បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp23 លេខ ១ ទំ. ១៤-១៥
  • របៀបជួយអស់អ្នកដែលមានជំងឺផ្លូវចិត្ត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀបជួយអស់អ្នកដែលមានជំងឺផ្លូវចិត្ត
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • នេះ​មាន​ន័យ​ថា
  • របៀប​ដែល​នេះ​អាច​ជួយ​យើង
  • ការ​គាំទ្រ​របស់​អ្នក​អាច​ជួយ​មិត្ត
  • របៀប​ស៊ូ​ទ្រាំ​នឹង​បញ្ហា​សុខភាព​ដែល​មិន​នឹក​ស្មាន
    ប្រធានបទឯទៀត
  • ព្រះទ្រង់អញ្ជើញអ្នកឲ្យទៅជាមិត្តសំឡាញ់របស់ទ្រង់
    លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ!
  • អ្នកអាចធ្វើជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • សុភាសិត ១៧:១៧ «មិត្ត​ពិត​បង្ហាញ​សេចក្ដី​ស្រឡាញ់​គ្រប់​ពេល​វេលា»
    ការ​ពន្យល់​ខ​គម្ពីរ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២៣
wp23 លេខ ១ ទំ. ១៤-១៥
បុរសម្នាក់កំពុងស្ដាប់ប្រពន្ធរបស់គាត់ដែលធ្លាក់ទឹកចិត្តដោយយកចិត្តទុកដាក់។

របៀប​ជួយ​អស់​អ្នក​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត

គម្ពីរ​ចែង​ថា​៖ «​មិត្ត​ពិត​បង្ហាញ​សេចក្ដី​ស្រឡាញ់​គ្រប់​ពេល​វេលា ហើយ​គាត់​ប្រៀប​ដូច​ជា​បង​ប្អូន​ដែល​កើត​មក ដើម្បី​ជួយ​គ្នា​នៅ​ពេល​មាន​ទុក្ខ​លំបាក​»។—សុភាសិត ១៧:១៧

នេះ​មាន​ន័យ​ថា

នៅ​ពេល​មិត្ត​ណា​ម្នាក់​របស់​យើង​មាន​បញ្ហា​ផ្លូវ​ចិត្ត យើង​អាច​មាន​អារម្មណ៍​ថា​យើង​មិន​អាច​ធ្វើ​អ្វី​ទាំង​អស់​ដើម្បី​ពួក​គេ។ ប៉ុន្តែ យើង​អាច​បង្ហាញ​ថា​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មិត្ត​របស់​យើង​ដោយ​ព្យាយាម​ជួយ​ពួក​គេ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ជំងឺ​ផ្លូវ​ចិត្ត។ តើ​តាម​របៀប​ណា?

របៀប​ដែល​នេះ​អាច​ជួយ​យើង

​«​ត្រូវ​រហ័ស​ស្ដាប់​»។—យ៉ាកុប ១:១៩

វិធី​មួយ​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ​មិត្ត​របស់​អ្នក​គឺ​ដោយស្ដាប់​ពេល​គាត់​និយាយ។ កុំ​មាន​អារម្មណ៍​ថា​អ្នក​ត្រូវ​តប​ឆ្លើយ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​បាន​និយាយ​ឡើយ។ ធ្វើ​ឲ្យ​គាត់​ដឹង​ថា​អ្នក​យល់​អ្វី​ដែល​គាត់​និយាយ ហើយ​ព្យាយាម​យល់​អារម្មណ៍​គាត់។ កុំ​ឆាប់​សន្និដ្ឋាន​ឬ​វិនិច្ឆ័យ​គាត់ សូម​ចាំ​ថា​គាត់​ប្រហែល​ជា​និយាយ​ដោយ​មិន​បាន​គិត ហើយ​គាត់​អាច​ស្ដាយ​អំពី​រឿង​នេះ​នៅ​ពេល​ក្រោយ។—យ៉ូប ៦:២, ៣

​«​[​ចូរ​]​និយាយ​សម្រាល​ទុក្ខ​»។—ថែស្សាឡូនិច​ទី១ ៥:១៤។

មិត្ត​របស់​អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​តាន​តឹង​ចិត្ត​ឬ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ ដូច្នេះ​សូម​ជួយ​ឲ្យ​គាត់​យល់​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់។ អ្នក​អាច​សម្រាល​ទុក្ខ​និង​លើក​ទឹក​ចិត្ត​គាត់ ទោះ​បី​ជា​អ្នក​មិន​ដឹង​ថា​គួរ​និយាយ​អ្វី​ក៏​ដោយ។

​«​មិត្ត​ពិត​បង្ហាញ​សេចក្ដី​ស្រឡាញ់​គ្រប់​ពេល​វេលា​»។—សុភាសិត ១៧:១៧

ចូរ​ផ្ដល់​ជំនួយ​ឲ្យ​គាត់។ ជា​ជាង​សន្និដ្ឋាន​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​គាត់ សូម​សួរ​គាត់​អំពី​អ្វី​ដែល​អ្នក​អាច​ជួយ​បាន។ បើ​មិត្ត​របស់​អ្នក​ពិបាក​ពន្យល់​អំពី​សេចក្ដី​ត្រូវ​ការ​របស់​គាត់ សូម​ប្រាប់​គាត់​យោបល់​ខ្លះ​ៗ​ពី​អ្វី​ដែល​អ្នក​ទាំង​ពីរ​អាច​ធ្វើ​ជា​មួយ​គ្នា​បាន ដូច​ជា​ទៅ​ដើរ​ហាត់​ប្រាណ​ជា​ដើម។ ឬ​អ្នក​អាច​ជូន​គាត់​ទៅ​ផ្សារ ជួយ​សម្អាត ឬ​ធ្វើ​ការ​ផ្សេង​ទៀត។—កាឡាទី ៦:២

​«​[​ចូរ​]​មាន​ចិត្ត​អត់​ធ្មត់​»។—ថែស្សាឡូនិច​ទី១ ៥:១៤

មិត្ត​របស់​អ្នក​ប្រហែល​ជា​មិន​តែង​តែ​ចង់​និយាយ​ប្រាប់​អ្នក​អំពី​ជំងឺ​របស់​គាត់​នោះ​ទេ។ សូម​ជួយ​គាត់​ឲ្យ​ដឹង​ថា​អ្នក​ចង់​ស្ដាប់​គាត់ នៅ​ពេល​ដែល​គាត់​ចង់​និយាយ​អំពី​អារម្មណ៍។ ដោយ​សារ​តែ​ជំងឺ​របស់​គាត់ មិត្ត​របស់​អ្នក​អាច​និយាយ​ឬ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​អ្នក​ឈឺ​ចិត្ត។ គាត់​អាច​លុប​ចោល​គម្រោង​ជា​មួយ​អ្នក​ឬ​ឆាប់​ខឹង។ ចូរ​មាន​ចិត្ត​អត់​ធ្មត់ និង​យោគ​យល់​ចំពោះ​គាត់ ពេល​អ្នក​ផ្ដល់​ការ​គាំទ្រ​ដែល​គាត់​ត្រូវ​ការ។—សុភាសិត ១៨:២៤

ការ​គាំទ្រ​របស់​អ្នក​អាច​ជួយ​មិត្ត

​«​ខ្ញុំ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ខ្ញុំ​ជា​មិត្ត​ដែល​នាង​អាច​ពឹង​ពាក់​បាន។ ទោះ​បី​ជា​ខ្ញុំ​មិន​មាន​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ទាំង​អស់​របស់​នាង​ក៏​ដោយ ក៏​ខ្ញុំ​ព្យាយាម​ស្ដាប់​អ្វី​ដែល​នាង​និយាយ​ដែរ។ ពេល​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង នាង​ត្រូវ​ការ​តែ​អ្នក​ស្ដាប់​អារម្មណ៍​របស់​នាង​ប៉ុណ្ណោះ​»។—ហ្វារ៉ាa មាន​មិត្ត​ភក្ដិ​ដែល​មាន​ជំងឺ​បរិភោគ​មិន​ប្រក្រតី ជំងឺ​ថប់​បារម្ភ និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។

ប្អូនស្រីម្នាក់កាន់ដៃបងស្រីវ័យចាស់ម្នាក់ដោយចិត្តអាណិតអាសូរ។

​«​មិត្ត​របស់​ខ្ញុំ​ម្នាក់​មាន​ចិត្ត​សប្បុរស​និង​ចិត្ត​គំនិត​វិជ្ជមាន​ណាស់។ នាង​បាន​អញ្ជើញ​ខ្ញុំ​ទៅ​ផ្ទះ​នាង​ដើម្បី​ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ។ នៅ​ក្នុង​បរិយាកាស​ដ៏​កក់​ក្ដៅ​និង​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នេះ ខ្ញុំ​អាច​ប្រាប់​អំពី​អារម្មណ៍​របស់​ខ្ញុំ។ នោះ​ពិត​ជា​លើក​ទឹក​ចិត្ត​ខ្ញុំ​ណាស់!​»។—ហាអិន ដែល​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។

​«​ចិត្ត​អត់​ធ្មត់​មាន​សារៈ​សំខាន់​ណាស់។ ពេល​ប្រពន្ធ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ទើស​ចិត្ត ខ្ញុំ​រំ​ឮ​ក​ខ្លួន​ឯង​ថា នេះ​មក​ពី​ជំងឺ​របស់​នាង មិន​មែន​ជា​នាង​ទេ។ នេះ​ជួយ​ខ្ញុំ​មិន​ឲ្យ​ខឹង ហើយ​គិត​អំពី​នាង​ច្រើន​ជាង​»។—យ៉ាកុប មាន​ប្រពន្ធ​ដែល​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។

​«​ប្រពន្ធ​របស់​ខ្ញុំ​គាំទ្រ​និង​សម្រាល​ទុក្ខ​ខ្ញុំ​ខ្លាំង​ណាស់។ ពេល​ខ្ញុំ​មាន​អារម្មណ៍​ថប់​បារម្ភ នាង​មិន​ដែល​បង្ខំ​ខ្ញុំ​ឲ្យ​ធ្វើ​អ្វី​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ​នោះ​ទេ។ ពេល​ខ្លះ នេះ​មាន​ន័យ​ថា​នាង​មិន​អាច​ធ្វើ​អ្វី​ដែល​នាង​ពិត​ជា​ចង់​ធ្វើ។ នាង​ពិត​ជា​វិសេស​ណាស់​សម្រាប់​ខ្ញុំ​ដោយ​សារ​នាង​មាន​ចិត្ត​សប្បុរស ហើយ​តែង​តែ​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន​»។—អេនរីខូ ដែល​មាន​ជំងឺ​ថប់​បារម្ភ។

a ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

ដើម្បី​បាន​ជំនួយ​បន្ថែម​៖

សូម​អាន​អត្ថបទ​«​ពេល​មាន​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ឈឺ​»​ ក្នុង​សៀវភៅ​គន្លឹះ​នៃ​សុភមង្គល​គ្រួសារ នៅ​គេហទំព័រ​jw.org/km។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក