មាតិកា
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥
© 2015 Watch Tower Bible and Tract Society of Pennsylvania.
សម្រាប់សិក្សា
២៧ កក្កដា ២០១៥–២ សីហា ២០១៥
គ្រិស្តជាឫទ្ធានុភាពរបស់ព្រះ
ទំព័រ៣ • ចម្រៀងលេខ: ១៤, ៥
៣-៩ សីហា ២០១៥
ទំព័រ៩ • ចម្រៀងលេខ: ២៥, ៣០
១០-១៦ សីហា ២០១៥
យើងអាចរក្សាខ្លួនជាមនុស្សបរិសុទ្ធ
ទំព័រ១៤ • ចម្រៀងលេខ: ៥២, ២២
១៧-២៣ សីហា ២០១៥
ចូររស់នៅសមស្របតាមសេចក្ដីអធិដ្ឋានគំរូ ភាគទី១
ទំព័រ២២ • ចម្រៀងលេខ: ១៣៨ យេហូវ៉ាគឺជានាមលោក (ចម្រៀងថ្មី), ១១
២៤-៣០ សីហា ២០១៥
ចូររស់នៅសមស្របតាមសេចក្ដីអធិដ្ឋានគំរូ ភាគទី២
ទំព័រ២៧ • ចម្រៀងលេខ: ២២, ៣៨
អត្ថបទសិក្សា
▪ គ្រិស្តជាឫទ្ធានុភាពរបស់ព្រះ
▪ លោកស្រឡាញ់មនុស្ស
អត្ថបទទាំងនេះអំពីការអស្ចារ្យរបស់លោកយេស៊ូបង្រៀនយើងនូវមេរៀនអំពីការមានចិត្តទូលាយនិងការជួយអ្នកឯទៀត។ អត្ថបទទាំងនេះពិចារណាអំពីគុណសម្បត្ដិខ្លះដ៏គួរឲ្យសរសើររបស់លោកយេស៊ូ ហើយផ្ដល់ឲ្យយើងនូវសេចក្ដីសង្ឃឹមសម្រាប់អនាគតឆាប់ៗខាងមុខ ពេលនោះយើងនឹងឃើញអព្ភូតហេតុដ៏អស្ចារ្យកើតឡើងទូទាំងផែនដី។
▪ យើងអាចរក្សាខ្លួនជាមនុស្សបរិសុទ្ធ
យើងរស់នៅក្នុងពិភពលោកដែលប្រាសចាកសីលធម៌ ដូច្នេះយើងប្រហែលជាពិបាកធ្វើជាមនុស្សបរិសុទ្ធនិងពិបាកធ្វើអ្វីដែលព្រះយេហូវ៉ាពេញចិត្ត។ អត្ថបទនេះបង្ហាញថាយើងអាចតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវបាន ដោយចូលទៅជិតព្រះយេហូវ៉ា ដោយស្ដាប់ឱវាទដែលមកពីបណ្ដាំរបស់លោក និងដោយសុំជំនួយពីគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។
▪ ចូររស់នៅសមស្របតាមសេចក្ដីអធិដ្ឋានគំរូ ភាគទី១
▪ ចូររស់នៅសមស្របតាមសេចក្ដីអធិដ្ឋានគំរូ ភាគទី២
យើងមិនពោលពាក្យដែលលោកយេស៊ូបានប្រើក្នុងសេចក្ដីអធិដ្ឋានគំរូនេះរាល់លើកដែលយើងអធិដ្ឋានទេ ប៉ុន្តែយើងអាចទាញមេរៀនដ៏សំខាន់ពីសេចក្ដីអធិដ្ឋាននេះ។ អត្ថបទទាំងនេះបង្ហាញអំពីរបៀបដែលយើងអាចរស់នៅសមស្របតាមសេចក្ដីអធិដ្ឋានគំរូនេះ។
ក្នុងលេខនេះក៏មាន
ក្រប: សាក្សីព្រះយេហូវ៉ាខ្លះប្រើទូកដើម្បីផ្សព្វផ្សាយដល់មនុស្សដែលរស់នៅកោះផ្សេងៗនៅប្រជុំកោះបូកាស ដេល ថុរ៉ូ ជិតឆ្នេរសមុទ្រខាងជើងឆៀងខាងលិចនៃប្រទេសប៉ាណាម៉ា។ ពួកគាត់ផ្សព្វផ្សាយដល់មនុស្សខ្លះជាភាសាង៉ូបឺអេ
ប៉ាណាម៉ា
ប្រជាជន
៣.៩៣១.០០០
អ្នកផ្សាយ
១៦.២១៧
អ្នកត្រួសត្រាយពេញពេល
២.៥៣៤
នៅ៣០៩ក្រុមជំនុំនាប្រទេសប៉ាណាម៉ា មានអ្នកត្រួសត្រាយពិសេសជាង១៨០នាក់។ អ្នកផ្សព្វផ្សាយប្រហែលជា១.១០០នាក់ក្នុង៣៥ក្រុមជំនុំ និង១៥ក្រុមប្រើភាសាង៉ូបឺអេ។ មានអ្នកផ្សាយជិត៦០០នាក់ដែលបម្រើក្នុង១៦ក្រុមជំនុំ និង៦ក្រុមដែលប្រើភាសាសញ្ញារបស់ប៉ាណាម៉ា