បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • yc មេរៀនទី ២ ទំ. ៦-៧
  • រេបិកាចង់ធ្វើឲ្យព្រះយេហូវ៉ាមានចិត្តរីករាយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • រេបិកាចង់ធ្វើឲ្យព្រះយេហូវ៉ាមានចិត្តរីករាយ
  • ចូរបង្រៀនកូនរបស់អ្នក
  • អត្ថបទស្រដៀងគ្នា
  • ‹ខ្ញុំព្រមទៅ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • សាកយកប្រពន្ធដ៏ល្អមួយ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អានុភាពនៃសេចក្ដីអធិស្ឋាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • កូនភ្លោះដែលមានសណ្ឋានខុសគ្នា
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
ចូរបង្រៀនកូនរបស់អ្នក
yc មេរៀនទី ២ ទំ. ៦-៧
អេលាស៊ើរ រេបិកា និងពួកអ្នកបម្រើ កំពុងធ្វើដំណើរយ៉ាងឆ្ងាយទៅស្រុកកាណានជាមួយនឹងអូដ្ឋ១០ក្បាល

មេរៀន​ទី២

រេបិកា​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​រីក​រាយ

រេបិកា​ជា​ស្ត្រី​ម្នាក់​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ប្ដី​របស់​នាង​ឈ្មោះ​អ៊ីសាក។ គាត់​ក៏​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដែរ។ តើ​រេបិកា​បាន​ជួប​អ៊ីសាក​យ៉ាង​ដូច​ម្ដេច? តើ​តាម​របៀប​ណា​នាង​បាន​បង្ហាញ​ថា នាង​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​រីក​រាយ? មុន​ដំបូង សូម​ឲ្យ​យើង​រៀន​អំពី​អ៊ីសាក​ដែល​ជា​ប្ដី​របស់​នាង​សិន។

ឪពុក​ម្ដាយ​របស់​អ៊ីសាក​គឺ​អាប្រាហាំ​និង​សារ៉ា។ ពួក​គាត់​រស់​នៅ​ស្រុក​កាណាន។ មនុស្ស​នៅ​កន្លែង​នោះ​មិន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ទេ។ ប៉ុន្តែ​អាប្រាហាំ​ចង់​ឲ្យ​កូន​ប្រុស​របស់​គាត់​រៀប​ការ​ជា​មួយ​ស្ត្រី​ម្នាក់​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ដូច្នេះ អាប្រាហាំ​បាន​ចាត់​អ្នក​បម្រើ​របស់​គាត់​ឲ្យ​ទៅ​រក​ប្រពន្ធ​ឲ្យ​អ៊ីសាក។ អ្នក​បម្រើ​នោះ​ប្រហែល​ជា​អេលាស៊ើរ ហើយ​គាត់​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ហារ៉ាន​ជា​កន្លែង​ដែល​មាន​សាច់​ញាតិ​ខ្លះ​របស់​អាប្រាហាំ​រស់​នៅ។

រេបិកាកំពុងចាក់ទឹកឲ្យអូដ្ឋរបស់អេលាស៊ើរផឹក

រេបិកា​ស្ម័គ្រ​ចិត្ត​នឿយ​ហត់​ដង​ទឹក​ឲ្យ​សត្វ​អូដ្ឋ​ផឹក

អេលាស៊ើរ​បាន​ធ្វើ​ដំណើរ​ជា​មួយ​អ្នក​បម្រើ​ឯ​ទៀត​របស់​អាប្រាហាំ។ ពួក​គាត់​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ណាស់។ ពួក​គាត់​បាន​យក​សត្វ​អូដ្ឋ​១០​ក្បាល ហើយ​បាន​ដាក់​ម្ហូប​អាហារ​និង​អំណោយ​ផ្សេង​ៗ​នៅ​លើ​វា។ តើ​តាម​របៀប​ណា​អេលាស៊ើរ​ដឹង​ថា គាត់​ត្រូវ​ជ្រើស​រើស​ស្ត្រី​មួយ​ណា​ឲ្យ​អ៊ីសាក? ពេល​អេលាស៊ើរ​និង​អ្នក​បម្រើ​ឯ​ទៀត​បាន​ទៅ​ដល់​ស្រុក​ហារ៉ាន ពួក​គាត់​ឈប់​សម្រាក​នៅ​ត្រង់​អណ្ដូង​ទឹក​មួយ ពី​ព្រោះ​អេលាស៊ើរ​បាន​ដឹង​ថា​មិន​យូរ​ទៀត​នឹង​មាន​មនុស្ស​មក​ដង​ទឹក។ គាត់​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ‹បើ​ខ្ញុំ​សុំ​ទឹក​ពី​ស្ត្រី​វ័យ​ក្មេង​ណា ហើយ​នាង​នោះ​ឲ្យ​ទឹក​ខ្ញុំ​ផឹក​និង​អូដ្ឋ​ផឹក​ដែរ ខ្ញុំ​នឹង​ដឹង​ថា​នេះ​ជា​ស្ត្រី​ដែល​លោក​ជ្រើស​រើស›។

រួច​មក​រេបិកា​បាន​មក​ឯ​អណ្ដូង​ទឹក។ គម្ពីរ​បាន​ប្រាប់​ថា នាង​ស្អាត​ណាស់។ អេលាស៊ើរ​បាន​សុំ​ទឹក​នាង​ផឹក ហើយ​នាង​បាន​និយាយ​ថា​៖ ‹ចាស អញ្ជើញ​ពិសា​ចុះ ហើយ​ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​ដែរ›។ សូម​គិត​ទៅ​មើល! ពេល​សត្វ​អូដ្ឋ​ស្រេក​ទឹក វា​ផឹក​ទឹក​ច្រើន​ណាស់។ ដូច្នេះ រេបិកា​ត្រូវ​តែ​រត់​ទៅ​ដង​ទឹក​ពី​អណ្ដូង​ម្ដង​ហើយ​ម្ដង​ទៀត។ នាង​ពិត​ជា​ធ្វើ​ការ​ហត់​នឿយ​ណាស់ តើ​កូន​ឃើញ​ក្នុង​រូប​ភាព​នេះ​ទេ?— អេលាស៊ើរ​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​គាត់។

អេលាស៊ើរ​បាន​ឲ្យ​អំណោយ​ស្អាត​ៗ​ជា​ច្រើន​ដល់​រេបិកា។ នាង​បាន​អញ្ជើញ​អេលាស៊ើរ​និង​អ្នក​បម្រើ​ផ្សេង​ទៀត​ទៅ​ផ្ទះ​ក្រុម​គ្រួសារ​នាង។ អេលាស៊ើរ​បាន​ពន្យល់​អំពី​មូលហេតុ​ដែល​អាប្រាហាំ​បាន​ចាត់​គាត់​ឲ្យ​មក និង​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​គាត់។ ក្រុម​គ្រួសារ​របស់​រេបិកា​រីក​រាយ​នឹង​ឲ្យ​នាង​ទៅ​រៀប​ការ​ជា​មួយ​អ៊ីសាក។

រេបិកា​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាណាន​ជា​មួយ​អេលាស៊ើរ ដើម្បី​រៀប​ការ​នឹង​អ៊ីសាក

ប៉ុន្តែ តើ​កូន​គិត​ថា​រេបិកា​ចង់​រៀប​ការ​ជា​មួយ​អ៊ីសាក​ទេ?— រេបិកា​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ចាត់​អេលាស៊ើរ​ឲ្យ​មក។ ដូច្នេះ​ពេល​ក្រុម​គ្រួសារ​របស់​រេបិកា​សួរ​នាង​ថា តើ​នាង​ចង់​ទៅ​ស្រុក​កាណាន​ដើម្បី​រៀប​ការ​ជា​មួយ​អ៊ីសាក​ឬ​ទេ? នាង​បាន​ឆ្លើយ​ថា​៖ ‹ចាស ខ្ញុំ​ចង់​ទៅ›។ ភ្លាម​ៗ​នោះ នាង​បាន​ចាក​ចេញ​ទៅ​ជា​មួយ​នឹង​អេលាស៊ើរ។ ពេល​ដែល​ពួក​គាត់​បាន​មក​ដល់​ស្រុក​កាណាន នាង​បាន​រៀប​ការ​ជា​មួយ​អ៊ីសាក។

ដោយ​សារ​រេបិកា​បាន​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត នោះ​លោក​បាន​ឲ្យ​ពរ​ដល់​នាង។ ច្រើន​ឆ្នាំ​ក្រោយ​មក លោក​យេស៊ូ​បាន​កើត​ក្នុង​វង្ស​ត្រកូល​របស់​នាង! បើ​កូន​ធ្វើ​ដូច​រេបិកា ហើយ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​រីក​រាយ លោក​នឹង​ឲ្យ​ពរ​ដល់​កូន​ដែរ។

សូម​អាន​ពី​គម្ពីរ

  • លោកុប្បត្តិ ១២:៤, ៥; ២៤:១​-​៥៨, ៦៧

សំណួរ:

  • តើ​រេបិកា​ជា​អ្នក​ណា?

  • ហេតុ​អ្វី​អាប្រាហាំ​មិន​ចង់​ឲ្យ​អ៊ីសាក​រៀប​ការ​ជា​មួយ​ស្ត្រី​ពី​ស្រុក​កាណាន?

  • តើ​តាម​របៀប​ណា​អេលាស៊ើរ​ដឹង​ថា​រេបិកា​ជា​ស្ត្រី​ដែល​គួរ​រៀប​ការ​ជា​មួយ​នឹង​អ៊ីសាក?

  • តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ដូច​រេបិកា?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក