បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp22 លេខ ១ ទំ. ១០-១១
  • ៣ | បំបាត់ការស្អប់ចេញពីចិត្តគំនិតរបស់អ្នក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ៣ | បំបាត់ការស្អប់ចេញពីចិត្តគំនិតរបស់អ្នក
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២២
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ:
  • នេះ​មាន​ន័យ​ថា:
  • របៀប​ដែល​ខ​គម្ពីរ​នេះ​អាច​ជួយ​អ្នក:
  • ស្ទេផាន ជា«អ្នកដែលព្រះពេញចិត្តយ៉ាងខ្លាំង និងដែលពេញទៅដោយឫទ្ធានុភាពពីព្រះ»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • ស្ទេផានត្រូវគេចោលដុំថ្មសម្លាប់
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • របៀបបំបាត់ចោលការស្អប់គ្នា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២២
  • យើងអាចយកឈ្នះការស្អប់គ្នា!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២២
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២២
wp22 លេខ ១ ទំ. ១០-១១
បុរសម្នាក់កំពុងស្រមៃថាគាត់កំពុងចាប់ដៃបុរសម្នាក់ទៀតដែលមកពីសាសន៍ដទៃ។ ស្រមោលរបស់ពួកគាត់បង្ហាញថាពួកគាត់ធ្លាប់កាន់ស្លាកដើម្បីធ្វើបាតុកម្ម ហើយឈ្លោះប្រកែកគ្នា។

របៀប​បំបាត់​ចោល​ការ​ស្អប់​គ្នា

៣ | បំបាត់​ការ​ស្អប់​ចេញ​ពី​ចិត្ត​គំនិត​របស់​អ្នក

សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ:

​«​ចូរ​ឈប់​យក​តម្រាប់​របៀប​របប​ពិភព​លោក​នេះ តែ​ចូរ​ទទួល​ការ​កែ​ប្រែ​ទាំង​ស្រុង ដោយ​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ពិសោធ​មើល​ដោយ​ខ្លួន​អ្នក​ឲ្យ​ដឹង​នូវ​បំណង​ប្រាថ្នា​ដ៏​ប្រសើរ សមរម្យ និង​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ​»។—រ៉ូម ១២:២

នេះ​មាន​ន័យ​ថា:

របៀប​គិត​គូរ​របស់​យើង​គឺ​សំខាន់​ចំពោះ​ព្រះ។ (​យេរេមា ១៧:១០​) យើង​មិន​គ្រាន់​តែ​ជៀស​វាង​ពី​ការ​និយាយ​ឬ​ធ្វើ​អ្វី​ដែល​គួរ​ឲ្យ​ស្អប់​ប៉ុណ្ណោះ​ទេ។ ការ​ស្អប់​កើត​ចេញ​ពី​ចិត្ត​និង​គំនិត​របស់​យើង។ ដូច្នេះ យើង​គួរ​បំបាត់​ចោល​ការ​ស្អប់​ពី​ការ​គិត​គូរ​និង​អារម្មណ៍​របស់​យើង។ នៅ​ពេល​នោះ យើង​នឹង​«​កែ​ប្រែ​»​ពិត​ប្រាកដ ហើយ​បំបាត់​ការ​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ឥត​ឈប់។

របៀប​ដែល​ខ​គម្ពីរ​នេះ​អាច​ជួយ​អ្នក:

សូម​ពិចារណា​អំពី​គំនិត​និង​អារម្មណ៍​របស់​អ្នក​ចំពោះ​អ្នក​ឯ​ទៀត ជា​ពិសេស​ចំពោះ​មនុស្ស​ដែល​មក​ពី​ជាតិ​សាសន៍​ឬ​ជន​ជាតិ​ដទៃ។ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពួក​គេ? តើ​ទស្សនៈ​របស់​ខ្ញុំ​មាន​មូលដ្ឋាន​ទៅ​លើ​អ្វី​ដែល​ខ្ញុំ​ដឹង​ដោយ​ផ្ទាល់​អំពី​ពួក​គេ​ទេ? ឬ​មាន​មូលដ្ឋាន​ទៅ​លើ​ការ​រើសអើង​វិញ?›។ ចូរ​ជៀស​វាង​ពី​បណ្ដាញ​គេហទំព័រ​ទាក់​ទង​គ្នា ភាពយន្ត ឬ​ការ​កម្សាន្ត​ណា​ដែល​លើក​ស្ទួយ​ការ​ស្អប់​គ្នា​និង​អំពើ​ហិង្សា។

បណ្ដាំ​របស់​ព្រះ​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ការ​ស្អប់​ក្នុង​ចិត្ត​និង​គំនិត​របស់​យើង

ការ​ពិនិត្យ​មើល​ការ​គិត​គូរ​និង​អារម្មណ៍​របស់​ខ្លួន​គឺ​មិន​តែង​តែ​ងាយ​ស្រួល​ទេ។ ប៉ុន្តែ បណ្ដាំ​របស់​ព្រះ​អាច​ជួយ​យើង​ឲ្យ​«​ឃើញ​គំនិត​និង​បំណង​ចិត្ត​»​របស់​យើង។ (​ហេប្រឺ ៤:១២​) ដូច្នេះ សូម​បន្ត​ពិនិត្យ​មើល​គម្ពីរ។ សូម​ប្រៀប​ធៀប​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ជា​មួយ​នឹង​ការ​គិត​គូរ​របស់​អ្នក ហើយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​ការ​គិត​គូរ​របស់​អ្នក​ស្រប​តាម​អ្វី​ដែល​គម្ពីរ​បង្រៀន។ បណ្ដាំ​របស់​ព្រះ​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ការ​ស្អប់​ដែល​«​ចាក់​ឫស​ជ្រៅ​»​ក្នុង​ចិត្ត​និង​គំនិត​របស់​យើង។—កូរិនថូស​ទី​២ ១០:៤, ៥

បទ​ពិសោធន៍​ជីវិត​ពិត—ស្ទីវើន

ផ្លាស់​ប្ដូរ​ការ​គិត​គូរ​របស់​គាត់

ស្ទីវើន។

ស្ទីវើន​និង​សមាជិក​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទទួល​ការ​ស្អប់​ខ្ពើម​ពី​ពួក​ស្បែក​ស។ ជា​លទ្ធផល គាត់​បាន​ទទួល​ឥទ្ធិពល​ពី​គណបក្ស​នយោបាយ​មួយ​ដែល​ជា​ក្រុម​តស៊ូ​ដើម្បី​សិទ្ធិ​ពលរដ្ឋ។ មិន​យូរ​ក្រោយ​មក គាត់​ចាប់​ផ្ដើម​ចូល​រួម​ក្នុង​ការ​វាយ​ធ្វើ​បាប​អ្នក​ឯ​ទៀត​ដោយ​សារ​តែ​ចិត្ត​ស្អប់។ ស្ទីវើន​និយាយ​ថា​៖ ​«​ថ្ងៃ​មួយ​ខ្ញុំ​និង​មិត្ត​ភក្តិ​បាន​ទៅ​មើល​កុន​អំពី​ទាសករ​ជន​ជាតិ​អាហ្វ្រិក​ដែល​រង​ទុក្ខ​វេទនា​នៅ​សហរដ្ឋ​អាម៉េរិក។ ពេល​ឃើញ​ភាព​អយុត្តិធម៌​ដូច​នោះ យើង​ខឹង​ខ្លាំង​ណាស់ ដូច្នេះ​យើង​បាន​វាយ​ពួក​យុវជន​ស្បែក​ស​នៅ​ក្នុង​រោង​កុន​តែ​ម្ដង។ រួច​មក យើង​បាន​ទៅ​ម្ដុំ​ដែល​ពួក​ស្បែក​ស​រស់​នៅ​ដើម្បី​រក​រឿង​វាយ​ពួក​គេ​»។

ទស្សនៈ​ស្ទីវើន​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង​ពេល​ដែល​គាត់​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា។ គាត់​ប្រាប់​ថា​៖ ​«​ខ្ញុំ​តែង​តែ​ឃើញ​ការ​ប្រកាន់​ពូជ​សាសន៍ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ឃើញ​ក្នុង​ចំណោម​សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ជា​ឧទាហរណ៍ ពេល​សាក្សី​ស្បែក​ស​ទៅ​ប្រទេស​ក្រៅ គាត់​ឲ្យ​ក្រុម​គ្រួសារ​ស្បែក​ខ្មៅ​ជួយ​មើល​ថែ​កូន​របស់​គាត់។ មាន​ក្រុម​គ្រួសារ​ស្បែក​ស​មួយ​ផ្សេង​ទៀត​បាន​ផ្ដល់​កន្លែង​ស្នាក់​នៅ​ដល់​ប្អូន​ប្រុស​ជំទង់​ស្បែក​ខ្មៅ​ម្នាក់​»។ ស្ទីវើន​បាន​ជឿ​ជាក់​ថា សាក្សី​ព្រះ​យេហូវ៉ា​ពិត​ជា​មាន​សេចក្ដី​ស្រឡាញ់​ដូច​ដែល​លោក​យេស៊ូ​បាន​ទាយ​ទុក​ថា​នឹង​មាន​ក្នុង​ចំណោម​គ្រិស្ត​សាសនិក​ពិត។—យ៉ូហាន ១៣:៣៥

តើ​អ្វី​បាន​ជួយ​ស្ទីវើន​ឲ្យ​បោះ​បង់​ចោល​ការ​ស្អប់​អ្នក​ឯ​ទៀត? បទ​គម្ពីរ​នៅ​រ៉ូម ១២:២​បាន​ជួយ​គាត់។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ទទួល​ស្គាល់​ថា​ខ្ញុំ​ត្រូវ​កែ​ប្រែ​ចិត្ត​គំនិត​ខ្ញុំ​ទាំង​ស្រុង ព្រោះ​គ្រាន់​តែ​និយាយ​ថា​ស្រឡាញ់​សន្តិភាព​ប៉ុណ្ណោះ​មិន​គ្រប់​គ្រាន់​ទេ តែ​ខ្ញុំ​ត្រូវ​មាន​របៀប​រស់​នៅ​ដែល​បង្ហាញ​ថា​ខ្ញុំ​ស្រឡាញ់​សន្តិភាព​»។ ឥឡូវ អស់​រយៈ​ពេល​៤០​ឆ្នាំ​មក​ហើយ​ដែល​ស្ទីវើន​សប្បាយ​នឹង​ជីវិត​ដោយ​សារ​គាត់​លែង​មាន​ការ​ស្អប់​ចំពោះ​អ្នក​ឯ​ទៀត។

សូម​អាន​ថែម​ទៀត​អំពី​ជីវប្រវត្តិ​របស់​ស្ទីវើន​នៅ​ទស្សនាវដ្ដី​ប៉ម​យាម brwp150701។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក