បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w17 មករា ទំ. ៣២
  • តើលោកអ្នកដឹងឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើលោកអ្នកដឹងឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • អត្ថបទស្រដៀងគ្នា
  • ព្រះសាកល្បងអាប្រាហាំ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ព្រះសាកល្បងជំនឿរបស់អ័ប្រាហាំ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • ព្រះយេហូវ៉ាបានហៅគាត់ថា‹សម្លាញ់របស់ខ្ញុំ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • តើអាប្រាហាំជាអ្នកណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
w17 មករា ទំ. ៣២
អ៊ីសាកកំពុងលីឧស ហើយអាប្រាហាំកំពុងយួរក្អមដែលខាងក្នុងមានរងើកភ្លើង

តើ​លោក​អ្នក​ដឹង​ឬ​ទេ?

តើ​តាម​របៀប​ណា​មនុស្ស​នៅ​សម័យ​បុរាណ​បង្កាត់​ភ្លើង​ពេល​ពួក​គេ​ធ្វើ​ដំណើរ?

នៅ​លោកុប្បត្តិ ជំពូក​២២ គម្ពីរ​រៀប​រាប់​ថា​ព្រះ​បាន​បង្គាប់​អាប្រាហាំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កន្លែង​មួយ​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​គាត់​ដើម្បី​ជូន​គ្រឿង​បូជា។ គម្ពីរ​ចែង​ថា​៖ ​«​គាត់​ចាប់​យក​ឧស​ដែល​សំ​រាប់​ដង្វាយ​ដុត​ដាក់​ឲ្យ​អ៊ីសាក​ជា​កូន​លី ហើយ​គាត់​យក​ភ្លើង​នឹង​កាំបិត​កាន់​នៅ​ដៃ បណ្ដើរ​គ្នា​ទៅ​»។—លោកុប្បត្តិ ២២:៦

គម្ពីរ​មិន​បាន​ពន្យល់​អំពី​របៀប​ដែល​មនុស្ស​នៅ​សម័យ​បុរាណ​បង្កាត់​ភ្លើង​ទេ។ ដូច្នេះ តើ​អាប្រាហាំ​និង​អ៊ីសាក​បាន​ដុត​ភ្លើង​រួច​យក​ភ្លើង​នោះ​ទៅ​ជា​មួយ​នឹង​ពួក​គាត់​ឬ​ទេ? អ្នក​អត្ថាធិប្បាយ​ខាង​គម្ពីរ​ម្នាក់​បាន​និយាយ​ថា អណ្ដាត​ភ្លើង​ប្រហែល​ជា​មិន​អាច​«​បន្ត​ឆេះ​ពេល​ធ្វើ​ដំណើរ​ឆ្ងាយ​បាន​ឡើយ​»។ ផ្ទុយ​ទៅ​វិញ អាប្រាហាំ​និង​កូន​ប្រុស​របស់​គាត់​ប្រហែល​ជា​បាន​យក​អ្វី​ៗ​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​បង្កាត់​ភ្លើង។

ប៉ុន្តែ អ្នក​ឯ​ទៀត​និយាយ​ថា​គឺ​មិន​ងាយ​ស្រួល​បង្កាត់​ភ្លើង​នៅ​សម័យ​នោះ​ទេ។ ដូច្នេះ​មនុស្ស​ច្រើន​តែ​រក​ភ្លើង ជា​ឧទាហរណ៍​ប្រហែល​ជា​ពី​ភ្លើង​របស់​អ្នក​ជិត​ខាង​ណា​ម្នាក់ រួច​យក​រងើក​ពី​ភ្លើង​នោះ​មក​បង្កាត់​ភ្លើង​មួយ​ទៀត។ បណ្ឌិត​ជា​ច្រើន​ជឿ​ថា​មុន​អាប្រាហាំ​ធ្វើ​ដំណើរ គាត់​បាន​យក​រងើក​ពី​ភ្លើង​មួយ។ គាត់​ប្រហែល​ជា​បាន​ដាក់​រងើក​ភ្លើង​នោះ​នៅ​ក្នុង​ក្រឡ​មួយ នេះ​ប្រហែល​ជា​ក្អម​ដែល​មាន​ច្រវាក់​សម្រាប់​យួរ ហើយ​គាត់​បាន​យក​ក្អម​នោះ​ទៅ​ជា​មួយ​នឹង​គាត់​ពេល​ដែល​គាត់​ធ្វើ​ដំណើរ។ (​អេសាយ ៣០:១៤​) ក្រោយ​មក គាត់​អាច​ប្រើ​រងើក​ភ្លើង​នោះ​និង​កម្ទេច​ឈើ​ស្ងួត​នៅ​ពេល​ដែល​គាត់​ត្រូវ​បង្កាត់​ភ្លើង។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក