បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៩៩
  • នៅបន្ទប់ជាន់ខាងលើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • នៅបន្ទប់ជាន់ខាងលើ
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • ពិធីអាហារល្ងាចរបស់លោកម្ចាស់
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • អាហារល្ងាចចុងក្រោយរបស់លោកយេស៊ូ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ចូរនឹកចាំអំពីព្រះយេហូវ៉ានិងបុត្ររបស់លោក
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • លោកយេស៊ូរៀបចំសម្រាប់បុណ្យរំលងជាលើកចុងក្រោយ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៩៩

៩៩

នៅ​បន្ទប់​ជាន់​ខាង​លើ

ពីរ​ថ្ងៃ​ក្រោយ​មក ឥឡូវ​នេះ​ជា​យប់​ថ្ងៃ​ព្រហស្បតិ៍​ហើយ។ ព្រះ​យេស៊ូវ​និង​ពួក​សាវក​១២​នាក់​របស់​ទ្រង់​បាន​មក​ឯ​បន្ទប់​ធំ​មួយ​នៅ​ជាន់​ខាង​លើ​នេះ ដើម្បី​នឹង​បរិភោគ​អាហារ​បុណ្យ​រំលង។ បុរស​ដែល​អ្នក​ឃើញ កំពុង​តែ​ដើរ​ចេញ​ទៅ​នោះ ជា​យូដាស​-​អ៊ីស្ការីយ៉ុត។ គាត់​នឹង​ទៅ​ប្រាប់​ពួក​សង្ឃ នូវ​របៀប​ដែល​គេ​អាច​មក​ចាប់​ព្រះ​យេស៊ូវ។

គ្រាន់​តែ​មួយ​ថ្ងៃ​មុន​នេះ យូដាស​បាន​ទៅ​ឯ​ពួក​គេ ហើយ​បាន​សួរ​ថា៖ ‹តើ​អ្នក​នឹង​ឲ្យ​អ្វី​មក​ខ្ញុំ បើ​ខ្ញុំ​ជួយ​អ្នក​ចាប់​ព្រះ​យេស៊ូវ​នោះ›? ពួក​គេ​បាន​និយាយ​ថា៖ ‹ប្រាក់​៣០​ដុំ›។ ដូច្នេះ ឥឡូវ​នេះ​យូដាស​កំពុង​តែ​ទៅ​ជួប​ពួក​បុរស​ទាំង​នោះ​វិញ ដើម្បី​នឹង​អាច​នាំ​ពួក​គេ​ទៅ​ឯ​ព្រះ​យេស៊ូវ។ នេះ​ជា​ការ​ដ៏​អាក្រក់​ណាស់ មែន​ទេ?

អាហារ​បុណ្យ​រំលង​បាន​ចប់​ហើយ។ ប៉ុន្តែ ឥឡូវ​នេះ ព្រះ​យេស៊ូវ​ចាប់​ផ្ដើម​អាហារ​ពិសេស​មួយ​ទៀត។ ទ្រង់​បាន​ហុច​នំ​ប៉័ង​មួយ​ដុំ​ឲ្យ​សាវក​ទ្រង់ ហើយ​មាន​បន្ទូល​ថា៖ ‹ចូរ​បរិភោគ​ចុះ ពីព្រោះ​នេះ​មាន​ន័យ​ថា ខ្លួន​របស់​ខ្ញុំ​ដែល​នឹង​ត្រូវ​ជូន​សំរាប់​អ្នក​រាល់​គ្នា›។ បន្ទាប់​មក ទ្រង់​ក៏​ហុច​ស្រា​មួយ​ពែង​ឲ្យ​គេ ហើយ​មាន​បន្ទូល​ថា៖ ‹ចូរ​ផឹក​ចុះ ពីព្រោះ​នេះ​មាន​ន័យ​ថា​ឈាម​របស់​ខ្ញុំ ដែល​នឹង​ត្រូវ​បង្ហូរ​សំរាប់​អ្នក​រាល់​គ្នា›។ ព្រះ​គម្ពីរ​ហៅ​បុណ្យ​នេះ ជា​‹អាហារ​ពេល​ល្ងាច​របស់​ព្រះ​អម្ចាស់›។

ពួក​ប្រជាជន​អ៊ីស្រាអែល​បាន​បរិភោគ​អាហារ​បុណ្យ​រំលង ដើម្បី​នឹង​រំឭក​អំពី​គ្រា​ដែល​ទេវតា​របស់​ព្រះ​‹បាន​រំលង›​ផ្ទះ​របស់​គេ​នៅ​ស្រុក​អេស៊ីព្ទ ប៉ុន្តែ​បាន​សម្លាប់​កូន​ច្បង​នៅ​ក្នុង​ផ្ទះ​របស់​សាសន៍​អេស៊ីព្ទ។ ប៉ុន្តែ​ឥឡូវ​នេះ ព្រះ​យេស៊ូវ​ចង់​ឲ្យ​អ្នក​កាន់​តាម​ទ្រង់​នឹក​ចាំ​ពី​ទ្រង់ និង​របៀប​ដែល​ទ្រង់​ប្រទាន​ព្រះ​ជន្ម​ទ្រង់​សំរាប់​ពួក​គេ។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​គេ​ឲ្យ​ធ្វើ​បុណ្យ​រំឭក​ពិសេស​នេះ​ជា​រៀង​រាល់​ឆ្នាំ។

ក្រោយ​ពី​បាន​បរិភោគ​អាហារ​ពេល​ល្ងាច​របស់​ព្រះ​អម្ចាស់​ហើយ ព្រះ​យេស៊ូវ​មាន​បន្ទូល​ប្រាប់​ពួក​សាវក​ទ្រង់ ឲ្យ​មាន​ចិត្ត​ក្លាហាន​និង​មាន​ជំនឿ​មាំ​មួន​ឡើង។ នៅ​ទី​បំផុត គេ​ក៏​ច្រៀង​ចំរៀង​ទៅ​ព្រះ ហើយ​ក៏​ចេញ​ទៅ។ ឥឡូវ​នេះ​ក៏​កាន់​តែ​យប់​ជ្រៅ​ទៅ​ហើយ ប្រហែល​ជា​ហួស​កណ្ដាល​អធ្រាត្រ។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ពួក​គេ​ទៅ​ទី​ណា។

ម៉ាថាយ ២៦:១៤​-​៣០; លូកា ២២:១​-​៣៩; យ៉ូហាន ជំពូក​ទី​១៣ ទៅ ជំពូក​ទី​១៧; កូរិនថូសទី១ ១១:២០

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក