បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៩០
  • នៅឯអណ្ដូងទឹកជាមួយនឹងស្ដ្រី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • នៅឯអណ្ដូងទឹកជាមួយនឹងស្ដ្រី
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • ស្ត្រីនៅអណ្ដូងទឹក
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ការបង្រៀនស្ត្រីសាសន៍សាម៉ារីម្នាក់
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • លោកយេស៊ូបង្រៀនស្ត្រីជនជាតិសាម៉ារីម្នាក់
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • ប្ដីទាំងឡាយ សូមបង្កើតបរិយាកាសសុខសាន្តនៅក្នុងក្រុមគ្រួសារ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៩០

៩០

នៅ​ឯ​អណ្ដូង​ទឹក​ជា​មួយ​នឹង​ស្ត្រី

ព្រះ​យេស៊ូវ​បាន​ឈប់​សំរាក​នៅ​ជិត​អណ្ដូង​ទឹក​មួយ​នៅ​ស្រុក​សាម៉ារី។ ពួក​សិស្ស​របស់​ទ្រង់​បាន​ចូល​ទៅ​ក្រុង​ដើម្បី​នឹង​ទិញ​ម្ហូប​អាហារ​អស់​ហើយ។ ស្ត្រី​ដែល​ព្រះ​យេស៊ូវ​កំពុង​តែ​និយាយ​ជា​មួយ​នេះ បាន​មក​ដង​ទឹក។ ទ្រង់​មាន​បន្ទូល​ទៅ​នាង​ថា៖ ‹សូម​ឲ្យ​ខ្ញុំ​ផឹក​ផង›។

នេះ​ធ្វើ​ឲ្យ​ស្ត្រី​នោះ​ភ្ញាក់​ផ្អើល​ណាស់។ តើ​អ្នក​ដឹង​មក​ពី​ហេតុ​អ្វី​ទេ? នេះ​គឺ​ពីព្រោះ​ព្រះ​យេស៊ូវ​ជា​សាសន៍​យូដា ហើយ​នាង​ជា​សាសន៍​សាម៉ារី។ ហើយ​ជន​ជាតិ​យូដា​ជា​ច្រើន​មិន​ចូល​ចិត្ត​ជន​ជាតិ​សាម៉ារី​ទេ។ គេ​មិន​ទាំង​និយាយ​រក​គ្នា​ផង! ប៉ុន្តែ ព្រះ​យេស៊ូវ​ស្រឡាញ់​មនុស្ស​គ្រប់​ប្រភេទ។ ដូច្នេះ​ទ្រង់​មាន​បន្ទូល​ថា៖ ‹បើ​សិន​ជា​នាង​បាន​ស្គាល់​អ្នក​ដែល​សូម​ទឹក​ផឹក នោះ​នាង​នឹង​សូម​ពី​អ្នក​នោះ​វិញ រួច​អ្នក​នោះ​នឹង​ឲ្យ​ទឹក​រស់​ដល់​នាង›។

ស្ត្រី​នោះ​និយាយ​ថា៖ ‹លោក​ម្ចាស់ អណ្ដូង​ទឹក​គឺ​ជ្រៅ​ណាស់ ហើយ​លោក​មិន​ទាំង​មាន​អ្វី​នឹង​ដង​ផង។ តើ​លោក​នឹង​យក​ទឹក​រស់​នោះ​ពី​ណា​មក›?

ព្រះ​យេស៊ូវ​ពន្យល់​ថា៖ ‹បើ​នាង​ផឹក​ទឹក​ពី​អណ្ដូង​នេះ នាង​នឹង​ស្រេក​ម្ដង​ទៀត។ ប៉ុន្តែ​ទឹក​ដែល​ខ្ញុំ​នឹង​ឲ្យ​នោះ នឹង​ធ្វើ​ឲ្យ​មនុស្ស​រស់​នៅ​ជា​និរន្តរ៍›។

ស្ត្រី​និយាយ​ថា៖ ‹លោក​ម្ចាស់​អើយ សូម​ឲ្យ​ទឹក​នោះ​មក​ខ្ញុំ​ផង! ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ស្រេក​ទៀត។ ហើយ​ខ្ញុំ​មិន​មក​ដង​ទឹក​នៅ​ទី​នេះ​ទៀត​ឡើយ›។

ស្ត្រី​នោះ​គិត​ស្មាន​ថា​ព្រះ​យេស៊ូវ​កំពុង​តែ​មាន​បន្ទូល​អំពី​ទឹក​មែន​ទែន។ ប៉ុន្តែ ទ្រង់​កំពុង​តែ​មាន​បន្ទូល​អំពី​សេចក្ដី​ពិត​ដែល​ទាក់​ទង​ព្រះ និង​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។ សេចក្ដី​ពិត​នេះ​គឺ​ដូច​ជា​ទឹក​រស់​អញ្ចឹង។ នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ទទួល​ជីវិត​អស់​កល្ប​ជា​និច្ច​បាន។

ឥឡូវ​នេះ​ព្រះ​យេស៊ូវ​មាន​បន្ទូល​ប្រាប់​ស្ត្រី​ថា៖ ‹ចូរ​ទៅ​ហៅ​ប្ដី​របស់​នាង​មក​ឯ​ណេះ›។

នាង​ឆ្លើយ​ថា៖ ‹ខ្ញុំ​ឥត​មាន​ប្ដី​ទេ›។

ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា៖ ‹អ្នក​ឆ្លើយ​ត្រូវ​ហើយ ប៉ុន្តែ​អ្នក​បាន​មាន​ប្ដី​ប្រាំ​មក​ហើយ ឯ​បុរស​ដែល​អ្នក​រស់​នៅ​ជា​មួយ​ឥឡូវ​នេះ មិន​មែន​ជា​ប្ដី​របស់​អ្នក​ទេ›។

ស្ត្រី​នោះ​មាន​សេចក្ដី​អស្ចារ្យ​ណាស់ ពីព្រោះ​នេះ​ជា​សេចក្ដី​ពិត​ទាំង​អស់។ តើ​ព្រះ​យេស៊ូវ​ដឹង​រឿង​ទាំង​នេះ​ពី​ណា​មក? ត្រូវ​ហើយ ពីព្រោះ​ព្រះ​យេស៊ូវ​ជា​បុគ្គល​ដែល​ព្រះ​បាន​សន្យា ហើយ​ចាត់​ឲ្យ​មក ហើយ​ព្រះ​បាន​ប្រទាន​ពត៌មាន​ទាំង​នេះ​ទៅ​ទ្រង់។ នៅ​ខណៈ​នោះ ពួក​សិស្ស​របស់​ទ្រង់​បាន​មក​ដល់ ហើយ​ពួក​គេ​មាន​សេចក្ដី​ភ្ញាក់​ផ្អើល ដែល​ទ្រង់​កំពុង​តែ​មាន​បន្ទូល​ជា​មួយ​នឹង​ស្ត្រី​សាសន៍​សាម៉ារី។

តើ​យើង​រៀន​បាន​អ្វី​ខ្លះ​ពី​រឿង​នេះ? នេះ​បង្ហាញ​ថា​ព្រះ​យេស៊ូវ​មាន​ចិត្ត​សប្បុរស​ដល់​មនុស្ស​គ្រប់​សាសន៍​ទាំង​អស់។ ហើយ​យើង​ក៏​គួរ​មាន​ចិត្ត​ដូច​នេះ​ដែរ។ យើង​មិន​គួរ​គិត​ថា គេ​ជា​មនុស្ស​អាក្រក់ ដោយ​សារ​តែ​គេ​មក​ពី​សាសន៍​ណា​មួយ​ឡើយ។ ព្រះ​យេស៊ូវ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ដឹង​អំពី​សេចក្ដី​ពិត​ដែល​នាំ​មក​នូវ​ជីវិត​អស់​កល្ប​ជា​និច្ច។ ហើយ​យើង​ក៏​គួរ​តែ​ចង់​ជួយ​មនុស្ស​ឲ្យ​រៀន​អំពី​សេចក្ដី​ពិត​នេះ​ដែរ។

យ៉ូហាន ៤:៥​-​៤៣; ១៧:៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក