បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jy ជំ. ៥២ ទំ. ១២៨-ទំ. ១២៩ វ. ៧
  • ចម្អែតមនុស្សរាប់ពាន់នាក់ដោយនំប៉័ងនិងត្រីបន្ដិចបន្តួច

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចម្អែតមនុស្សរាប់ពាន់នាក់ដោយនំប៉័ងនិងត្រីបន្ដិចបន្តួច
  • លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • អត្ថបទស្រដៀងគ្នា
  • ព្រះយេស៊ូបានធ្វើអព្ភូតហេតុផ្ដល់ម្ហូបអាហារឲ្យមនុស្សរាប់ពាន់នាក់
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • លោកយេស៊ូផ្ដល់អាហារដល់មនុស្សរាប់ពាន់នាក់
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ព្រះយេស៊ូវចំអែតមនុស្សជាច្រើន
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • លោកធ្វើឲ្យនំប៉័ងមានកាន់តែច្រើន ហើយព្រមានអំពីដំបែ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
មើលបន្ថែមទៀត
លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
jy ជំ. ៥២ ទំ. ១២៨-ទំ. ១២៩ វ. ៧
លោកយេស៊ូកាច់នំប៉័ងប្រាំដុំហើយចែកត្រីពីរកន្ទុយឲ្យទៅអ្នកកាន់តាមលោក ដើម្បីពួកគាត់អាចចែកដល់ក្រុមមនុស្ស

ជំពូក​ទី​៥២

ចម្អែត​មនុស្ស​រាប់​ពាន់​នាក់​ដោយ​នំ​ប៉័ង​និង​ត្រី​បន្ដិច​បន្តួច

ម៉ាថាយ ១៤:១៣​-​២១ ម៉ាកុស ៦:៣០​-​៤៤ លូកា ៩:១០​-​១៧ យ៉ូហាន ៦:១​-​១៣

  • លោក​យេស៊ូ​ផ្ដល់​អាហារ​ដល់​បុរស​៥.០០០​នាក់

ក្រោយ​ពី​ត្រឡប់​មក​ពី​ធ្វើ​ដំណើរ​ផ្សព្វ​ផ្សាយ​ពេញ​ស្រុក​កាលីឡេ សាវ័ក​១២​នាក់​មាន​អំណរ​យ៉ាង​ខ្លាំង ហើយ​ពួក​គាត់​បាន​រៀប​រាប់​ប្រាប់​លោក​យេស៊ូ​«​ពី​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គាត់​បាន​ធ្វើ​និង​បង្រៀន​»។ យើង​ដឹង​ថា​ពួក​គាត់​ច្បាស់​ជា​អស់​កម្លាំង​ណាស់។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គាត់​គ្មាន​ពេល​សម្រាក​ទេ សូម្បី​តែ​ពេល​បរិភោគ​អាហារ​ក៏​គ្មាន​ដែរ ពី​ព្រោះ​មនុស្ស​ជា​ច្រើន​កំពុង​ចេញ​ចូល​ជួប​លោក​យេស៊ូ​ឥត​ដាច់។ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​សូម​អ្នក​រាល់​គ្នា​មក​ជា​មួយ​នឹង​ខ្ញុំ​ដោយ​ឡែក ទៅ​កន្លែង​ឆ្ងាយ​ពី​គេ ហើយ​សម្រាក​បន្ដិច​»។—ម៉ាកុស ៦:៣០, ៣១

ពួក​គាត់​ចុះ​ទូក​ប្រហែល​ជា​នៅ​ជិត​ក្រុង​កាពើណិម ហើយ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង​ឆ្ងាយ​នៅ​ខាង​កើត​ទន្លេ​យ៉ូដាន់​ហួស​ក្រុង​បេតសេដា។ តែ​ពេល​នោះ មនុស្ស​ជា​ច្រើន​ឃើញ​ពួក​គាត់​ចាក​ចេញ ហើយ​មនុស្ស​ខ្លះ​ទៀត​ក៏​បាន​ឮ​ដែរ។ ដូច្នេះ មនុស្ស​ទាំង​នោះ​រត់​ទៅ​មុន​តាម​ឆ្នេរ​ដើម្បី​ចាំ​ជួប​លោក​យេស៊ូ​និង​ពួក​សាវ័ក។

ពេល​លោក​យេស៊ូ​ឡើង​ពី​ទូក​ហើយ លោក​ឃើញ​ក្រុម​មនុស្ស​ទាំង​នោះ ក៏​មាន​ចិត្ត​ក្ដួល​អាណិត​ដល់​ពួក​គេ ពី​ព្រោះ​ពួក​គេ​ប្រៀប​ដូច​ចៀម​ដែល​គ្មាន​គង្វាល។ ដូច្នេះ លោក​ចាប់​ផ្ដើម​«​បង្រៀន​ពួក​គេ​អ្វី​ៗ​ជា​ច្រើន​»​អំពី​រាជាណាចក្រ​ព្រះ។ (​ម៉ាកុស ៦:៣៤​) ម្យ៉ាង​ទៀត ​«​អស់​អ្នក​ដែល​ត្រូវ​ការ​ឲ្យ​លោក​ធ្វើ​ឲ្យ​ជា​»​ ក៏​លោក​បាន​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​ដែរ។ (​លូកា ៩:១១​) លុះ​ល្ងាច​ហើយ ពួក​អ្នក​កាន់​តាម​និយាយ​ទៅ​លោក​ថា​៖ ​«​កន្លែង​នេះ​ឆ្ងាយ​ពី​គេ ថ្ងៃ​ក៏​កាន់​តែ​ជ្រេ​ដែរ។ សូម​ឲ្យ​បណ្ដា​ជន​ត្រឡប់​ទៅ​វិញ ដើម្បី​អាច​ទិញ​អាហារ​នៅ​តាម​ភូមិ​»។—ម៉ាថាយ ១៤:១៥

លោក​យេស៊ូ​តប​ឆ្លើយ​ថា​៖ ​«​ពួក​គេ​មិន​ចាំ​បាច់​ទៅ​ទេ ចូរ​អ្នក​រាល់​គ្នា​ឲ្យ​អាហារ​ពួក​គេ​បរិភោគ​ទៅ​»។ (​ម៉ាថាយ ១៤:១៦​) ទោះ​បី​ជា​លោក​ដឹង​រួច​ហើយ​នូវ​អ្វី​ដែល​លោក​នឹង​ធ្វើ​ក៏​ដោយ តែ​លោក​ចង់​ដឹង​គំនិត​របស់​ភីលីព​ដោយ​សួរ​ថា​៖ ​«​តើ​យើង​នឹង​ទិញ​នំ​ប៉័ង​ពី​កន្លែង​ណា​ឲ្យ​មនុស្ស​ទាំង​នេះ​បរិភោគ?​»។ ភីលីព​គឺ​ជា​អ្នក​ដែល​សម​ឲ្យ​លោក​យេស៊ូ​សួរ​មែន ពី​ព្រោះ​គាត់​មក​ពី​កន្លែង​ដែល​នៅ​ជិត​ភូមិ​បេតសេដា។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ការ​ទិញ​នំ​ប៉័ង​នឹង​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ ដោយ​សារ​មាន​បុរស​ប្រហែល​ជា​៥.០០០​នាក់។ បើ​រួម​បញ្ចូល​ទាំង​ស្ត្រី​និង​កូន​ក្មេង ចំនួន​មនុស្ស​ប្រមាណ​ជា​១០.០០០​នាក់! ភីលីព​ឆ្លើយ​ថា​៖ ​«​នំ​ប៉័ង​ពីរ​រយ​ឌីណារី[​មួយ​ឌីណារី​គឺ​ស្មើ​ប្រាក់​ឈ្នួល​សម្រាប់​មួយ​ថ្ងៃ​]គឺ​មិន​គ្រប់​គ្រាន់​ទេ សូម្បី​តែ​ចង់​ឲ្យ​ពួក​គេ​ម្នាក់​ៗ​បរិភោគ​តែ​បន្ដិច​ក៏​ដោយ​»។—យ៉ូហាន ៦:៥​-​៧

លោកយេស៊ូមានប្រសាសន៍ទៅកាន់ក្មេងប្រុសដែលមាននំប៉័ងប្រាំដុំនិងត្រីពីរកន្ទុយ

ចំណែក​ឯ​អនទ្រេ​វិញ គាត់​ប្រហែល​ជា​ចង់​បញ្ជាក់​ថា​ពួក​គាត់​មិន​អាច​ផ្ដល់​អាហារ​ដល់​មនុស្ស​ទាំង​នោះ​បាន​ទេ ដោយ​និយាយ​ថា​៖ ​«​ក្មេង​ប្រុស​នេះ​មាន​នំ​ប៉័ង​ប្រាំ​ដុំ​និង​ត្រី​តូច​ពីរ​កន្ទុយ។ ប៉ុន្តែ​តើ​របស់​ទាំង​នេះ​មាន​ប្រយោជន៍​អ្វី​សម្រាប់​មនុស្ស​ច្រើន​យ៉ាង​នេះ?​»។—យ៉ូហាន ៦:៩

លោក​យេស៊ូ​បង្គាប់​អ្នក​កាន់​តាម​លោក​ឲ្យ​ប្រាប់​មនុស្ស​ទាំង​អស់​អង្គុយ​លើ​ស្មៅ​ជា​ក្រុម​ៗ ហើយ​ក្រុម​ខ្លះ​មាន​ចំនួន​៥០​នាក់​និង​ក្រុម​ខ្លះ​មាន​ចំនួន​១០០​នាក់។ នៅ​ពេល​នោះ ជា​រដូវ​ស្លឹក​ឈើ​លាស់ មុន​បុណ្យ​រំលង​នា​ឆ្នាំ​៣២ គ.ស. វាល​ស្មៅ​នៅ​លើ​ភ្នំ​មាន​ពណ៌​បៃតង​ស្រស់​ខ្ចី។ លោក​យក​នំ​ប៉័ង​ប្រាំ​ដុំ​និង​ត្រី​ពីរ​កន្ទុយ​នោះ ហើយ​អធិដ្ឋាន​អរគុណ​ព្រះ។ បន្ទាប់​មក លោក​កាច់​នំ​ប៉័ង ហើយ​ចែក​ត្រី​ឲ្យ​ទៅ​អ្នក​កាន់​តាម​លោក ដើម្បី​ពួក​គាត់​អាច​ចែក​ដល់​ក្រុម​មនុស្ស។ គួរ​ឲ្យ​អស្ចារ្យ​មែន ក្រុម​មនុស្ស​ទាំង​អស់​បរិភោគ​រហូត​ដល់​ឆ្អែត!

ក្រោយ​មក លោក​យេស៊ូ​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​ប្រមូល​អាហារ​ដែល​នៅ​សល់ កុំ​ឲ្យ​ខាត​បង់​អ្វី​ឡើយ​»។ (​យ៉ូហាន ៦:១២​) ពួក​គាត់​ក៏​ប្រមូល​អាហារ​ដែល​នៅ​សល់​បាន​ពេញ​១២​កញ្ជើ!

  • ហេតុ​អ្វី​លោក​យេស៊ូ​រក​កន្លែង​ស្ងាត់​ដាច់​ដោយ​ឡែក​សម្រាប់​ពួក​សាវ័ក?

  • តើ​លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​ធ្វើ​ដំណើរ​ទៅ​ទី​ណា ហើយ​តើ​មាន​អ្វី​កើត​ឡើង​ពេល​ពួក​គាត់​បាន​ទៅ​ដល់​ទី​នោះ?

  • តើ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​សុំ​លោក​ឲ្យ​ធ្វើ​អ្វី? ប៉ុន្តែ​តើ​តាម​របៀប​ណា​លោក​យេស៊ូ​បង្ហាញ​ថា​លោក​យក​ចិត្ត​ទុក​ដាក់​នឹង​ក្រុម​មនុស្ស?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក