បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g20 លេខ ២ ទំ. ១២-១៣
  • ៤. តើយើងកើតមកដើម្បីរងទុក្ខឬ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ៤. តើយើងកើតមកដើម្បីរងទុក្ខឬ?
  • ភ្ញាក់រឭក! ២០២០
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​អ្វី​សំណួរ​នេះ​គឺ​សំខាន់?
  • សូម​គិត​ពិចារណា
  • អ្វី​ដែល​គម្ពីរ​ចែង
  • បញ្ជីអត្ថបទ
    ភ្ញាក់រឭក! ២០២០
  • តើគម្ពីរបង្រៀនយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
  • យើងអាចទទួលប្រយោជន៍ពីការស៊ូទ្រាំនឹងទុក្ខលំបាក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ហេតុអ្វីមានអំពើអាក្រក់និងទុក្ខវេទនា?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
មើលបន្ថែមទៀត
ភ្ញាក់រឭក! ២០២០
g20 លេខ ២ ទំ. ១២-១៣
គ្រួសារមួយកំពុងបោះតង់នៅលើភ្នំ។ ក្រុមគ្រួសារកំពុងថតរូបជាមួយគ្នា មានភ្នំនៅពីក្រោយ។

៤. តើ​យើង​កើត​មក​ដើម្បី​រង​ទុក្ខ​ឬ?

ហេតុ​អ្វី​សំណួរ​នេះ​គឺ​សំខាន់?

ចម្លើយ​ចំពោះ​សំណួរ​នេះ​ប៉ះ​ពាល់​ដល់​ទស្សនៈ​របស់​យើង​ស្ដី​អំពី​ជីវិត។

សូម​គិត​ពិចារណា

តើ​សម​ហេតុ​ផល​ទេ​ថា ព្រះ​ដែល​ជា​អ្នក​បង្កើត​អ្វី​ៗ​ដ៏​ស្រស់​ស្អាត​ក្នុង​ពិភព​លោក​នេះ ទុក​ឲ្យ​យើង​រង​ទុក្ខ​វេទនា?

អ្នក​ដែល​មិន​កាន់​សាសនា​យក​ការ​រង​ទុក្ខ​របស់​មនុស្ស​ជា​លេស​ដើម្បី​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​ចំពោះ​បំណង​របស់​ព្រះ ឬ​ថា​គ្មាន​ព្រះ​នោះ​ទេ។ ពួក​គេ​ជឿ​ថា ការ​រង​ទុក្ខ​បង្ហាញ​ថា (​១​) ព្រះ​គ្មាន​សមត្ថភាព​ដើម្បី​បំបាត់​ទុក្ខ​វេទនា​ទេ (​២​) ព្រះ​មិន​ចង់​បំបាត់​ចោល​ទុក្ខ​វេទនា​ទេ (​៣​) គ្មាន​ព្រះ​ទេ។

តើ​មាន​មូលហេតុ​តែ​ប៉ុណ្ណឹង​ទេ​ឬ?

សូម​រៀន​ថែម​ទៀត

សូម​ទស្សនា​វីដេអូ​ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​គម្ពីរ​បរិសុទ្ធ​គឺ​មក​ពី​ព្រះ? នៅ​គេហទំព័រ jw.org/km។

អ្វី​ដែល​គម្ពីរ​ចែង

ព្រះ​មិន​បាន​បង្កើត​យើង​មក​ឲ្យ​រង​ទុក្ខ​នោះ​ទេ។

លោក​ចង់​ឲ្យ​យើង​រីក​រាយ​នឹង​ជីវិត។

​«​គ្មាន​អ្វី​សំ​រាប់​[​មនុស្ស​] ដែល​វិសេស​ជាង​មាន​ចិត្ត​រីក​រាយ ហើយ​រក​បាន​សេចក្ដី​ល្អ​ដល់​ខ្លួន​អស់​វេលា​ដែល​មាន​ជីវិត​រស់​នៅ​នោះ​ទេ ហើយ​ការ​ដែល​គ្រប់​មនុស្ស​បាន​ស៊ី​ហើយ​ផឹក ព្រម​ទាំង​រីក​រាយ​ដោយ​ផល​ល្អ ដែល​កើត​ពី​អស់​ទាំង​ការ​នឿយ​ហត់​របស់​ខ្លួន នោះ​ហើយ​ជា​អំណោយ​ទាន​នៃ​ព្រះ​ទេ​»។—សាស្ដា ៣:១២, ១៣

ព្រះ​បាន​ឲ្យ​មនុស្ស​ពីរ​នាក់​ដំបូង​នូវ​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​រស់​នៅ​ដោយ​គ្មាន​ការ​ឈឺ​ចាប់។

លោក​មិន​បាន​បង្កើត​ពួក​គេ​ឬ​កូន​ចៅ​របស់​ពួក​គេ​មក​ដើម្បី​រង​ទុក្ខ​ឡើយ។

​«​[​ព្រះ​]​មាន​បន្ទូល​ថា ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែនដី​ចុះ ត្រូវ​បង្ក្រាប​ផែនដី​»។—លោកុប្បត្តិ ១:២៨

មនុស្ស​ពីរ​នាក់​ដំបូង​បាន​សម្រេច​ចិត្ត​មិន​ស្ដាប់​បង្គាប់​ព្រះ។

ជា​លទ្ធផល ពួក​គេ​បាន​នាំ​មក​នូវ​ទុក្ខ​វេទនា​ជា​ច្រើន​ដល់​ខ្លួន​និង​ថែម​ទាំង​កូន​ចៅ​របស់​ពួក​គេ​ផង​ដែរ។

​«​ភាព​ខុស​ឆ្គង​បាន​ចូល​ក្នុង​ពិភព​លោក​តាម​រយៈ​បុរស​តែ​ម្នាក់ ហើយ​សេចក្ដី​ស្លាប់​បាន​ចូល​តាម​រយៈ​ភាព​ខុស​ឆ្គង ដូច្នេះ សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល​ដល់​មនុស្ស​ទាំង​អស់ ពី​ព្រោះ​ពួក​គេ​ទាំង​អស់​គ្នា​ជា​អ្នក​ធ្វើ​ខុស​»។—រ៉ូម ៥:១២​a

ព្រះ​មិន​បាន​បង្កើត​យើង​មក​ដើម្បី​រស់​ដោយ​គ្មាន​ការ​ណែនាំ​ពី​លោក​ទេ។

ដូច​ដែល​មនុស្ស​យើង​មិន​បាន​ត្រូវ​បង្កើត​មក​ឲ្យ​អាចរស់​នៅ​ក្នុង​ទឹក​បាន នោះ​យើង​ក៏​មិន​អាច​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​បាន​ដែរ។

​«​ផ្លូវ​របស់​មនុស្ស​មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ ហើយ​ដែល​ដំរង់ជំហាន​របស់​ខ្លួន នោះ​ក៏​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ​»។—យេរេមា ១០:២៣

ព្រះ​មិន​ចង់​ឲ្យ​យើង​រង​ទុក្ខ​វេទនា​ទេ។

លោក​ពិត​ជា​ចង់​ឲ្យ​យើង​រស់​នៅ​ក្នុង​ជីវិត​ដែល​ជៀស​ផុត​ពី​បញ្ហា​ផ្សេង​ៗ។

​«​ឱ​បើ​ឯង​បាន​ស្ដាប់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ​ទៅ​អេះ! នោះ​សេចក្ដី​សុខ​របស់​ឯង​នឹង​បាន​ដូច​ជា​ទន្លេ​»។—អេសាយ ៤៨:១៨

a ក្នុង​គម្ពីរ​ពាក្យ​«​ខុស​ឆ្គង​»​មិន​មែន​រៀប​រាប់​តែ​ការ​ប្រព្រឹត្តខុស​ប៉ុណ្ណោះ​ទេ តែ​ក៏​រៀប​រាប់​ពី​ភាព​ខុស​ឆ្គង របស់​មនុស្ស​ទាំង​អស់ បាន​ឆ្លង​មក​ពី​ឪពុក​ម្ដាយ​ដំបូង។

តើ​យើង​កើត​មក​ដើម្បី​រង​ទុក្ខ​ឬ?

ទេ។ ព្រះ​មិន​ដែល​ចង់​ឲ្យ​មនុស្ស​យើង​រង​ទុក្ខ​នោះ​ទេ។ ទុក្ខ​វេទនា​បាន​ចាប់​ផ្ដើម​តាំង​ពី​ពេល​ដែល​មនុស្ស​ពីរ​នាក់​ដំបូង​សម្រេច​ចិត្ត​មិន​ស្ដាប់​បង្គាប់​ព្រះ​មក​ម្ល៉េះ។ ប៉ុន្តែ​នេះ​មិន​មាន​ន័យ​ថា​មនុស្សជាតិ​នឹង​រស់​នៅ​ក្នុង​ទុក្ខ​វេទនា​ជា​រៀង​រហូត​នោះ​ទេ។

តើ​ទុក្ខ​វេទនា​នឹង​មាន​រហូត​ឬ?

សូម​មើល​សំណួរ​ទី​៥។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក