បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g22 លេខ ១ ទំ. ៤-៦
  • ១ | ការពារសុខភាពរបស់អ្នក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ១ | ការពារសុខភាពរបស់អ្នក
  • ភ្ញាក់រឭក! ២០២២
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​អ្វី​នេះ​សំខាន់?
  • អ្វី​ដែល​អ្នក​ត្រូវ​ដឹង
  • អ្វី​ដែល​អ្នក​អាច​ធ្វើ​នៅ​ឥឡូវ​នេះ
  • របៀប​ស៊ូ​ទ្រាំ​នឹង​បញ្ហា​សុខភាព​ដែល​មិន​នឹក​ស្មាន
    ប្រធានបទឯទៀត
  • សុខភាព
    ភ្ញាក់រឭក! ២០១៩
  • ចូរមានទស្សនៈដូចគម្ពីរស្ដីអំពីការថែទាំសុខភាព
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • តើអ្នកអាចធ្វើអ្វីពេលមានការតានតឹងចិត្ត?
    ភ្ញាក់រឭក! ២០២០
មើលបន្ថែមទៀត
ភ្ញាក់រឭក! ២០២២
g22 លេខ ១ ទំ. ៤-៦
អាហារដែលមានជីវជាតិនៅលើតុ។

ពិភព​លោក​ដ៏​ច្របូក​ច្របល់

១ | ការ​ពារ​សុខភាព​របស់​អ្នក

ហេតុ​អ្វី​នេះ​សំខាន់?

វិបត្តិ​ឬ​គ្រោះ​មហន្តរាយ​អាច​ប៉ះ​ពាល់​ដល់​សុខភាព​របស់​មនុស្ស​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល។

  • ទុក្ខ​លំបាក​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​តាន​តឹង​ចិត្ត ហើយ​ការ​តាន​តឹង​ចិត្ត​យូរ​អាច​ធ្វើ​ឲ្យ​ពួក​គេ​ឆាប់​ធ្លាក់​ខ្លួន​ឈឺ។

  • វិបត្តិ​នៅ​ក្នុង​ប្រទេស​ធ្វើ​ឲ្យ​ពេទ្យ​ពិបាក​ថែ​ទាំ​អ្នក​ជំងឺ​ឲ្យ​បាន​ល្អ ដោយ​សារ​មិន​មាន​ថ្នាំ​គ្រប់​គ្រាន់​ដើម្បី​ព្យាបាល​មនុស្ស​ទាំង​អស់​នោះ​ទេ។

  • គ្រោះ​មហន្តរាយ​ប៉ះ​ពាល់​ដល់​លុយ​កាក់​របស់​មនុស្ស។ ជា​លទ្ធផល​ពួក​គេ​មិន​មាន​លទ្ធភាព​ទិញ​អ្វី​ដែល​ចាំ​បាច់​ដូច​ជា ម្ហូប​ដែល​មាន​ជីវជាតិ ឬ​ថ្នាំ​ពេទ្យ​នោះ​ទេ។

អ្វី​ដែល​អ្នក​ត្រូវ​ដឹង

  • ជំងឺ​ធ្ងន់​ធ្ងរ​និង​ការ​តាន​តឹង​ចិត្ត​អាច​នាំ​ឲ្យ​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ល្អ​ដែល​រា​រាំង​អ្នក​ពី​ការ​ថែ​ទាំ​សុខភាព​របស់​ខ្លួន។ ជា​លទ្ធផល​ជំងឺ​របស់​អ្នក​នឹង​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​ៗ។

  • បើ​អ្នក​មិន​មើល​ថែ​សុខភាព​របស់​ខ្លួន បញ្ហា​សុខភាព​របស់​អ្នក​នឹង​កាន់​តែ​ធ្ងន់​ធ្ងរ ហើយ​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​អ្នក។

  • បើ​អ្នក​មាន​សុខភាព​ល្អ នោះ​អ្នក​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ពេល​មាន​ភាព​ចលាចល។

  • មិន​ថា​អ្នក​មាន​ឬ​ក្រ​ក្ដី អ្នក​អាច​ការ​ពារ​សុខភាព​របស់​អ្នក។

អ្វី​ដែល​អ្នក​អាច​ធ្វើ​នៅ​ឥឡូវ​នេះ

បើ​អាច​ធ្វើ​បាន មនុស្ស​ដែល​មាន​ប្រាជ្ញា​ពិចារណា​អំពី​គ្រោះ​ថ្នាក់​ដែល​អាច​កើត​ឡើង ហើយ​ចាត់​វិធានការ​ដើម្បី​ជៀស​វាង​ពី​គ្រោះ​ថ្នាក់​នោះ។ ដើម្បី​ការ​ពារ​សុខភាព​របស់​អ្នក អ្នក​ក៏​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ។ អ្នក​អាច​ការ​ពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​ផ្សេង​ៗ ឬ​ការ​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ដោយ​មាន​អនាម័យ។ ការ​ពារ​ប្រសើរ​ជាង​ព្យាបាល។

​«​ដោយ​សម្អាត​ខ្លួន​និង​ផ្ទះ​របស់​យើង​ឲ្យ​បាន​ស្អាត យើង​មិន​សូវ​ចំណាយ​លុយ​ច្រើន​ដើម្បី​ទិញ​ថ្នាំ​ឬ​ជួប​គ្រូ​ពេទ្យ​ទេ​»។—អាន់ដ្រេអាសa

a ឈ្មោះ​ខ្លះ​ក្នុង​ទស្សនាវដ្ដី​នេះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

របៀប​ការ​ពារ​ខ្លួន​—​យោបល់​ដែល​មាន​ប្រយោជន៍

ពេល​មាន​ភាព​ច្របូក​ច្របល់ សូម​ការ​ពារ​សុខភាព​របស់​អ្នក​ដោយ​ធ្វើ​តាម​យោបល់​ទាំង​នេះ

មាន​អនាម័យ

បុរសម្នាក់កំពុងលាងដៃរបស់គាត់ដោយប្រើសាប៊ូនិងទឹកនៅក្រៅផ្ទះ។

មាន​អនាម័យ

គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​ឈ្លាស​វៃ​ឃើញ​អន្តរាយ​មក​ក៏​ពួន​ខ្លួន​»។ (​សុភាសិត ២២:៣​) សូម​ព្យាយាម​គិត​ទុក​ជា​មុន​អំពី​អ្វី​ដែល​អាច​ប៉ះ​ពាល់​ដល់​សុខភាព​របស់​អ្នក ហើយ​ជៀស​វាង។

  • លាង​ដៃ​ជា​ញឹក​ញយ​ជា​មួយ​សាប៊ូ​និង​ទឹក ជា​ពិសេស​មុន​ប៉ះ​ម្ហូប ឬ​ក្រោយ​ពី​ចូល​បន្ទប់​ទឹក។

  • សម្អាត​និង​សម្លាប់​មេ​រោគ​ក្នុង​ផ្ទះ​របស់​អ្នក​ឲ្យ​បាន​ទៀង​ទាត់ ជា​ពិសេស​នៅ​កន្លែង​ណា និង​វត្ថុ​ណា​ដែល​មាន​គេ​ប៉ះ​ច្រើន។

  • បើ​អាច​ធ្វើ​បាន កុំ​នៅ​ជិត​អ្នក​ដែល​មាន​ជំងឺ​ដែល​អាច​ឆ្លង។

បរិ​ភោគ​អាហារ​ដែល​មាន​ជីវជាតិ

អាហារដែលមានជីវជាតិនៅលើតុ។

បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ

គម្ពីរ​ចែង​ថា​៖ ​«​គ្មាន​អ្នក​ណា​ស្អប់​រូប​កាយ​របស់​ខ្លួន​ទេ មាន​តែ​ចិញ្ចឹម​ហើយ​ស្រឡាញ់​ថ្នាក់​ថ្នម​»។ (​អេភេសូរ ៥:២៩​) យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​រូប​កាយ​របស់​យើង ដោយ​ប្រុង​ប្រយ័ត្ន​អំពី​អ្វី​ដែល​យើង​បរិភោគ។

  • ផឹក​ទឹក​ឲ្យ​បាន​ច្រើន។

  • ញ៉ាំ​ផ្លែ​ឈើ​និង​បន្លែ​ផ្សេង​ៗ។

  • កុំ​បរិភោគ​អាហារ​ដែល​មាន​ខ្លាញ់ អំបិល និង​ស្ករ​ច្រើន​ពេក។

  • កុំ​ផឹក​ស្រា​ហួស​ប្រមាណ​ឬ​ប្រើ​ថ្នាំ​ជក់​ឬ​ថ្នាំ​ញៀន។

​«​ដើម្បី​កុំ​ឲ្យ​ឈឺ​យើង​ព្យាយាម​បរិ​ភោគ​អាហារ​ដែល​មាន​ជីវជាតិ បើ​មិន​ដូច្នេះ​ទេ​យើង​នឹង​ត្រូវ​ចំណាយ​លុយ​បន្តិច​បន្តួច​ដែល​យើង​មាន​ទៅ​លើ​ថ្នាំ​ពេទ្យ​»។—ខាឡូ​ស

ហាត់​ប្រាណ​និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់

បុរសម្នាក់កំពុងរត់នៅលើផ្លូវ។

ហាត់​ប្រាណ

គម្ពីរ​ចែង​ថា​៖ ​«​បើ​សម្រាក​បន្តិច នោះ​ប្រសើរ​ជាង​ប្រឹង​ធ្វើ​ការ​ហួស​ប្រមាណ ដែល​ប្រៀប​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់​»។ (​អ្នក​ទូន្មាន ៤:៦​) យើង​ត្រូវ​ធ្វើ​ការ ប៉ុន្តែ​យើង​ក៏​ត្រូវ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​ដែរ។

  • ហាត់​ប្រាណ។ អ្នក​អាច​ចាប់​ផ្ដើម​ដោយ​ដើរ​ជា​ទៀង​ទាត់។ ការ​ហាត់​ប្រាណ​អាច​ពង្រឹង​សុខភាព​របស់​អ្នក ទោះ​បី​ជា​អ្នក​ចាស់ ពិការ ឬ​មាន​ជំងឺ​រ៉ាំរ៉ៃ​ក៏​ដោយ។

  • ស្ត្រីវ័យក្មេងម្នាក់កំពុងគេង។

    គេង​គ្រប់​គ្រាន់

    សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់។ ការ​គេង​មិន​គ្រប់​គ្រាន់​អាច​ធ្វើ​ឲ្យ​មាន​ការ​តាន​តឹង​ចិត្ត ហើយ​ធ្វើ​ឲ្យ​យើង​ពិបាក​ផ្ចង់​អារម្មណ៍។ បើ​យើង​តែង​តែ​គេង​មិន​គ្រប់​គ្រាន់​អស់​រយៈ​ពេល​យូរ នេះ​អាច​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ។

  • កំណត់​ម៉ោង​ដើម្បី​ចូល​គេង។ ព្យាយាម​ចូល​គេង​និង​ក្រោក​ឡើង​នៅ​ម៉ោង​ដដែល​ជា​រៀង​រាល់​ថ្ងៃ។

  • ជៀស​វាង​ពី​ការ​មើល​ទូរទស្សន៍ ឬ​ប្រើ​គ្រឿង​អេឡិចត្រូនិក​មុន​ចូល​គេង។

  • កុំ​ផឹក​កាហ្វេ ស្រា ឬ​ញ៉ាំ​ច្រើន​ពេក​ពេល​ហៀប​នឹង​ចូល​គេង។

​«​ខ្ញុំ​ឃើញ​ថា​ការ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​មាន​ឥទ្ធិពល​មក​លើ​សុខភាព​របស់​ខ្ញុំ។ បើ​ខ្ញុំ​គេង​មិន​បាន​គ្រប់​គ្រាន់ ពេល​ខ្លះ​ខ្ញុំ​ឈឺ​ក្បាល​ហើយ​ឈឺ​ខ្លួន។ ប៉ុន្តែ ពេល​ខ្ញុំ​គេង​គ្រប់​គ្រាន់​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត ហើយ​ខ្ញុំ​អាច​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ។ ខ្ញុំ​មាន​កម្លាំង​ច្រើន ហើយ​ខ្ញុំ​ក៏​មិន​សូវ​ឈឺ​ដែរ​»។—ចាស្ទីន

ឈុតមួយពីវីដេអូ«អ្វីដែលអ្នកអាចធ្វើដើម្បីកុំឲ្យមេរោគកាន់តែរីករាលដាល»។ ស្ត្រីម្នាក់បើកទ្វារផ្ទះឲ្យវីរុសចូល។

សូម​រៀន​ថែម​ទៀត។ សូម​ទស្សនា​វីដេអូ អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​កុំ​ឲ្យ​មេ​រោគ​កាន់​តែ​រីក​រាល​ដាល។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក