បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb25 កញ្ញា ទំ. ៦-៧
  • ថ្ងៃ​ទី​២២​-​២៨ ខែ​កញ្ញា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្ងៃ​ទី​២២​-​២៨ ខែ​កញ្ញា
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៥)
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៥)
mwb25 កញ្ញា ទំ. ៦-៧

ថ្ងៃ​ទី​២២​-​២៨ ខែ​កញ្ញា

អ្នក​ទូន្មាន ១​-​២

ចម្រៀង​លេខ​១០៣ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. ចូរ​បន្ត​បង្ហាត់​បង្រៀន​មនុស្ស​ជំនាន់​ក្រោយ

​(​១០​នាទី​)

[​សូម​បង្ហាញ​វីដេអូ គោល​សំខាន់​ពី​សៀវភៅ​អ្នក​ទូន្មាន​]

ជំនាន់​នីមួយ​ៗ​មាន​ភារកិច្ច​បង្ហាត់​បង្រៀន​ជំនាន់​ក្រោយ​ៗ​ទៀត (​អទ. ១:៤; w​១៧.០១ ទំ.២៦​-​២៧ វ.៣​-​៤​)

ពេល​យើង​បង្ហាត់​បង្រៀន​និង​ប្រគល់​ភារកិច្ច​ឲ្យ​អ្នក​ឯ​ទៀត នោះ​យើង​ឲ្យ​ពួក​គេ​ពិសោធ​នូវ​អំណរ​ដែល​មក​ការ​ធ្វើ​ការ​នឿយ​ហត់​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា (​អទ. ២:២៤​)

អ្នក​ចាស់​ទុំ​វ័យ​ក្មេង​ម្នាក់​កំពុង​ដឹក​នាំ​ការ​សិក្សា​«​ទស្សនាវដ្ដី​ប៉ម​យាម​»​ ហើយ​បង​ប្រុស​វ័យ​ចាស់​ម្នាក់​ដែល​ជា​អ្នក​អាន​កំពុង​ញញឹម​ដាក់​គាត់។

កុំ​ឈប់​បង្ហាត់​បង្រៀន​ប្អូន​ៗ​វ័យ​ក្មេង​ដោយ​ខ្លាច​ថា​អ្នក​នឹង​បាត់​បង់​ភារកិច្ច​ដែល​អ្នក​ចូល​ចិត្ត​ឡើយ

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • អទ. ២:២៤—តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​ងារ? (​lff មេ​រៀន​ទី​៣៧ ចំណុច​ទី​១​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

​(​៤​នាទី​)​ អទ. ១:១​-​១៨ (​th ចំណុច​ហាត់​រៀន​ទី​១១​)

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​២​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ សូម​ស្វែង​រក​ប្រធានបទ​ដែល​បុគ្គល​ម្នាក់​ចាប់​អារម្មណ៍។ ណាត់​ជួប​គាត់​ម្ដង​ទៀត។ (​lmd មេ​រៀន​ទី​៣ ចំណុច​ទី​៥​)

៥. ចាប់​ផ្ដើម​ការ​សន្ទនា

​(​២​នាទី​)​ ផ្សព្វ​ផ្សាយ​សាធារណៈ។ ប្រាប់​អំពី​ចំណុច​មួយ​ពី​«​សេចក្ដី​ពិត​ដែល​យើង​ចូល​ចិត្ត​បង្រៀន​»​ តាម​របៀប​ដែល​បាន​រៀប​រាប់​នៅ​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក នៃ​សៀវភៅ​ស្ដើង​ស្រឡាញ់​មនុស្ស។ (​lmd មេ​រៀន​ទី​២ ចំណុច​ទី​៣​)

៦. ត្រឡប់​ទៅ​ជួប

​(​២​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ ឆ្លើយ​សំណួរ​ដែល​បុគ្គល​ម្នាក់​បាន​លើក​ឡើង​ពី​មុន។ (​lmd មេ​រៀន​ទី​៩ ចំណុច​ទី​៥​)

៧. ជួយ​គេ​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត

​(​៥​នាទី​)​ ផ្សព្វ​ផ្សាយ​សាធារណៈ។ បង្ហាញ​របៀប​សិក្សា​គម្ពីរ​ដល់​បុគ្គល​ម្នាក់ ហើយ​ណាត់​ជួប​គាត់​ម្ដង​ទៀត​ដើម្បី​បន្ត​ការ​សិក្សា។ (​lmd មេ​រៀន​ទី​១០ ចំណុច​ទី​៣​)

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​៨៤

៨. មេ​រៀន​ដ៏​សំខាន់​បី​យ៉ាង​អំពី​ការ​បង្ហាត់​បង្រៀន

​(​១៥​នាទី​) ការ​ពិគ្រោះ។

បណ្ដុំ​រូប​ភាព​៖ បង​ប្រុស​ៗ​កំពុង​បង្ហាត់​បង្រៀន​បង​ប្អូន​ឯ​ទៀត។ ១. បង​ប្រុស​ម្នាក់​កំពុង​បង្រៀន​បង​ស្រី​ម្នាក់​ឲ្យ​ចេះ​ប្រើ​ម៉ាស៊ីន​កាត់​ឈើ​នៅ​ឯ​ការដ្ឋាន​សាង​សង់។ ២. បង​ប្រុស​វ័យ​ចាស់​ម្នាក់​មើល​ប្អូន​ប្រុស​ម្នាក់​កំពុង​ហាត់​សុន្ទរកថា​របស់​គាត់​ក្នុង​សាល​ប្រជុំ​ដែល​មាន​តែ​ពួក​គាត់​ពីរ​នាក់។ បង​ប្រុស​វ័យ​ចាស់​នោះ​កំពុង​កាន់​សៀវភៅ​ស្ដើង​«​ចូរ​ព្យាយាម​ក្នុង​ការ​អាន​និង​ការ​បង្រៀន​»។ ៣. បង​ប្រុស​ម្នាក់​បង្រៀន​ប្អូន​ប្រុស​ម្នាក់​អំពី​របៀប​ប្ដូរ​ថ្ម​ក្នុង​មេក្រូ។ ៤. ឪពុក​ម្នាក់​និង​កូន​ប្រុស​ពីរ​នាក់​របស់​គាត់​ជួយ​សម្អាត​សាល​ប្រជុំ។ ឪពុក​នោះ​និង​កូន​ប្រុស​ច្បង​កំពុង​បូម​ធូលី​លើ​វេទិកា ហើយ​កូន​ពៅ​កំពុង​ជូត​តុ។

សេចក្ដី​ស្រឡាញ់​ជំរុញ​ចិត្ត​យើង​ឲ្យ​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត​ដើម្បី​យើង​អាច​សម្រេច​កិច្ចការ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង

គម្ពីរ​មាន​គំរូ​ល្អ​ៗ​ជា​ច្រើន​ដែល​អាច​បង្រៀន​យើង​ឲ្យ​ចេះ​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត។ យើង​អាច​រៀន​ច្រើន​ពីរ​របៀប​ដែល​សាំយូអែល​បង្ហាត់​បង្រៀន​សុល របៀ​ប​ដែល​អេលីយ៉ា​បង្ហាត់​បង្រៀន​អេលីសេ របៀប​ដែល​លោក​យេស៊ូ​បង្ហាត់​បង្រៀន​អ្នក​កាន់​តាម​លោក និង​របៀប​ដែល​ប៉ូល​បង្ហាត់​បង្រៀន​ធីម៉ូថេ។ តែ​ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​បង្ហាត់​បង្រៀន​ដ៏​ល្អ​បំផុត។ តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​លោក?

សូម​បង្ហាញ​វីដេអូ ចូរ​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្ហាត់​បង្រៀន (​យ៉ូន. ៥:២០​) ឈុត​ខ្លី។ រួច​សួរ​អ្នក​ស្ដាប់​ថា​៖

  • តើ​យើង​អាច​រៀន​មេ​រៀន​បី​យ៉ាង​អ្វី​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត?

៩. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ lfb មេ​រៀន​ទី​២០​-​២១

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​១៤៨ និង​សេចក្ដី​អធិដ្ឋាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក