បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g21 លេខ ៣ ទំ. ៣
  • តើអ្នកអាចសម្រេចចិត្តយ៉ាងដូចម្ដេច?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកអាចសម្រេចចិត្តយ៉ាងដូចម្ដេច?
  • ភ្ញាក់រឭក! ២០២១
  • អត្ថបទស្រដៀងគ្នា
  • អ្នកបង្កើតអាចបន្ថែមអត្ថន័យចំពោះជីវិតរបស់លោកអ្នក
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចូរពង្រឹងជំនឿទៅលើអ្នកបង្កើត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • អ្នកបង្កើតដ៏ឧត្ដមរបស់យើង យកព្រះទ័យទុកដាក់លើយើង!
    ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
  • តើជីវិតដំបូងកើតមកពីណា?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
មើលបន្ថែមទៀត
ភ្ញាក់រឭក! ២០២១
g21 លេខ ៣ ទំ. ៣
ស្ត្រីម្នាក់កំពុងមើលទាំងគិតពិចារណាចំពោះបុព្វជិតសាសនាម្នាក់ដែលកំពុងកាន់គម្ពីរនិងអ្នកវិទ្យាសាស្ត្រម្នាក់ដែលកំពុងកាន់រូបឌីអិនអេ។

តើ​អ្នក​អាច​សម្រេច​ចិត្ត​យ៉ាង​ដូច​ម្ដេច?

«​សកល​លោក​អាច​មក​ពី​អ្វី​ដែល​គ្មាន​ជីវិត​»។—ស្ទីវិន ហូកឃីង និង​ឡេនិត ម្ល៉ូឌីណាវ រូប​វិទូ។

«​កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​មេឃ​និង​ផែនដី​»។—គម្ពីរ​បរិសុទ្ធ ដើម​កំណើត ១:១

តើ​សកល​លោក​និង​ជីវិត​ទាំង​ឡាយ​បាន​ត្រូវ​បង្កើត​មក​ដោយ​ព្រះ ឬ​តើ​អ្វី​ទាំង​នេះ​បាន​កើត​មក​ដោយ​ឯកឯង? អ្វី​ដែល​រូប​វិទូ​ទាំង​ពីរ​នាក់​នេះ​បាន​និយាយ និង​អ្វី​ដែល​គម្ពីរ​បាន​ចែង ផ្ដល់​ចម្លើយ​ខុស​គ្នា​ទាំង​ស្រុង​ចំពោះ​សំណួរ​នេះ។ ទស្សនៈ​ទាំង​ពីរ​នេះ​មាន​អ្នក​គាំទ្រ​ជា​ច្រើន។ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​មិន​សូវ​ប្រាកដ​ឡើយ។ មនុស្ស​ខ្លះ​ប្រើ​កម្ម​វិធី​ទូរទស្សន៍ និង​សៀវភៅ​ដែល​លក់​ដាច់​ជាង​គេ​ដើម្បី​ឈ្លោះ​ប្រកែក​គ្នា​អំពី​រឿង​នេះ។

គ្រូ​បង្រៀន​របស់​អ្នក​ប្រហែល​ជា​អះអាង​ថា សកល​លោក​ទាំង​មូល​និង​ជីវិត​ទាំង​ឡាយ​បាន​កើត​មក​ដោយ​ចៃដន្យ ហើយ​គ្មាន​អ្នក​បង្កើត​នោះ​ទេ។ ប៉ុន្តែ តើ​គ្រូ​របស់​អ្នក​បាន​បង្ហាញ​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​គ្មាន​អ្នក​បង្កើត​ឬ​ទេ? ផ្ទុយ​ទៅ​វិញ​អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​ពួក​អ្នក​ដឹក​នាំ​សាសនា​ផ្សព្វ​ផ្សាយ​ថា ពិត​ជា​មាន​អ្នក​បង្កើត​មែន។ ប៉ុន្តែ តើ​ពួក​គេ​បាន​បង្ហាញ​ភ័ស្តុតាង​ដល់​អ្នក​ឬ​ទេ? ឬ​តើ​ពួក​គេ​ប្រាប់​អ្នក​ឲ្យ​គ្រាន់​តែ​មាន​«​ជំនឿ​»​ថា​ព្រះ​បាន​បង្កើត​អ្វី​ទាំង​អស់?

អ្នក​ប្រាកដ​ជា​បាន​គិត​អំពី​សំណួរ​នេះ ហើយ​អ្នក​ប្រហែល​ជា​គិត​ថា​គ្មាន​អ្នក​ណា​ម្នាក់​អាច​ដឹង​ថា​ពិត​ជា មាន អ្នក​បង្កើត​នោះ​ទេ។ អ្នក​ក៏​ប្រហែល​ជា​មាន​សំណួរ​មួយ​ទៀត: តើ​ការ​ដឹង​ចម្លើយ​អំពី​រឿង​នេះ​គឺ​សំខាន់​ដែរ​ឬ​ទេ?

ដំបូង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! លេខ​នេះ​នឹង​លើក​ឡើង​ភ័ស្តុតាង​ខ្លះ​ដែល​បាន​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​ជឿ​ថា​មាន​អ្នក​បង្កើត។ ក្រោយ​មក​ទស្សនាវដ្ដី​នេះ​នឹង​ពិភាក្សា​នូវ​មូលហេតុ​ដែល​ចម្លើយ​ចំពោះ​សំណួរ​អំពី​ដើម​កំណើត​នៃ​ជីវិត​នៅ​ផែនដី​គឺ​ពិត​ជា​សំខាន់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក