បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ១១២
  • ការលិចសំនៅជិតកោះមួយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការលិចសំនៅជិតកោះមួយ
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • លោកយេស៊ូអាចការពារយើង
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • លោកយេស៊ូដើរលើទឹក
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ការចង់បានអ្នកគ្រប់គ្រងដែលមានមហិទ្ធិឫទ្ធិលើសមនុស្សលោក
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • ក្មេងប្រុសដែលដេកលក់
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ១១២

១១២

ការ​លិច​សំពៅ​នៅ​ជិត​កោះ​មួយ

មើល​ហ្ន៎! សំពៅ​នោះ​មាន​គ្រោះ​ថ្នាក់​ហើយ! វា​កំពុង​តែ​បាក់​បែក​ខ្ទេចខ្ទី​អស់! តើ​អ្នក​មើល​ឃើញ​ពួក​មនុស្ស​ដែល​បាន​លោត​ចូល​ទឹក​នោះ​ទេ? អ្នក​ខ្លះ​បាន​ហែល​ដល់​ឆ្នេរ​សមុទ្រ​រួច​ហើយ។ តើ​នោះ​ជា​ប៉ុល​មែន​ឬ? សូម​ឲ្យ​យើង​ស្វែងរក​ពី​ដំណើរ​ការណ៍​ដែល​បាន​កើត​ឡើង​ដល់​គាត់។

នៅ​ចាំ​ទេ ប៉ុល​បាន​ជាប់​គុក​នៅ​ក្រុង​សេសារា​រហូត​ដល់​ពីរ​ឆ្នាំ។ បន្ទាប់​មក គាត់​និង​អ្នក​ជាប់​គុក​ខ្លះ​ទៀត​បាន​ត្រូវ​ដាក់​ក្នុង​សំពៅ ហើយ​ក៏​ធ្វើ​ដំណើរ​ទៅ​ក្រុង​រ៉ូម។ នៅ​ពេល​ដែល​គេ​ទៅ​ក្បែរ​កោះ​ក្រេត នោះ​មាន​ខ្យល់​ព្យុះ​ដ៏​ខ្លាំង​មួយ។ ខ្យល់​បក់​យ៉ាង​ខ្លាំង​ដល់​ម្ល៉េះ ដែល​ពួក​បុរស​មិន​អាច​កាច់​ចង្កូត​សំពៅ​បាន​ឡើយ។ ហើយ ពួក​គេ​ពុំ​អាច​មើល​ឃើញ​សុរិយា​នៅ​ពេល​ថ្ងៃ ឬ​ក៏​ផ្កាយ​នៅ​ពេល​យប់​ឡើយ។ នៅ​ទី​បំផុត ជា​ច្រើន​ថ្ងៃ​ក្រោយ​មក ពួក​អ្នក​នៅ​ក្នុង​សំពៅ​មាន​ចិត្ត​អស់​សង្ឃឹម ដោយ​គ្មាន​អ្នក​ណា​មួយ​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន។

បន្ទាប់​មក ប៉ុល​ក៏​ក្រោក​ឈរ​ឡើង ហើយ​និយាយ​ថា៖ ‹គ្មាន​ពួក​អ្នក​រាល់​គ្នា​ណា​មួយ​នឹង​បាត់បង់​ជីវិត​ទេ ខូច​ខាត​តែ​សំពៅ​ប៉ុណ្ណោះ។ ដ្បិត​នៅ​យប់​ម៉ិញ ទេវតា​នៃ​ព្រះ​បាន​មក​ប្រាប់​ខ្ញុំ​ថា៖ «ប៉ុល​អើយ កុំ​ឲ្យ​ខ្លាច​អ្វី​ឡើយ! អ្នក​ត្រូវ​ឈរ​នៅ​មុខ​សេសារ​ជា​អ្នក​គ្រប់​គ្រង​សាសន៍​រ៉ូម។ ហើយ​ព្រះ​នឹង​ជួយ​ដល់​ពួក​អ្នក​ដែល​ធ្វើ​ដំណើរ​ជា​មួយ​អ្នក​ដែរ» ›។

នៅ​ថ្ងៃ​ទី​១៤​តាំង​ពី​ព្យុះ​ចាប់​ផ្ដើម​មក ប្រហែល​ជា​កណ្ដាល​អធ្រាត្រ ពួក​កម្មករ​សំពៅ​បាន​សង្កេត​ឃើញ​ថា​ទឹក​កាន់​តែ​រាក់​ឡើងៗ! ដោយ​ពួក​គេ​ខ្លាច​ក្រែង​សំពៅ​ប៉ះទង្គិច​នឹង​ថ្ម​នៅ​ពេល​ងងឹត​នោះ គេ​ក៏​បោះ​យុថ្កា។ ថ្ងៃ​ស្អែក​ឡើង គេ​មើល​ឃើញ​ឆក​សមុទ្រ ហើយ​សម្រេច​ចិត្ត​បើក​សំពៅ​ឡើង​ទៅ​លើ​គោក។

នៅ​ពេល​ដែល​គេ​ទៅ​ជិត​ឆ្នេរ​សមុទ្រ សំពៅ​ប៉ះទង្គិច​នឹង​គំនរ​ដី​ខ្សាច់​ជាប់​នៅ​ទី​នោះ​ទៅ។ បន្ទាប់​មក ទឹក​រលក​ក៏​ចាប់​ផ្ដើម​បោក​នឹង​សំពៅ​ធ្វើ​ឲ្យ​បាក់​បែក​ខ្ចាត់​ខ្ចាយ​ទៅ។ នាយ​ទាហាន​ម្នាក់​និយាយ​ឡើង​ថា៖ ‹អស់​អ្នក​ដែល​ចេះ​ហែល ចូរ​លោត​ចុះ​ហែល​ទៅ​ឆ្នេរ​សមុទ្រ​មុន​ទៅ។ ហើយ​ពួក​អ្នក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ចូរ​លោត​តាម​ក្រោយ​គេ រួច​ចាប់​តោង​បន្ទះ​ក្ដារ​ពី​ទូក›។ ពួក​គេ​ក៏​ធ្វើ​តាម​ពាក្យ​នោះ​ទៅ។ តាម​របៀប​នេះ អស់​ពួក​២៧៦​នាក់​ដែល​នៅ​លើ​ទូក​ក៏​បាន​ទៅ​ដល់​ឆ្នេរ​សមុទ្រ​ដោយ​ឥត​គ្រោះ​ថ្នាក់ បាន​ដូច​ទេវតា​សន្យា​មក​មែន។

កោះ​នោះ​ត្រូវ​គេ​ហៅ​ជា​កោះ​មេលីត។ ពួក​មនុស្ស​នៅ​ទី​នោះ​មាន​ចិត្ត​ល្អ​ណាស់ ពួក​គេ​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ពួក​អ្នក​ដែល​មក​ពី​សំពៅ។ នៅ​ពេល​ដែល​អាកាសធាតុ​បាន​ល្អ​ហើយ គេ​ក៏​ដាក់​ប៉ុល​ក្នុង​សំពៅ​មួយ​ទៀត បញ្ជូន​ទៅ​ក្រុង​រ៉ូម។

កិច្ចការ ២៧:១​-​៤៤; ២៨:១​-​១៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក