បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt ទំ. ២៧២៦-២៧២៧
  • ខ១ ប្រធានបទនៃគម្ពីរបរិសុទ្ធ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខ១ ប្រធានបទនៃគម្ពីរបរិសុទ្ធ
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ក្រោយ​ពី​ឆ្នាំ​៤០២៦ មុន​គ.ស.
  • ឆ្នាំ​១៩៤៣ មុន​គ.ស.
  • ក្រោយ​ពី​ឆ្នាំ​១០៧០ មុន​គ.ស.
  • ឆ្នាំ​២៩ គ.ស.
  • ឆ្នាំ​៣៣ គ.ស.
  • ប្រហែល​ឆ្នាំ​១៩១៤ គ.ស.
  • នៅ​អនាគត
  • ទំនាយចាស់បុរាណដែលសំខាន់ចំពោះអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • ព្រះយេហូវ៉ាបើកបង្ហាញគោលបំណងរបស់លោក
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
  • ពូជរបស់ពស់—លាតត្រដាងឲ្យឃើញយ៉ាងណា?
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • សេចក្ដីស្របគ្នាទាំងស្រុងនៃព្រះគម្ពីរ
    ព្រះគម្ពីរបន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស?
មើលបន្ថែមទៀត
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ខ១ ប្រធានបទនៃគម្ពីរបរិសុទ្ធ

ខ​១

ប្រធានបទ​នៃ​គម្ពីរ​បរិសុទ្ធ

ឯកសារជាសៀវភៅ

ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​គ្រប់​គ្រង។ របៀប​គ្រប់​គ្រង​របស់​លោក​គឺ​ល្អ​បំផុត។ លោក​នឹង​សម្រេច​គោល​បំណង​របស់​លោក​សម្រាប់​ផែនដី​និង​មនុស្សជាតិ។

អាដាមនិងអេវ៉ានៅក្នុងសួនអេដែន ហើយមានសត្វពស់នៅជិតនោះ

ក្រោយ​ពី​ឆ្នាំ​៤០២៦ មុន​គ.ស.

​«​សត្វ​ពស់​»​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​លើ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា និង​លើ​របៀប​ដែល​លោក​គ្រប់​គ្រង។ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​នឹង​មាន​«​កូន​ចៅ​»​ឬ​«​ពូជ​»​មួយ ដែល​ក្រោយ​មក​នឹង​កិន​បំផ្លាញ​សាថាន​ដែល​ជា​សត្វ​ពស់​នោះ។ (​ដើម​កំណើត ៣:១​-​៥, ១៥​) ប៉ុន្តែ ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់​គ្រង​ខ្លួន​ឯង​មួយ​រយៈ​ពេល ក្រោម​អំណាច​សត្វ​ពស់។

អាប្រាហាំឮសេចក្ដីសន្យារបស់ព្រះ

ឆ្នាំ​១៩៤៣ មុន​គ.ស.

ព្រះ​យេហូវ៉ា​ប្រាប់​អាប្រាហាំ​ថា ​«​កូន​ចៅ​»​ឬ​«​ពូជ​»​ដែល​លោក​បាន​សន្យា​នោះ នឹង​មក​ពី​វង្ស​ត្រកូល​របស់​គាត់។​—​ដើម​កំណើត ២២:១៨

ស្ដេចដាវីឌ

ក្រោយ​ពី​ឆ្នាំ​១០៧០ មុន​គ.ស.

ព្រះ​យេហូវ៉ា​សន្យា​នឹង​ស្ដេច​ដាវីឌ ព្រម​ទាំង​សាឡូម៉ូន​ជា​កូន​ប្រុស​របស់​គាត់​ថា ​«​ពូជ​»​ដែល​លោក​បាន​សន្យា​នោះ នឹង​កើត​ក្នុង​វង្ស​ត្រកូល​របស់​គាត់។—សាំយូអែល​ទី​២ ៧:១២, ១៦; បណ្ដា​ស្ដេច​ទី​១ ៩:៣​-​៥; អេសាយ ៩:៦, ៧

លោកយេស៊ូបានទទួលការជ្រមុជទឹក

ឆ្នាំ​២៩ គ.ស.

ព្រះ​យេហូវ៉ា​បញ្ជាក់​ឲ្យ​ដឹង​ថា លោក​យេស៊ូ​ជា​«​ពូជ​»​ដែល​លោក​បាន​សន្យា គឺ​ជា​អ្នក​ដែល​ស្នង​រាជ្យ​ពី​ដាវីឌ។—កាឡាទី ៣:១៦; លូកា ១:​៣១​-​៣៣; ៣:២១, ២២

លោកយេស៊ូទទួលមរណភាព

ឆ្នាំ​៣៣ គ.ស.

សត្វ​ពស់​ឬ​សាថាន​ធ្វើ​ឲ្យ​«​ពូជ​»​ដែល​ព្រះ​បាន​សន្យា​នោះ ទៅ​ជា​ពិការ​អស់​មួយ​រយៈ​ពេល​ខ្លី ដោយ​ឲ្យ​គេ​សម្លាប់​លោក​យេស៊ូ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ប្រោស​លោក​យេស៊ូ​ឲ្យ​មាន​ជីវិត​នៅ​ស្ថាន​សួគ៌ ហើយ​ទទួល​យក​តម្លៃ​នៃ​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក។ ហេតុ​នេះ ព្រះ​យេហូវ៉ា​អាច​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង ហើយ​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដល់​កូនចៅ​របស់​អាដាម។—ដើម​កំណើត ៣:១៥; សកម្មភាព ២:៣២​-​៣៦; កូរិនថូស​ទី​១ ១៥:​២១, ២២

សត្វពស់ដែលជាសាថានបានត្រូវបោះទម្លាក់មកផែនដីដូចអ្វីដែលបានប្រាប់ក្នុងការបើកបង្ហាញ

ប្រហែល​ឆ្នាំ​១៩១៤ គ.ស.

លោក​យេស៊ូ​បោះ​ទម្លាក់​សត្វ​ពស់​ឬ​សាថាន​មក​ផែនដី ហើយ​ឲ្យ​វា​នៅ​ទី​នោះ​អស់​មួយ​រយៈ​ពេល​ខ្លី។—ការ​បើក​បង្ហាញ ១២:៧​-​៩, ១២

លោកយេស៊ូអង្គុយលើបល្ល័ង្កនៅស្ថានសួគ៌កំពុងគ្រប់គ្រងលើផែនដីដូចអ្វីដែលបានប្រាប់ក្នុងការបើកបង្ហាញ

នៅ​អនាគត

លោក​យេស៊ូ​នឹង​ឃុំ​សាថាន​ទុក​អស់​រយៈ​ពេល​១.០០០​ឆ្នាំ រួច​មក​លោក​នឹង​បំផ្លាញ​វា។ នេះ​ប្រៀប​ដូច​ជា​លោក​កិន​ក្បាល​វា។ គោល​បំណង​ដើម​របស់​ព្រះ​យេហូវ៉ា​សម្រាប់​ផែនដី​និង​មនុស្សជាតិ​នឹង​ក្លាយ​ជា​ការ​ពិត នាម​របស់​ព្រះ​នឹង​លែង​ទទួល​ការ​តិះ​ដៀល ហើយ​ការ​គ្រប់​គ្រង​របស់​ព្រះ​បាន​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា​គឺ​ត្រឹម​ត្រូវ​បំផុត។​—​ការ​បើក​បង្ហាញ ២០:១​-​៣, ១០; ២១:៣, ៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក