បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb25 កញ្ញា ទំ. ៤-៥
  • ថ្ងៃ​ទី​១៥​-​២១ ខែ​កញ្ញា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្ងៃ​ទី​១៥​-​២១ ខែ​កញ្ញា
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៥)
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៥)
mwb25 កញ្ញា ទំ. ៤-៥

ថ្ងៃ​ទី​១៥​-​២១ ខែ​កញ្ញា

សុភាសិត ៣១

ចម្រៀង​លេខ​១៣៥ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

ម្ដាយ​ម្នាក់​កំពុង​និយាយ​ជា​មួយ​កូន​ស្រី​របស់​គាត់​យ៉ាង​កក់​ក្ដៅ កាល​ដែល​ពួក​គេ​អង្គុយ​នៅ​សាឡុង។

១. មេ​រៀន​ពី​ការ​ណែនាំ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ម្ដាយ

​(​១០​នាទី​)

បង្រៀន​កូន​របស់​អ្នក​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ការ​រួម​ភេទ​និង​ចំពោះ​អាពាហ៍ពិពាហ៍ (​សុភ. ៣១:៣, ១០; w​១១ ១/៦ ទំ.៣០ វ.៧​-​៨​)

បង្រៀន​កូន​របស់​អ្នក​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​ស្រា​ (​សុភ. ៣១:៤​-​៦; ijwhf អត្ថបទ​ទី​៤ វ.១១​-​១៣​)

បង្រៀន​កូន​របស់​អ្នក​ឲ្យ​ចេះ​ជួយ​អ្នក​ឯ​ទៀត​ដូច​ព្រះ​យេហូវ៉ា​ដែរ​ (​សុភ. ៣១:៨, ៩; g១៧.៦ ទំ.៩ វ.៥​)

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • សុភ. ៣១:២៦—តើ​តាម​របៀប​ណា​ខ​គម្ពីរ​នេះ​អាច​ជួយ​អ្នក​ឲ្យ​ចេះ​ប្រាស្រ័យ​ទាក់​ទង​យ៉ាង​ល្អ? (​w​២៣.១២ ទំ.២១ វ.១២​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

​(​៤​នាទី​)​ សុភ. ៣១:១០​-​៣១ (​th ចំណុច​ហាត់​រៀន​ទី​១០​)

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ ចាប់​ផ្ដើម​ការ​សន្ទនា​ជា​មួយ​បុគ្គល​ម្នាក់​ក្រោយ​ពី​គាត់​បាន​និយាយ​ឬ​ធ្វើ​អ្វី​មួយ​ដោយ​សប្បុរស។ (​lmd មេ​រៀន​ទី​៥ ចំណុច​ទី​៣​)

៥. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៤​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ប្រាប់​អំពី​ចំណុច​មួយ​ពី​«​សេចក្ដី​ពិត​ដែល​យើង​ចូល​ចិត្ត​បង្រៀន​»​ពី​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក នៃ​សៀវភៅ​ស្ដើង​ស្រឡាញ់​មនុស្ស។ (​lmd មេ​រៀន​ទី​១ ចំណុច​ទី​៤​)

៦. ត្រឡប់​ទៅ​ជួប

​(​៥​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ អញ្ជើញ​ម្ចាស់​ផ្ទះ​ដែល​បាន​ទទួល​ទស្សនាវដ្ដី​ប៉ម​យាម លេខ​១ ឆ្នាំ​២០២៥ ឲ្យ​ចូល​រួម​ស្ដាប់​សុន្ទរកថា​ពិសេស។ (​lmd មេ​រៀន​ទី​៧ ចំណុច​ទី​៤​)

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​១២១

៧. ចូរ​ជួយ​កូន​ៗ​របស់​អ្នក​ឲ្យ​ប្រើ​គ្រឿង​អេឡិចត្រូនិក​ដោយ​ឈ្លាស​វៃ

​(​៨​នាទី​) ការ​ពិគ្រោះ។

តើ​អ្នក​ធ្លាប់​មើល​កូន​ក្មេង​ម្នាក់​ប្រើ​កម្ម​វិធី​ផ្សេង​ៗ​នៅ​ក្នុង​ទូរ​សព្ទ​ឬ​ថេបប្លេត​របស់​គាត់​ទេ? ធម្មតា​កូន​ក្មេង​ចេះ​ប្រើ​គ្រឿង​អេឡិចត្រូនិក​យ៉ាង​ងាយ! ពួក​គេ​កម្រ​ត្រូវ​ការ​ជំនួយ​ដើម្បី​ចេះ​ប្រើ​អ្វី​ទាំង​នោះ​ណាស់ ប៉ុន្តែ ពួក​គេ​តែង​តែ​ត្រូវ​ការ​ជំនួយ​ដើម្បី​ចេះ​ប្រើ​វា​ដោយ​ឈ្លាស​វៃ។ បើ​អ្នក​ជា​ឪពុក​ម្ដាយ តើ​តាម​របៀប​ណា​អ្នក​អាច​បង្ហាត់​បង្រៀន​កូន​ៗ​របស់​អ្នក​ឲ្យ​ចេះ​ប្រើ​គ្រឿង​អេឡិចត្រូនិក​ដោយ​ឈ្លាស​វៃ?

ឈុត​មួយ​ពី​វីដេអូ​«​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត​»។ សុភី​កំពុង​មើល​ថេបប្លេត​កាល​ដែល​គាត់​សម្រាក​នៅ​ឆ្នេរ ដូច្នេះ​គាត់​បាន​បាត់​បង់​ឱកាស​ឃើញ​សត្វ​ផ្សោត​កំពុង​លេង​បាល់​ក្នុង​សមុទ្រ។

សូម​បង្ហាញ​វីដេអូ ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត។ រួច​សួរ​អ្នក​ស្ដាប់​ថា​៖

  • ហេតុ​អ្វី​គឺ​ជា​ការ​ល្អ​ឲ្យ​យើង​ដាក់​កម្រិត​ទៅ​លើ​ពេល​វេលា​ដែល​យើង​ប្រើ​គ្រឿង​អេឡិចត្រូនិក?

  • តើ​យើង​ត្រូវ​ទុក​ពេល​សម្រាប់​អ្វី​ខ្លះ​ទៀត?

ពេល​អ្នក​កំណត់​ច្បាប់​សម្រាប់​ក្រុម​គ្រួសារ​របស់​អ្នក សូម​ពឹង​ផ្អែក​លើ​គោល​ការណ៍​គម្ពីរ ជា​ជាង​ធ្វើ​តាម​អ្វី​ដែល​ឪពុក​ម្ដាយ​ឯ​ទៀត​ធ្វើ។ (​កាឡ. ៦:៥​) ​ជា​ឧទាហរណ៍ សូម​សួរ​ខ្លួន​អ្នក​នូវ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​កូន​របស់​ខ្ញុំ​បាន​បង្ហាញ​ថា​គាត់​ចេះ​ទប់​ចិត្ត និង​មាន​ទំនួល​ខុស​ត្រូវ​ពេល​ប្រើ​គ្រឿង​អេឡិចត្រូនិក​របស់​ខ្ញុំ​ឬ​ទេ? តើ​គាត់​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​គាត់​អាច​មាន​គ្រឿង​អេឡិចត្រូនិក​ផ្ទាល់​ខ្លួន​ឬ​ទេ?—១កូ. ៩:២៥

  • តើ​ខ្ញុំ​គួរ​អនុញ្ញាត​ឲ្យ​កូន​របស់​ខ្ញុំ​ប្រើ​គ្រឿង​អេឡិចត្រូនិក​ពេល​គាត់​នៅ​ម្នាក់​ឯង​ឬ​ទេ?—សុភ. ១៨:១

  • តើ​កម្ម​វិធី​និង​គេហទំព័រ​ណា​ខ្លះ​ដែល​ខ្ញុំ​អនុញ្ញាត​និង​មិន​អនុញ្ញាត​ឲ្យ​កូន​របស់​ខ្ញុំ​ប្រើ?—អេភ. ៥:៣​-​៥; ភី. ៤:៨, ៩

  • តើ​ខ្ញុំ​គួរ​អនុញ្ញាត​ឲ្យ​កូន​របស់​ខ្ញុំ​ចំណាយ​ពេល​ប៉ុន្មាន​ទៅ​លើ​ការ​ប្រើ​គ្រឿង​អេឡិចត្រូនិក ដើម្បី​ឲ្យ​គាត់​មាន​ពេល​ធ្វើ​អ្វី​ផ្សេង​ដែល​សប្បាយ និង​សកម្មភាព​សំខាន់​ៗ​ឯ​ទៀត?—អទ. ៣:១

៨. សេចក្ដី​ត្រូវ​ការ​ក្នុង​ក្រុម​ជំនុំ

​(​៧​នាទី​)

៩. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ lfb មេ​រៀន​ទី​១៨​-​១៩

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​២ និង​សេចក្ដី​អធិដ្ឋាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក