បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ១១១
  • ក្មេងប្រុសដែលដេកលក់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ក្មេងប្រុសដែលដេកលក់
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • «ខ្ញុំគ្មានទោសចំពោះឈាមរបស់មនុស្សណាម្នាក់ទេ»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • ការលិចសំនៅជិតកោះមួយ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • ធីម៉ូថេ—អ្នកជំនួយថ្មីរបស់ប៉ុល
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • «សូមឲ្យបំណងប្រាថ្នារបស់ព្រះយេហូវ៉ាបានសម្រេច»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ១១១

១១១

ក្មេង​ប្រុស​ដែល​ដេក​លក់

តើ​មាន​ការ​អ្វី​កើត​ឡើង​នៅ​ទី​នេះ? តើ​ក្មេង​ប្រុស​ដែល​កំពុង​តែ​ផ្ដេក​នៅ​នឹង​ដី​ត្រូវ​របួស​ខ្លាំង​ឬ? មើល​ហ្ន៎! បុរស​ម្នាក់​ដែល​ចេញ​ពី​ផ្ទះ​នោះ ជា​ប៉ុល! តើ​អ្នក​មើល​ឃើញ​ធីម៉ូថេ​នៅ​ទី​នេះ​ដែរ​ទេ? តើ​ក្មេង​ប្រុស​នេះ​បាន​ធ្លាក់​ពី​បង្អួច​ឬ?

ត្រូវ​ហើយ ក្មេង​ប្រុស​នេះ​បាន​ធ្លាក់​ពី​បង្អួច​មែន។ ប៉ុល​កំពុង​តែ​ថ្លែង​សុន្ទរកថា​ជូន​សិស្ស​នៅ​ក្រុង​ទ្រអាស។ គាត់​បាន​ដឹង​ថា​គាត់​នឹង​មិន​ជួប​ពួក​គេ​ម្ដង​ទៀត​ជា​យូរ ពីព្រោះ​គាត់​នឹង​ចាក​ចេញ​ទៅ​តាម​ទូក​នៅ​ថ្ងៃ​ស្អែក។ ដូច្នេះ គាត់​ក៏​ខំ​ព្យាយាម​អធិប្បាយ​រហូត​ដល់​យប់​អធ្រាត្រ។

ក្មេង​ប្រុស​នេះ​ឈ្មោះ​អ៊ើទីកុស​បាន​អង្គុយ​នៅ​មាត់​បង្អួច ហើយ​ក៏​ដេក​លក់​ទៅ។ ក្មេង​ប្រុស​នេះ​បាន​ធ្លាក់​មក​ដី​ពី​បង្អួច​នៅ​ជាន់​ទី​បី! ដូច្នេះ​ហើយ​បាន​ជា​អ្នក​ឃើញ​មនុស្ស​ទាំង​នេះ​មាន​ទឹក​មុខ​ព្រួយ​បារម្ភ​ណាស់។ នៅ​ពេល​ដែល​ពួក​បុរស​លើក​ក្មេង​ប្រុស​ឡើង កូន​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ!

នៅ​ពេល​ដែល​ប៉ុល​ឃើញ​ថា​ក្មេង​ប្រុស​នោះ​ស្លាប់​ហើយ គាត់​ក៏​ផ្ដេក​ខ្លួន​គាត់​ពី​លើ​ឱប​ក្មេង​នោះ​ទៅ។ បន្ទាប់​មក គាត់​មាន​ប្រសាសន៍​ថា៖ ‹កុំ​ព្រួយ​អី វា​មិន​កើត​អី​ទេ›! ហើយ​ក៏​ដូច​ពាក្យ​នោះ​មែន! នេះ​ជា​អព្ភូតហេតុ​មួយ! ប៉ុល​បាន​ធ្វើ​ឲ្យ​ក្មេង​នេះ​មាន​ជីវិត​រស់​ឡើង​វិញ! មនុស្ស​ទាំង​នោះ​មាន​ចិត្ត​អរ​សប្បាយ​យ៉ាង​ក្រៃ​លែង។

ពួក​គេ​នាំ​គ្នា​ឡើង​ទៅ​បន្ទប់​ជាន់​លើ​វិញ ហើយ​ក៏​បរិភោគ​អាហារ។ ប៉ុល​ក៏​បន្ត​ការ​អធិប្បាយ​រហូត​ដល់​ភ្លឺ។ ប៉ុន្តែ អ្នក​អាច​ដឹង​ជា​ពិត​ប្រាកដ​ថា អ៊ើទីកុស​មុខ​ជា​មិន​ដេក​លក់​ទៀត​ឡើយ! បន្ទាប់​មក ប៉ុល ធីម៉ូថេ​និង​ពួក​រួម​ដំណើរ​ជា​មួយ​គេ ក៏​នាំ​គ្នា​ឡើង​ជិះ​ទូក​ទៅ។ តើ​អ្នក​ដឹង​ពួក​គេ​ទៅ​ទី​ណា​ទេ?

ប៉ុល​ទើប​តែ​បាន​បញ្ចប់​ការ​ធ្វើ​ដំណើរ​ផ្សាយ​លើក​ទី​បី​របស់​គាត់ ហើយ​ក៏​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​របស់​គាត់​វិញ។ ការ​ធ្វើ​ដំណើរ​ផ្សាយ​លើក​នេះ ប៉ុល​បាន​ស្នាក់​នៅ​បី​ឆ្នាំ​ក្នុង​ក្រុង​អេភេសូរ។ ដូច្នេះ ការ​ធ្វើ​ដំណើរ​លើក​នេះ មាន​រយៈ​ពេល​យូរ​ជាង​ការ​ធ្វើ​ដំណើរ​នៅ​លើក​ទី​ពីរ​របស់​គាត់​ទៅ​ទៀត។

ក្រោយ​ពី​បាន​ចាក​ចេញ​ពី​ក្រុង​ទ្រអាស ពួក​គេ​ក៏​មក​ឈប់​ទូក​នៅ​ក្រុង​មីលេត​មួយ​រយៈ​ពេល​ខ្លី។ ដោយ​ព្រោះ​តែ​ក្រុង​អេភេសូរ​មាន​ចម្ងាយ​តែ​ពីរ​បី​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ ប៉ុល​ក៏​ចាត់​ឲ្យ​គេ​ទៅ​ហៅ​ពួក​ចាស់​ទុំ​នៃ​ក្រុម​ជំនុំ​នោះ​ឲ្យ​មក​ក្រុង​មីលេត ដើម្បី​គាត់​អាច​និយាយ​នឹង​ពួក​គេ​ជា​លើក​ចុង​ក្រោយ​បំផុត។ ក្រោយ​មក នៅ​ពេល​ដល់​គ្រា​ចាក​ចេញ ពួក​គេ​មាន​ចិត្ត​ស្រងូត​ស្រងាត់​ណាស់​ដោយ​ឃើញ​ប៉ុល​ឃ្លាត​ទៅ​នោះ!

នៅ​ទី​បំផុត ទូក​ក៏​មក​ដល់​ក្រុង​សេសារា។ កាល​ដែល​ប៉ុល​កំពុង​តែ​ស្នាក់​នៅ​ទី​នេះ នៅ​ឯ​ផ្ទះ​របស់​សិស្ស​ម្នាក់​ឈ្មោះ​ភីលីព ព្យា​ការី​ម្នាក់​ឈ្មោះ​អ័ក្កាបុស​បាន​មក​ហាម​ប្រាប់​ប៉ុល។ គាត់​និយាយ​ថា​ប៉ុល​នឹង​ទៅ​ជា​អ្នក​ជាប់​គុក នៅ​ពេល​ដែល​គាត់​មក​ក្រុង​យេរូសាឡិម​វិញ។ ហើយ​នេះ​បាន​កើត​ឡើង​ពិត​មែន។ ក្រោយ​ពី​បាន​ជាប់​គុក​ពីរ​ឆ្នាំ​នៅ​ក្រុង​សេសារា​ហើយ​នោះ គេ​ក៏​បញ្ជូន​ប៉ុល​ឲ្យ​ទៅ​ក្រុង​រ៉ូម ដើម្បី​ឡើង​តុលាការ​វិនិច្ឆ័យ​ទោស​នៅ​ពី​មុខ​អ្នក​គ្រប់​គ្រង​សាសន៍​រ៉ូម​ម្នាក់​ឈ្មោះ សេសារ។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ការណ៍​ដែល​កើត​ឡើង ពេល​ធ្វើ​ដំណើរ​ទៅ​ក្រុង​រ៉ូម។

កិច្ចការ ជំពូក​ទី​១៩ ទៅ ជំពូក​ទី​២៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក