បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g20 លេខ ១ ទំ. ៥-៦
  • តើការតានតឹងចិត្តជាអ្វី?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើការតានតឹងចិត្តជាអ្វី?
  • ភ្ញាក់រឭក! ២០២០
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​តាន​តឹង​ចិត្ត​អាច​នាំ​ឲ្យ​មាន​ប្រយោជន៍​ឬ​គ្រោះ​ថ្នាក់
  • តើធ្វើដូចម្ដេចដើម្បីដោះស្រាយការតានតឹងចិត្តនៅសាលា?
    សំណួរយុវវ័យចង់ដឹងនិងចម្លើយដែលស្រាយចម្ងល់ ក្បាលទី១
  • បញ្ជីអត្ថបទ
    ភ្ញាក់រឭក! ២០២០
  • តើអ្នកតានតឹងចិត្តឬទេ?
    ភ្ញាក់រឭក! ២០២០
  • តើអ្នកអាចធ្វើអ្វីពេលមានការតានតឹងចិត្ត?
    ភ្ញាក់រឭក! ២០២០
ភ្ញាក់រឭក! ២០២០
g20 លេខ ១ ទំ. ៥-៦
បុរសម្នាក់ដែលជាអ្នកជំនួញនៅទីក្រុងមួយកំពុងរត់ឡើងជណ្ដើរទៅការិយាល័យ។

ការ​ធូរ​ស្រាល​ពី​ការ​តាន​តឹង​ចិត្ត

តើ​ការ​តាន​តឹង​ចិត្ត​ជា​អ្វី?

ការ​តាន​តឹង​ចិត្ត​គឺ​ជា​ប្រតិកម្ម​របស់​រូប​កាយ​ចំពោះ​ស្ថានភាព​ពិបាក​ណា​មួយ។ ខួរ​ក្បាល​បណ្ដាល​ឲ្យ​អ័រម៉ូន​ចេញ​ទៅ​គ្រប់​កន្លែង​នៃ​រូប​កាយ។ អ័រម៉ូន​ទាំង​នេះ​នាំ​ឲ្យ​ចង្វាក់​បេះ​ដូង​កើន​ឡើង រក្សា​សម្ពាធ​ឈាម ពង្រីក​ឬ​បង្រួម​ទំហំ​នៃ​សួត និង​ធ្វើ​ឲ្យ​សាច់​ដុំ​តឹង ហើយ​មុន​អ្នក​ដឹង​អ្វី​ដែល​កំពុង​កើត​ឡើង នោះ​រូប​កាយ​អ្នក​ប្រុង​ប្រៀប​ជា​ស្រេច​ដើម្បី​ប្រឈម​មុខ​នឹង​ស្ថានភាព​ពិបាក​នោះ​រួច​ទៅ​ហើយ។ ពេល​ស្ថានភាព​ពិបាក​ដែល​នាំ​ឲ្យ​តាន​តឹង​ចិត្ត​ផុត​ហើយ រូប​កាយ​អ្នក​ឈប់​ប្រុង​ប្រៀប​ទៀត ហើយ​ទៅ​ជា​ធម្មតា​វិញ។

ការ​តាន​តឹង​ចិត្ត​អាច​នាំ​ឲ្យ​មាន​ប្រយោជន៍​ឬ​គ្រោះ​ថ្នាក់

ការ​តាន​តឹង​ចិត្ត​ជា​ប្រតិកម្ម​ធម្មជាតិ​ដែល​នាំ​ឲ្យ​អ្នក​ប្រុង​ប្រៀប​ជា​ស្រេច​ដើម្បី​ប្រឈម​មុខ​ស្ថានភាព​ពិបាក​ឬ​គ្រោះ​ថ្នាក់។ ប្រតិកម្ម​នេះ​ចាប់​មាន​ឡើង​ក្នុង​ខួរ​ក្បាល​អ្នក។ ការ​តាន​តឹង​ចិត្ត​ដែល​នាំ​ឲ្យ​មាន​ប្រយោជន៍​អាច​ជួយ​ឲ្យ​អ្នក​ប្រព្រឹត្ត​ឬ​មាន​ប្រតិកម្ម​យ៉ាង​ឆាប់។ ការ​តាន​តឹង​ចិត្ត​មួយ​កម្រិត​ក៏​អាច​ជួយ​អ្នក​ឲ្យ​សម្រេច​គោល​ដៅ​ឬ​ធ្វើ​ល្អ​ប្រសើរ​ជាង ដូច​ជា​ប្រហែល​ពេល​ប្រឡង សម្ភាសន៍​ការ​ងារ ឬ​ពេល​លេង​កីឡា​ជា​ដើម។

ក៏​ប៉ុន្តែ ការ​តាន​តឹង​ចិត្ត​ជាប់​រហូត​អាច​នាំ​ឲ្យ​អ្នក​មាន​គ្រោះ​ថ្នាក់។ ពេល​ដែល​រូប​កាយ​អ្នក​នៅ​តែ​ប្រុង​ប្រៀប អ្នក​ប្រហែល​ជា​រង​ទុក្ខ​ខាង​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​ខាង​សតិ​អារម្មណ៍។ ការ​ប្រព្រឹត្ត​របស់​អ្នក រួម​ទាំង​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត អាច​ផ្លាស់​ប្ដូរ។ ការ​មាន​អារម្មណ៍​តាន​តឹង​ចិត្ត​ជាប់​រហូត​ក៏​អាច​នាំ​ឲ្យ​ប្រើ​គ្រឿង​ញៀន និង​រក​វិធី​ឯ​ទៀត​ដែល​បង្ខូច​សុខភាព​ដើម្បី​ជួយ​ស៊ូ​ទ្រាំ​នឹង​អារម្មណ៍​តាន​តឹង​ចិត្ត​នោះ។ នេះ​ក៏​អាច​នាំ​ឲ្យ​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង បាក់​កម្លាំង ឬ​គិត​អំពី​ការ​ធ្វើ​អត្តឃាត​ដែរ។

ការ​តាន​តឹង​ចិត្ត​ប្រហែល​មិន​មាន​ឥទ្ធិពល​ដូច​គ្នា​ដល់​មនុស្ស​ទាំង​អស់​ទេ តែ​នេះ​នៅ​តែ​អាច​នាំ​ឲ្យ​មាន​ជំងឺ​ផ្សេង​ៗ។ ម្យ៉ាង​ទៀត ការ​តាន​តឹង​ចិត្ត​ជះ​ឥទ្ធិពល​ទៅ​លើ​រូប​កាយ​ស្ទើរ​តែ​គ្រប់​ផ្នែក។

តើ​ការ​តាន​តឹង​ចិត្ត​អាច​មាន​ឥទ្ធិពល​លើ​រូប​កាយ​អ្នក​តាម​របៀប​ណា?

ប្រព័ន្ធ​សរសៃ​ប្រសាទ។

បុរសម្នាក់ដាក់ដៃលើថ្ងាស ដោយសារគាត់កំពុងមានអារម្មណ៍តានតឹងចិត្ត។

ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​អ្នក​បណ្ដាល​ឲ្យ​ចេញ​អ័រម៉ូន​មួយ​ចំនួន។ នេះ​នាំ​ឲ្យ​ចង្វាក់​បេះ​ដូង សម្ពាធ​ឈាម និង​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង ដែល​អ្វី​ទាំង​អស់​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​ប្រតិកម្ម​រហ័ស​ចំពោះ​គ្រោះ​ថ្នាក់​ណា​មួយ។ ការ​តាន​តឹង​ចិត្ត​ច្រើន​ពេក​អាច​នាំ​ឲ្យ

  • ឆាប់​ខឹង ខ្វល់​ខ្វាយ ធ្លាក់​ទឹក​ចិត្ត​ខ្លាំង ឈឺ​ក្បាល គេង​មិន​លក់

ប្រព័ន្ធ​គ្រោង​ឆ្អឹង​និង​សាច់​ដុំ។

សាច់​ដុំ​ឡើង​តឹង​ដើម្បី​ការ​ពារ​អ្នក​ពី​របួស។ ការ​តាន​តឹង​ចិត្ត​ច្រើន​ពេក​អាច​នាំ​ឲ្យ

  • ឈឺ​ចុក​ចាប់​រាង​កាយ ឈឺ​ក្បាល​ប្រកាំង កន្ដ្រាក់​សាច់​ដុំ

ប្រព័ន្ធ​ដក​ដង្ហើម។

អ្នក​ដក​ដង្ហើម​លឿន​ជាង​ដើម្បី​ស្រូប​អុកស៊ីហ្ស៊ែន​ច្រើន​ជាង។ ការ​តាន​តឹង​ចិត្ត​ច្រើន​ពេក​អាច​នាំ​ឲ្យ

  • ដក​ដង្ហើម​ខ្លាំង​លើស​ពី​ធម្មតា និង​ពិបាក​ដក​ដង្ហើម ថែម​ទាំង​ភ័យ​ស្លន់​ស្លោ

ប្រព័ន្ធ​សរសៃ​ឈាម​បេះ​ដូង។

ចង្វាក់​បេះ​ដូង​របស់​អ្នក​កើន​ឡើង ហើយ​វា​ខំ​ប្រឹង​ខ្លាំង​ជាង​ធម្មតា​ដើម្បី​ឲ្យ​ឈាម​រត់​ចូល​ទៅ​រាង​កាយ។ សរសៃ​ឈាម​ពង្រីក​ឬ​បង្រួម​ដើម្បី​នាំ​ឈាម​ទៅ​កន្លែង​ដែល​រូប​កាយ​អ្នក​ត្រូវ​ការ​ជាង​គេ​ដូច​ជា​សាច់​ដុំ​របស់​អ្នក។ ការ​តាន​តឹង​ចិត្ត​ច្រើន​ពេក​អាច​នាំ​ឲ្យ

  • សម្ពាធ​ឈាម​ឡើង​ខ្ពស់ គាំង​បេះ​ដូង ដាច់​សរសៃ​ឈាម​ខួរ​ក្បាល

ប្រព័ន្ធ​អង់ដូគ្រីន។

ក្រពេញ​បង្កើត​អ័រម៉ូន​ខ្លះ​ដែល​ជួយ​រាង​កាយ​អ្នក ពេល​អ្នក​តាន​តឹង​ចិត្ត។ ថ្លើម​បង្កើន​ជាតិ​ស្ករ​ដើម្បី​ឲ្យ​អ្នក​មាន​កម្លាំង​ច្រើន​ជាង។ ការ​តាន​តឹង​ចិត្ត​ច្រើន​ពេក​អាច​នាំ​ឲ្យ

  • មាន​ជំងឺ​ទឹក​នោម​ផ្អែម ខ្សោយ​ភាព​ស៊ាំ​នឹង​ជំងឺ អាច​មាន​ជំងឺ​ផ្សេង​ទៀត អារម្មណ៍​ឡើង​ចុះ ឡើង​គីឡូ

ប្រព័ន្ធ​រំលាយ​អាហារ។

របៀប​ដែល​រូប​កាយ​អ្នក​រំលាយ​អាហារ​ទៅ​ជា​ខុស​ធម្មតា។ ការ​តាន​តឹង​ចិត្ត​ច្រើន​ពេក​អាច​នាំ​ឲ្យ

  • ចង់​ក្អួត ក្អួត រាក ទល់​លាមក

ប្រព័ន្ធ​បន្ត​ពូជ។

ការ​តាន​តឹង​ចិត្ត​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ចំណង់​ខាង​ផ្លូវ​ភេទ។ ការ​តាន​តឹង​ចិត្ត​ច្រើន​ពេក​អាច​នាំ​ឲ្យ

  • ប្រដាប់​ភេទ​បុរស​លែង​ធ្វើ​ការ​កើត រដូវ​មិន​ទៀង

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក