បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ១១០
  • ធីម៉ូថេ—អ្នកជំនួយថ្មីរបស់ប៉ុល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ធីម៉ូថេ—អ្នកជំនួយថ្មីរបស់ប៉ុល
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • ធីម៉ូថេ ត្រៀមខ្លួនបម្រើព្រះដោយស្ម័គ្រពីចិត្ដ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ប៉ូលនិងធីម៉ូថេ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • គ្រិស្តសាសនារីករាលដាលដល់ប្រទេសជាច្រើន
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • «ពង្រឹងក្រុមជំនុំនានា»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ១១០

១១០

ធីម៉ូថេ—អ្នក​ជំនួយ​ថ្មី​របស់​ប៉ុល

យុវជន​ដែល​អ្នក​ឃើញ​ឈរ​ជា​មួយ​នឹង​សាវក​ប៉ុល​នៅ​ទី​នេះ ឈ្មោះ​ធីម៉ូថេ។ ធីម៉ូថេ​រស់​នៅ​ក្នុង​ក្រុង​លីស្ដ្រា​ជា​មួយ​គ្រួសារ​របស់​គាត់។ ម្ដាយ​របស់​គាត់​ឈ្មោះ​អ៊ើនីស ហើយ​ជីដូន​របស់​គាត់​ឈ្មោះ​ឡូអ៊ីស។

នេះ​ជា​លើក​ទី​បី​ហើយ ដែល​ប៉ុល​បាន​ធ្វើ​ដំណើរ​មក​ក្រុង​លីស្ដ្រា។ ប្រហែល​ជា​មួយ​ឆ្នាំ​មុន​នេះ ប៉ុល​និង​បាណាបាស​បាន​មក​ទី​នេះ​ជា​លើក​ដំបូង​ក្នុង​ការ​ធ្វើ​ដំណើរ​ផ្សាយ។ ហើយ​ឥឡូវ​នេះ ប៉ុល​បាន​ត្រឡប់​មក​វិញ​ជា​មួយ​មិត្ត​របស់​គាត់​ឈ្មោះ​ស៊ីឡាស។

តើ​អ្នក​ដឹង​ប៉ុល​កំពុង​តែ​និយាយ​អ្វី​នឹង​ធីម៉ូថេ​ទេ? គាត់​កំពុង​តែ​សួរ​ថា៖ ‹តើ​អ្នក​ចង់​ទៅ​ជា​មួយ​ខ្ញុំ​និង​ស៊ីឡាស​ទេ? យើង​ត្រូវ​ការ​អ្នក​ឲ្យ​ជួយ​យើង ក្នុង​ការ​ផ្សាយ​ដល់​មនុស្ស​នៅ​កន្លែង​ឆ្ងាយ​ផ្សេងៗ›។

ធីម៉ូថេ​ឆ្លើយ​ថា៖ ‹បាទ ខ្ញុំ​ចង់​ទៅ›។ ដូច្នេះ បន្ដិច​ក្រោយ​មក ធីម៉ូថេ​ចាក​ចេញ​ពី​គ្រួសារ​របស់​គាត់ ហើយ​ក៏​ទៅ​ជា​មួយ​ប៉ុល​និង​ស៊ីឡាស។ ប៉ុន្តែ មុន​នឹង​យើង​រៀន​អំពី​ការ​ធ្វើ​ដំណើរ​របស់​គេ សូម​ឲ្យ​យើង​ពិនិត្យ​ពី​ការណ៍​ដែល​បាន​កើត​ឡើង​ដល់​ប៉ុល​សិន។ អស់​រយៈ​ពេល​ប្រមាណ​១៧​ឆ្នាំ​ហើយ ដែល​ព្រះ​យេស៊ូវ​បាន​លេច​ឡើង​ទៅ​គាត់​នៅ​តាម​ផ្លូវ​ទៅ​ក្រុង​ដាម៉ាស។

នៅ​ចាំ​ទេ ប៉ុល​បាន​មក​ក្រុង​ដាម៉ាស​ដើម្បី​មក​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​សិស្ស​របស់​ព្រះ​យេស៊ូវ។ ប៉ុន្តែ ឥឡូវ​នេះ ខ្លួន​គាត់​ជា​សិស្ស​ម្នាក់​ដែរ! ក្រោយ​មក ពួក​សត្រូវ​ខ្លះ​ធ្វើ​គម្រោង​ការណ៍​ដើម្បី​សម្លាប់​ប៉ុល ពីព្រោះ​គេ​មិន​ចូល​ចិត្ត​គាត់​បង្រៀន​អំពី​ព្រះ​យេស៊ូវ។ ប៉ុន្តែ ពួក​សិស្ស​បាន​ជួយ​ប៉ុល​ឲ្យ​គេច​ខ្លួន​ចេញ។ គេ​ដាក់​គាត់​នៅ​ក្នុង​កញ្ជើ​ហើយ​ក៏​សំរូត​គាត់​ចុះ​ទៅ​ខាង​ក្រៅ​កំផែង​ក្រុង។

ក្រោយ​មក ប៉ុល​ចេញ​ទៅ​ផ្សាយ​នៅ​ក្រុង​អាន់ទីយ៉ូក។ នៅ​ទី​នេះ​ហើយ ដែល​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូវ ត្រូវ​គេ​ហៅ​ជា​លើក​ដំបូង​ជា​ជន​គ្រីស្ទាន។ បន្ទាប់​មក ប៉ុល​និង​បាណាបាស​ត្រូវ​បាន​បញ្ជូន​ពី​ក្រុង​អាន់ទីយ៉ូក​ឲ្យ​ធ្វើ​ដំណើរ​ផ្សាយ​ទៅ​ស្រុក​ឆ្ងាយ​ផ្សេងៗ​ទៀត។ ក្រុង​មួយ​ក្នុង​ចំណោម​ក្រុង​ជា​ច្រើន​ដែល​គេ​ទៅ​នោះ គឺ​ក្រុង​លីស្ដ្រា​ដែល​ជា​ស្រុក​កំណើត​របស់​ធីម៉ូថេ។

ឥឡូវ​នេះ ប្រហែល​ជា​មួយ​ឆ្នាំ​ក្រោយ​មក ប៉ុល​ក៏​វិល​មក​ដល់​ក្រុង​លីស្ដ្រា​វិញ ក្នុង​ការ​ធ្វើ​ដំណើរ​លើក​ទី​ពីរ។ នៅ​ពេល​ធីម៉ូថេ​ចាក​ចេញ​ជា​មួយ​ប៉ុល​និង​ស៊ីឡាស តើ​អ្នក​ដឹង​ថា​ពួក​គេ​ទៅ​កន្លែង​ណា​ខ្លះ​ទេ? សូម​មើល​ផែនទី​នេះ ដើម្បី​រៀន​អំពី​កន្លែង​ខ្លះៗ។

ជា​បឋម ពួក​គេ​ទៅ​ក្រុង​អ៊ីកូនាម​ដែល​នៅ​ជិត​នោះ បន្ទាប់​មក​ក៏​ទៅ​ក្រុង​ទី​ពីរ​ឈ្មោះ​អាន់ទីយ៉ូក។ ក្រោយ​ពី​នោះ​មក គេ​ធ្វើ​ដំណើរ​ទៅ​ក្រុង​ទ្រអាស រួច​បង្ហួស​ទៅ​ក្រុង​ភីលីព ក្រុង​ថែស្សាឡូនីច និង​ក្រុង​បេរា។ តើ​អ្នក​ឃើញ​ក្រុង​អាថែន​នៅ​លើ​ផែនទី​ទេ? ប៉ុល​ក៏​បាន​ផ្សាយ​នៅ​ទី​នោះ​ដែរ។ ក្រោយ​មក គេ​ចំណាយ​ពេល​អស់​រយៈ​មួយ​ឆ្នាំ​កន្លះ ដើម្បី​ផ្សាយ​នៅ​ក្រុង​កូរិនថូស។ នៅ​ទី​បំផុត គេ​ទៅ​ឈប់​មួយ​រយៈ​ខ្លី​នៅ​ឯ​ក្រុង​អេភេសូរ។ រួច​គេ​ជិះ​ទូក​ត្រឡប់​ទៅ​ក្រុង​សេសារា​វិញ ហើយ​ក៏​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង​អាន់ទីយ៉ូក ដែល​ជា​កន្លែង​ប៉ុល​អាស្រ័យ​នៅ។

ដូច្នេះ ធីម៉ូថេ​បាន​ធ្វើ​ដំណើរ​អស់​រាប់​រយ​គីឡូ​ម៉ែត្រ ក្នុង​ការ​ជួយ​ប៉ុល​ផ្សាយ​អំពី​«ដំណឹង​ល្អ»​និង​បង្កើត​ក្រុម​ជំនុំ​ជា​ច្រើន។ នៅ​ពេល​ដែល​អ្នក​ធំ​ឡើង តើ​អ្នក​នឹង​ទៅ​ជា​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​ម្នាក់​ដូច​ធីម៉ូថេ​ទេ?

កិច្ចការ ៩:១៩​-​៣០; ១១:១៩​-​២៦; ជំពូក​ទី​១៣ ទៅ ជំពូក​១៧; ១៨:១​-​២២

[Map]

(For fully formatted text, see publication)

ក្រុង​រ៉ូម

កោះ​មេលីត

ក្រុង​ថែស្សាឡូនីច

ក្រុង​បេរា

ក្រុង​កូរិនថូស

ក្រុង​ភីលីព

ក្រុង​អាថែន

កោះ​ក្រេត

ក្រុង​ទ្រអាស

ក្រុង​អេភេសូរ

ក្រុង​មីលេត

ក្រុង​កូល៉ុស

ក្រុង​អាន់ទីយ៉ូក

ក្រុង​អ៊ីកូនាម

ក្រុង​លីស្ដ្រា

ក្រុង​អាន់ទីយ៉ូក

កោះ​គីប្រុស

ក្រុង​ដាម៉ាស

ក្រុង​សេសារា

ក្រុង​យ៉ុបប៉េ

ក្រុង​យេរូសាឡិម

សមុទ្រ​ធំ (សមុទ្រ​ម៉េឌីតែរ៉ាណេ)

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក