាល់ខ្លួន។ ប៉ុន្តែ ចុះយ៉ាងណាបើយើងមិនចូលចិត្តសិក្សា?
សូមអាន ពេត្រុសទី១ ២:២។ រួចសួរអ្នកស្ដាប់ថា៖
តើយើងអាចរៀនឲ្យចេះចូលចិត្តសិក្សាគម្ពីរឬទេ?
តើយើងអាច«បណ្ដុះការស្រេកឃ្លាន»ឲ្យចង់សិក្សាបណ្ដាំរបស់ព្រះតាមរបៀបណា?—w១៨.០៣ ទំ.២៨ វ.៦
តើឧបករណ៍សិក្សាដែលអង្គការបានរៀបចំអាចជួយយើងឲ្យរៀនច្រើនជាងពេលយើងអាននិងសិក្សាគម្ពីរយ៉ាងដូចម្ដេច?
សូមបង្ហាញវីដេអូ អង្គការមានសមិទ្ធផលផ្សេងៗ យោបល់ក្នុងការប្រើJW បណ្ណាល័យ។ រួចសួរអ្នកស្ដាប់ថា៖
តើអ្នកបានទទួលប្រយោជន៍យ៉ាងណាពីJW បណ្ណាល័យ?
តើមុខងារណាពីJW បណ្ណាល័យ ដែលអ្នកចូលចិត្តប្រើជាងគេ?
តើមុខងារណាដែលអ្នកចង់រៀននិងចាប់ផ្ដើមប្រើ?
៨. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) lfb មេរៀនទី៨-៩