បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g20 លេខ ១ ទំ. ៣
  • តើអ្នកតានតឹងចិត្តឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកតានតឹងចិត្តឬទេ?
  • ភ្ញាក់រឭក! ២០២០
  • អត្ថបទស្រដៀងគ្នា
  • តើធ្វើដូចម្ដេចដើម្បីដោះស្រាយការតានតឹងចិត្តនៅសាលា?
    សំណួរយុវវ័យចង់ដឹងនិងចម្លើយដែលស្រាយចម្ងល់ ក្បាលទី១
  • តើការតានតឹងចិត្តជាអ្វី?
    ភ្ញាក់រឭក! ២០២០
  • បញ្ជីអត្ថបទ
    ភ្ញាក់រឭក! ២០២០
  • តើអ្នកអាចធ្វើអ្វីពេលមានការតានតឹងចិត្ត?
    ភ្ញាក់រឭក! ២០២០
មើលបន្ថែមទៀត
ភ្ញាក់រឭក! ២០២០
g20 លេខ ១ ទំ. ៣
ស្ត្រីម្នាក់ដែលតានតឹងចិត្តនៅកន្លែងការងារ ឱនក្បាល ហើយមានទឹកមុខក្រៀមក្រំ។

ការ​ធូរ​ស្រាល​ពី​ការ​តាន​តឹង​ចិត្ត

តើ​អ្នក​តាន​តឹង​ចិត្ត​ឬ​ទេ?

ជីលaបាន​និយាយ​ថា​៖ ​«​មនុស្ស​ទាំង​អស់​មាន​ការ​តាន​តឹង​ចិត្ត​ខ្លះ​ៗ តែ​ខ្ញុំ​មាន​អារម្មណ៍​តាន​តឹង​ចិត្ត​ជា​ខ្លាំង។ នេះ​មិន​មែន​ដោយ​សារ​បញ្ហា​ធំ​ណា​មួយ​ទេ តែ​ដោយ​សារ​ស្ថានភាព​និង​បញ្ហា​ផ្សេង​ៗ ហើយ​និង​ការ​មើល​ថែ​ប្ដី​ដែល​មាន​ជំងឺ​ផ្លូវ​កាយ​និង​ជំងឺ​ផ្លូវ​ចិត្ត​អស់​ជា​ច្រើន​ឆ្នាំ​»។

បែរី​បាន​រៀប​រាប់​ថា​៖ ​«​ប្រពន្ធ​ខ្ញុំ​ចុះ​ចោល​ខ្ញុំ ហើយ​ខ្ញុំ​ត្រូវ​ចិញ្ចឹម​បី​បាច់​កូន​ពីរ​នាក់​តែ​ម្នាក់​ឯង។ នេះ​គឺ​ពិបាក​មែន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ខ្ញុំ​បាត់​បង់​ការ​ងារ ហើយ​មិន​មាន​លទ្ធភាព​ជួស​ជុល​ឡាន​ខ្ញុំ។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ទេ។ ការ​តាន​តឹង​ចិត្ត​ញាំញី​ខ្ញុំ​ណាស់។ ខ្ញុំ​ដឹង​ថា​ការ​សម្លាប់​ខ្លួន​ឯង​គឺ​ខុស​ហើយ ដូច្នេះ​ខ្ញុំ​អង្វរ​ព្រះ​ឲ្យ​សម្លាប់​ខ្ញុំ​តែ​ម្ដង​»។

ដូច​ជីល​និង​បែរី តើ​ជួន​កាល​អ្នក​មាន​អារម្មណ៍​ថា​ការ​តាន​តឹង​ចិត្ត​បាន​គ្រប​សង្កត់​អ្នក​ឬ​ទេ? បើ​មែន សូម​ឲ្យ​អត្ថបទ​បន្ត​បន្ទាប់​សម្រាល​ទុក្ខ​និង​ជួយ​អ្នក។ អត្ថបទ​ទាំង​នេះ​ពន្យល់​អំពី​ដើម​ហេតុ​នៃ​ការ​តាន​តឹង​ចិត្ត របៀប​ដែល​ការ​តាន​តឹង​ចិត្ត​មាន​ឥទ្ធិពល​លើ​យើង និង​វិធី​ដែល​យើង​អាច​ធូរ​ស្រាល​ចិត្ត​មួយ​កម្រិត​ពី​ភាព​តាន​តឹង។

a ឈ្មោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក