បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g20 លេខ ២ ទំ. ៦-៧
  • ១. តើព្រះជាអ្នកបណ្ដាលឲ្យយើងមានទុក្ខវេទនាឬ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ១. តើព្រះជាអ្នកបណ្ដាលឲ្យយើងមានទុក្ខវេទនាឬ?
  • ភ្ញាក់រឭក! ២០២០
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​អ្វី​សំណួរ​នេះ​គឺ​សំខាន់?
  • សូម​គិត​ពិចារណា
  • អ្វី​ដែល​គម្ពីរ​ចែង
  • បញ្ជីអត្ថបទ
    ភ្ញាក់រឭក! ២០២០
  • តើគម្ពីរបង្រៀនយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
  • ហេតុអ្វីព្រះឲ្យមនុស្សរងទុក្ខវេទនា?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • តើអ្នកណាជាអ្នកបណ្ដាលឲ្យមានទុក្ខវេទនា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៨
មើលបន្ថែមទៀត
ភ្ញាក់រឭក! ២០២០
g20 លេខ ២ ទំ. ៦-៧
គ្រូគង្វាលម្នាក់កំពុងកាន់គម្ពីរកាលដែលគាត់ថ្លែងសុន្ទរកថានៅក្នុងវិហារមួយខាងមុខពួកអ្នកដែលកំពុងកាន់ទុក្ខ។

១. តើ​ព្រះ​ជា​អ្នក​បណ្ដាល​ឲ្យ​យើងមានទុក្ខ​វេទនា​ឬ?

ហេតុ​អ្វី​សំណួរ​នេះ​គឺ​សំខាន់?

មនុស្ស​ជា​ច្រើន​បដិសេធ​ព្រះ ដោយ​សារ​ពួក​គេ​គិត​ថា​លោក​ជា​អ្នក​ដែល​បណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា។

សូម​គិត​ពិចារណា

សាសនា​ជា​ច្រើន​បាន​បង្រៀន​ថា ព្រះ​ជា​អ្នក​បណ្ដាល​ឲ្យ​យើង​រង​ទុក្ខ។ ជា​ឧទាហរណ៍ សាសនា​ខ្លះ​ថា​៖

  • គ្រោះ​មហន្តរាយ​ធម្មជាតិ​ជា​ការ​ដាក់​ទោស​ពី​ព្រះ។

  • កូន​ក្មេង​ស្លាប់ ដោយ​សារ​ព្រះ​ចង់​បាន​ទេវតា​ថែម​ទៀត​នៅ​ស្ថាន​សួគ៌។

  • មាន​ទុក្ខ​វេទនា​ជា​ច្រើន​ដោយ​សារ​តែ​ព្រះ​ចូល​រួម​ធ្វើ​សង្គ្រាម។

ប៉ុន្តែ តើ​អាច​ទៅ​រួច​ទេ បើ​អ្វី​ដែល​អ្នក​ដឹក​នាំ​សាសនា​កំពុង​បង្រៀន​អំពី​ព្រះ​គឺ​ខុស? តើ​ព្រះ​ទទួល​យក​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ​ឬ​ទេ?

សូម​រៀន​ថែម​ទៀត

សូម​ទស្សនា​វីដេអូ ហេតុអ្វីគួររៀនគម្ពីរ? តាមរយៈគេហទំព័រ​jw.org/km។

អ្វី​ដែល​គម្ពីរ​ចែង

ព្រះ​មិន​មែន​ជា​ដើម​ហេតុ​ដែល​បណ្ដាល​ឲ្យ​យើង​មាន​ទុក្ខ​វេទនា​នោះ​ទេ។

បើ​លោក​ធ្វើ​ដូច្នេះ គឺ​ផ្ទុយ​ពី​គុណ​សម្បត្តិ​របស់​លោក​ដូច​ដែល​បាន​រៀប​រាប់​ក្នុង​គម្ពីរ។ ជា​ឧទាហរណ៍​គម្ពីរ​ចែង​ថា​៖

​«​អស់​ទាំង​ផ្លូវ​[​របស់​ព្រះ​]​សុទ្ធតែ​ប្រកប​ដោយ​យុត្តិធម៌ . . . ទ្រង់​ក៏​ត្រឹម​ត្រូវ ហើយ​ទៀង​ត្រង់​»។—ចោទិយកថា ៣២:៤

​«​កុំ​ឲ្យ​យើង​ថា​ព្រះ​ទ្រង់​ធ្វើ​អាក្រក់ ឬ​ថា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ទុច្ចរិត​នោះ​ឡើយ​»។—យ៉ូប ៣៤:១០

​«​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​ទ្រង់​នឹង​មិន​បង្វែរ​សេចក្ដី​យុត្តិធម៌​»។—យ៉ូប ៣៤:១២

ព្រះ​បដិសេធ​សាសនា​ណា​ដែល​បង្រៀន​មិន​ពិត​អំពី​លោក។

នេះ​រួម​បញ្ចូល​សាសនា​ដែល​បង្រៀន​ថា​ព្រះ​ជា​អ្នក​បណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា និង​សាសនា​ដែល​ចូល​រួម​ឬ​គាំ​ទ្រ​សង្គ្រាម​និង​អំពើ​ហិង្សា។

​«​ពួក​ហោរា​គេ​ទាយ​កុហក​ដោយ​នូវ​ឈ្មោះ​អញ​[​ព្រះ​]​ទេ អញ​មិន​បាន​ចាត់​ប្រើ​គេ​ឡើយ ក៏​មិន​បាន​បង្គាប់​គេ ឬ​និយាយ​នឹង​គេ​ដែរ គេ​ទាយ​ប្រាប់​ឯង​រាល់​គ្នា​ពី​ការ​ជាក់​ស្ដែង​ដែល​មិន​ពិត . . . ហើយ​ជា​សេចក្ដី​បញ្ឆោត​នៃ​ចិត្ត​ខ្លួន​គេ​វិញ​»។—យេរេមា ១៤:១៤

លោក​យេស៊ូ​បាន​ផ្ដន្ទា​ទោស​ដល់​សាសនា​ដែល​លាក់​ពុត។

​«​មិន​មែន​អស់​អ្នក​ដែល​និយាយ​មក​ខ្ញុំ​ថា​៖ ‹លោក​ម្ចាស់! លោក​ម្ចាស់!› នឹង​ចូល​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌​ឡើយ តែ​គឺ​អ្នក​ណា​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​នៃ​បិតា​របស់​ខ្ញុំ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​វិញ។ នៅ​ថ្ងៃ​នោះ មនុស្ស​ជា​ច្រើន​នឹង​និយាយ​មក​ខ្ញុំ​ថា​៖ ‹លោក​ម្ចាស់! លោក​ម្ចាស់! តើ​យើង​មិន​បាន​ប្រកាស​ទំនាយ​តាង​នាម​លោក ហើយ​បណ្ដេញ​វិញ្ញាណ​កំណាច​តាង​នាម​លោក ថែម​ទាំង​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ជា​ច្រើន​តាង​នាម​លោក​ទេ​ឬ?›។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​នឹង​ប្រកាស​ប្រាប់​ពួក​គេ​ជា​សាធារណៈ​នៅ​ពេល​នោះ​ថា​៖ នែ! មនុស្ស​ប្រព្រឹត្ត​ប្រឆាំង​ច្បាប់! ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​រាល់​គ្នា​ទេ! ចូរទៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ!​»។—ម៉ាថាយ ៧:២១​-​២៣

តើ​ព្រះ​ជា​អ្នក​បណ្ដាល​ឲ្យ​យើង​មាន​ទុក្ខ​វេទនា​ឬ?

សូម​គិត​ថា ឪពុក​ម្នាក់​ចិញ្ចឹម​អប់រំ​កូន​ៗ​ហើយ​ផ្គត់​ផ្គង់​អ្វី​ដែល​ល្អ​ដល់​ពួក​គេ។ ក្រោយ​មក មាន​កូន​ម្នាក់​ប៉ះ​បោរ​ប្រឆាំង កូន​នោះ​បាន​ចុះ​ចេញ​ពី​ផ្ទះ ហើយ​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេង​ៗ។ តើ​ឪពុក​គួរ​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រព្រឹត្ត​របស់​កូន​នោះ​ឬ​ទេ? តើ​កូន​គួរ​បន្ទោស​ឪពុក​ដោយ​សារទុក្ខ​វេទនា​ដែល​គាត់​មាន​ឬ​ទេ? ស្រដៀង​គ្នា​ដែរ យើង​មិន​អាច​បន្ទោស​ព្រះ​ដោយ​សារទុក្ខ​វេទនា​ដែល​យើង​ជួប​ប្រទះ​នោះ​ទេ។

ប៉ុន្តែ តើ​នេះ​មាន​ន័យ​ថា ទុក្ខ​វេទនា​គឺ​បណ្ដាល​មក​ពី​យើង​ឬ?

សូម​មើល​សំណួរ​ទី​២។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក