បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ១៦
  • សាកយកប្រពន្ធដ៏ល្អមួយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សាកយកប្រពន្ធដ៏ល្អមួយ
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • ‹ខ្ញុំព្រមទៅ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • រេបិកាចង់ធ្វើឲ្យព្រះយេហូវ៉ាមានចិត្តរីករាយ
    ចូរបង្រៀនកូនរបស់អ្នក
  • ព្រះសាកល្បងជំនឿរបស់អ័ប្រាហាំ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • ព្រះសាកល្បងអាប្រាហាំ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ១៦

១៦

អ៊ីសាក​យក​ប្រពន្ធ​ដ៏​ល្អ​មួយ

តើ​អ្នក​ស្គាល់​ស្ត្រី​នៅ​ក្នុង​រូប​ភាព​នេះ​ជា​អ្នក​ណា​ទេ? ឈ្មោះ​របស់​នាង​ជា រេបិកា។ ហើយ​បុរស​ដែល​នាង​កំពុង​តែ​ដើរ​ឆ្ពោះ​ទៅ​ជួប​នេះ​ជា អ៊ីសាក។ នាង​នឹង​ទៅ​ជា​ប្រពន្ធ​របស់​គាត់។ តើ​ការ​នេះ​បាន​កើត​ឡើង​មក​ដោយ​យ៉ាង​ណា?

អ័ប្រាហាំ​ជា​ឪពុក​របស់​អ៊ីសាក លោក​ចង់​រក​ប្រពន្ធ​ដ៏​ល្អ​ម្នាក់​ឲ្យ​កូន​ប្រុស​របស់​លោក។ លោក​មិន​ចង់​ឲ្យ​អ៊ីសាក​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ណា​មួយ​នៅ​ក្នុង​ក្រុង​កាណាន​ទេ ពីព្រោះ​ពួក​មនុស្ស​ទាំង​នេះ​បាន​ថ្វាយ​បង្គំ​ព្រះ​មិន​ពិត។ ដូច្នេះ លោក​អ័ប្រាហាំ​បាន​ហៅ​បាវ​របស់​លោក​មក ហើយ​ប្រាប់​ថា៖ ‹អញ​ចង់​ឲ្យ​ឯង​ត្រឡប់​ទៅ​កន្លែង​ឯ​ញាតិ​សន្ដាន​អញ រស់​នៅ​ឯ​ក្រុង​ខារ៉ាន​វិញ ហើយ​យក​ប្រពន្ធ​មួយ​សំរាប់​កូន​ប្រុស​អ៊ីសាក​របស់​អញ›។

ភ្លាម​នោះ​បាវ​របស់​លោក​អ័ប្រាហាំ​បាន​យក​អូដ្ឋ​ដប់ ហើយ​ក៏​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​ទៅ។ នៅ​ពេល​ដែល​គាត់​បាន​ទៅ​ជិត​កន្លែង ដែល​ញាតិ​សន្ដាន​របស់​លោក​អ័ប្រាហាំ​រស់​នៅ​នោះ គាត់​ក៏​បាន​ឈប់​សំរាក​នៅ​ឯ​អណ្ដូង។ វេលា​នោះ​ជា​រសៀល​គង​ភ្នំ គឺ​ជា​ពេល​ដែល​ពួក​ស្ត្រី​នៅ​ក្រុង​មក​ដង​ទឹក​ពី​អណ្ដូង។ ដូច្នេះ បាវ​របស់​លោក​អ័ប្រាហាំ​បាន​អធិស្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា៖ ‹សូម​ឲ្យ​ស្ត្រី​ណា​ដែល​ដង​ទឹក​ឲ្យ​ខ្ញុំ​និង​អូដ្ឋ​របស់​ខ្ញុំ ជា​ស្ត្រី​ដែល​ទ្រង់​ជ្រើស​រើស​ជា​ប្រពន្ធ​របស់​អ៊ីសាក›។

មិន​យូរ​ប៉ុន្មាន រេបិកា​ក៏​បាន​មក​ដង​ទឹក។ នៅ​ពេល​ដែល​បាវ​បាន​សុំ​ទឹក​ពិសា នាង​ក៏​ឲ្យ​គាត់​ពិសា​ទៅ។ បន្ទាប់​មក នាង​ក៏​ដង​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ សំរាប់​អូដ្ឋ​ទាំង​អស់​ដែល​ស្រេក​ដែរ។ នោះ​ជា​ការ​ដ៏​ពិបាក ពីព្រោះ​សត្វ​អូដ្ឋ​ផឹក​ទឹក​ច្រើន​ណាស់។

នៅ​ពេល​ដែល​រេបិកា​បាន​ឲ្យ​សត្វ​អូដ្ឋ​ផឹក​ទឹក​រួច​ហើយ បាវ​របស់​អ័ប្រាហាំ​បាន​សួរ​នាង​ពី​ឈ្មោះ​របស់​ឪពុក​នាង។ គាត់​ក៏​បាន​សូម​ស្នាក់​មួយ​យប់​នៅ​ឯ​ផ្ទះ​របស់​គេ​ដែរ។ នាង​បាន​និយាយ​ថា៖ ‹ឪពុក​ខ្ញុំ​ឈ្មោះ​បេធូអែល ហើយ​កន្លែង​សំរាប់​ឲ្យ​អ្នក​ស្នាក់​នៅ​ជា​មួយ​យើង​នោះ​ក៏​មាន​ដែរ›។ បាវ​របស់​លោក​អ័ប្រាហាំ​ដឹង​ថា បេធូអែល​ជា​កូន​ប្រុស​របស់​ណាឃរ ដែល​ជា​ប្អូន​ប្រុស​របស់​លោក​អ័ប្រាហាំ។ ដូច្នេះ គាត់​ក៏​បាន​លុត​ជង្គង់ ហើយ​អរ​ព្រះ​គុណ​ដល់​ព្រះ​យេហូវ៉ា ដែល​បាន​នាំ​គាត់​ទៅ​ឯ​ញាតិ​សន្ដាន​របស់​លោក​អ័ប្រាហាំ។

នៅ​យប់​នោះ​បាវ​របស់​លោក​អ័ប្រាហាំ​បាន​ប្រាប់​បេធូអែល​និង​បង​ប្រុស​របស់​នាង​រេបិកា​ឈ្មោះ ឡាបាន់​អំពី​ហេតុ​ដែល​គាត់​បាន​មក។ ពួក​គេ​ទាំង​ពីរ​បាន​យល់​ព្រម​ឲ្យ​រេបិកា​ទៅ​ជា​មួយ​គាត់ ដើម្បី​នឹង​រៀប​ការ​ជា​មួយ​អ៊ីសាក។ តើ​រេបិកា​បាន​ឆ្លើយ​យ៉ាង​ណា នៅ​ពេល​ដែល​គេ​បាន​សួរ​នាង​នោះ? នាង​បាន​ឆ្លើយ​ថា នាង​ចង់​ទៅ។ ដូច្នេះ នៅ​ថ្ងៃ​ស្អែក​ឡើង ពួក​គេ​ក៏​ជិះ​អូដ្ឋ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​ត្រឡប់​ទៅ​ឯ​ក្រុង​កាណាន​វិញ។

នៅ​ពេល​ដែល​គេ​បាន​មក​ដល់ នោះ​ជា​ពេល​ល្ងាច​បន្ដិច​ហើយ។ រេបិកា​បាន​ឃើញ​បុរស​ម្នាក់​កំពុង​តែ​ដើរ​នៅ​ឯ​វាល។ អ្នក​នោះ​ជា​អ៊ីសាក។ គាត់​មាន​ចិត្ត​សប្បាយ​រីករាយ​ណាស់​ដោយ​ឃើញ​រេបិកា។ ម្ដាយ​របស់​គាត់ នាង​សារ៉ា​ទើប​តែ​បាន​ស្លាប់​បី​ឆ្នាំ​មុន​នេះ ហើយ​គាត់​នៅ​ស្រងូត​ចិត្ត​នៅ​ឡើយ។ ប៉ុន្តែ ឥឡូវ​នេះ​អ៊ីសាក​ស្រឡាញ់​រេបិកា​ណាស់ ហើយ​គាត់​ក៏​មាន​ចិត្ត​រីករាយ​ឡើង​វិញ។

លោកុប្បត្តិ ២៤:១​-​៦៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក