បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៩៣
  • ព្រះយេស៊ូវចំអែតមនុស្សជាច្រើន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេស៊ូវចំអែតមនុស្សជាច្រើន
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • ព្រះយេស៊ូបានធ្វើអព្ភូតហេតុផ្ដល់ម្ហូបអាហារឲ្យមនុស្សរាប់ពាន់នាក់
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • ចម្អែតមនុស្សរាប់ពាន់នាក់ដោយនំប៉័ងនិងត្រីបន្ដិចបន្តួច
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • លោកយេស៊ូផ្ដល់អាហារដល់មនុស្សរាប់ពាន់នាក់
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • លោកយេស៊ូអាចការពារយើង
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៩៣

៩៣

ព្រះ​យេស៊ូវ​ចំអែត​មនុស្ស​ជា​ច្រើន

រឿង​ដ៏​អាក្រក់​មួយ​បាន​កើត​ឡើង។ យ៉ូហាន​-​បាទីស្ទ​ទើប​តែ​បាន​ស្លាប់។ ជាយា​របស់​ស្តេច​នាម​ហេរ៉ូឌាស​មិន​ចូល​ចិត្ត​គាត់​ទេ។ ហើយ​នាង​បាន​ធ្វើ​ឲ្យ​ស្តេច​កាត់​ក្បាល​លោក​យ៉ូហាន​ចោល។

នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​ឮ​អំពី​រឿង​នេះ ទ្រង់​មាន​ព្រះ​ទ័យ​ស្រងូត​ស្រងាត់​ណាស់។ ទ្រង់​យាង​ទៅ​កន្លែង​ដ៏​ស្ងាត់​មួយ​តែ​ម្នាក់​ឯង។ ប៉ុន្តែ ប្រជាជន​នៅ​តែ​ទៅ​តាម​ទ្រង់។ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​ឃើញ​ប្រជាជន ទ្រង់​មាន​ព្រះ​ទ័យ​ក្ដួល​អាណិត​ដល់​គេ។ ដូច្នេះ ទ្រង់​ក៏​មាន​បន្ទូល​ប្រាប់​ពួក​គេ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ ហើយ​ទ្រង់​ក៏​ប្រោស​មនុស្ស​ឈឺ​ជា​ច្រើន​ឲ្យ​ជា​ឡើង​វិញ។

នៅ​វេលា​ល្ងាច​នោះ សិស្ស​របស់​ទ្រង់​ក៏​មក​ឯ​ទ្រង់ ហើយ​ទូល​ថា៖ ‹ពេល​វេលា​កាន់​តែ​ជ្រុល​ហើយ ហើយ​ទី​នេះ​ជា​កន្លែង​ដ៏​ស្ងាត់​ទៀត។ សូម​ឲ្យ​ហ្វូង​មនុស្ស​ត្រឡប់​ទៅ​វិញ​ទៅ ដើម្បី​ឲ្យ​គេ​អាច​ទិញ​ម្ហូប​សំរាប់​ខ្លួន​គេ​នៅ​ក្នុង​ភូមិ​ជិតៗ​នេះ›។

ព្រះ​យេស៊ូវ​ឆ្លើយ​តប​ថា៖ ‹មិន​ចាំ​បាច់​ឲ្យ​គេ​ទៅ​ទេ អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ›។ បែរ​ទៅ​រក​ភីលីព ព្រះ​យេស៊ូវ​សួរ​ថា៖ ‹តើ​យើង​អាច​ទិញ​ម្ហូប​ឯ​ណា ដើម្បី​ឲ្យ​បាន​គ្រប់​គ្រាន់​នឹង​ចំអែត​ពួក​មនុស្ស​ទាំង​នេះ›?

ភីលីព​ឆ្លើយ​ថា៖ ‹គ្រាន់​តែ​ទិញ​ម្ហូប​អាហារ​បន្ដិច​បន្តួច​ឲ្យ​មនុស្ស​គ្រប់​ៗ​គ្នា​នោះ នឹង​អស់​ប្រាក់​ច្រើន​ទៅ​ហើយ›។ អនទ្រេ​និយាយ​ឡើង៖ ‹ក្មេង​ប្រុស​នេះ ដែល​ជា​អ្នក​កាន់​ម្ហូប​យើង មាន​នំ​ប៉័ង​ប្រាំ​ដុំ ហើយ​និង​ត្រី​ពីរ។ ប៉ុន្តែ នឹង​មិន​គ្រប់​គ្រាន់​សំរាប់​ពួក​មនុស្ស​ទាំង​អស់​ទេ›។

ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា៖ ‹ចូរ​ប្រាប់​ពួក​មនុស្ស​ឲ្យ​អង្គុយ​លើ​ស្មៅ​ចុះ›។ បន្ទាប់​មក ទ្រង់​ក៏​អធិស្ឋាន​អរ​ព្រះ​គុណ​ដល់​ព្រះ​សំរាប់​ម្ហូប ហើយ​ក៏​ចាប់​ផ្ដើម​កាច់​ទៅ​ជា​ដុំៗ។ បន្ទាប់​មក ពួក​សិស្ស​ក៏​ចែក​នំ​ប៉័ង​និង​ត្រី​ដល់​មនុស្ស​គ្រប់​គ្នា។ គឺ​មាន​មនុស្ស​ប្រុស​៥០០០​នាក់ ហើយ​និង​ស្ត្រី​និង​កូន​ក្មេង​រាប់​ពាន់​នាក់​ដែរ។ ពួក​គេ​ទាំង​អស់​ក៏​បរិភោគ​ទាល់​តែ​ឆ្អែត។ ហើយ​នៅ​ពេល​ដែល​ពួក​សិស្ស​ប្រមូល​ម្ហូប​នៅ​សល់​នោះ​មក​វិញ គេ​ប្រមូល​បាន​ពេញ​១២​កន្ត្រក!

ឥឡូវ​នេះ ព្រះ​យេស៊ូវ​ក៏​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់​ចូល​ទៅ​ក្នុង​ទូក ដើម្បី​នឹង​ឆ្លង​សមុទ្រ​កាលីឡេ។ នៅ​ពេល​យប់​មាន​ខ្យល់​ព្យុះ​ដ៏​ធំ​មួយ ហើយ​រលក​ក៏​បោក​ទូក​ធ្វើ​ឲ្យ​ខ្ទាត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ ពួក​សិស្ស​មាន​សេចក្ដី​ភ័យ​ខ្លាច​ណាស់។ បន្ទាប់​មក នៅ​កណ្ដាល​អធ្រាត្រ គេ​មើល​ឃើញ​អ្នក​ណា​ម្នាក់​កំពុង​តែ​ដើរ​លើ​ទឹក​ឆ្ពោះ​មក​រក​គេ។ គេ​ក៏​ស្រែក​ឡើង​ដោយ​ភ័យ​ខ្លាច ពីព្រោះ​គេ​មិន​ដឹង​ថា​គេ​កំពុង​តែ​ឃើញ​អ្វី​ឡើយ។

ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា៖ ‹កុំ​ឲ្យ​ខ្លាច​ឡើយ គឺ​ខ្ញុំ​ទេ​តើ›! ពួក​គេ​នៅ​តែ​មិន​ទាន់​ជឿ​ទេ។ ដូច្នេះ​ពេត្រុស​និយាយ​ថា៖ ‹បើ​ពិត​ជា​ទ្រង់​មែន​នោះ ឱ​ព្រះ​អម្ចាស់​អើយ ចូរ​ប្រាប់​ខ្ញុំ​ឲ្យ​ដើរ​កាត់​លើ​ទឹក​ទៅ​ឯ​ទ្រង់​ផង›។ ព្រះ​យេស៊ូវ​ឆ្លើយ​ថា៖ ‹ចូរ​មក​ចុះ›! ហើយ​ពេត្រុស​ក៏​ក្រោក​ឡើង​ដើរ​កាត់​លើ​ទឹក​ទៅ! បន្ទាប់​មក​គាត់​មាន​ចិត្ត​ភ័យ​ខ្លាច ហើយ​ក៏​ចាប់​ផ្ដើម​លិច​ទៅ ប៉ុន្តែ​ព្រះ​យេស៊ូវ​ជួយ​សង្គ្រោះ​គាត់។

ក្រោយ​មក ព្រះ​យេស៊ូវ​ក៏​បាន​ចំអែត​ពួក​មនុស្ស​រាប់​ពាន់​នាក់​ទៀត​ដែរ។ នៅ​ពេល​នេះ ទ្រង់​មាន​នំ​ប៉័ង​តែ​ប្រាំ​ពីរ​ដុំ​ហើយ​ត្រី​តូចៗ​តែ​ពីរ​បី​ប៉ុណ្ណោះ។ ហើយ​ម្ដង​នេះ​ទៀត​ក៏​មាន​ម្ហូប​បរិបូរ​នឹង​បរិភោគ​ដែរ។ តើ​នេះ​មិន​ជា​ការ​ដ៏​ល្អ​អស្ចារ្យ​ទេ​ឬ ដែល​ព្រះ​យេស៊ូវ​ថែ​រក្សា​ពួក​មនុស្ស​តាម​របៀប​នេះ? នៅ​ពេល​ដែល​ទ្រង់​នឹង​សោយ​រាជ្យ​ជា​ស្តេច​របស់​ព្រះ​នោះ យើង​នឹង​ឥត​ព្រួយ​ពី​អ្វី​សោះ​ឡើយ!

ម៉ាថាយ ១៤:១​-​៣២; ១៥:២៩​-​៣៨; យ៉ូហាន ៦:១​-​២១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក