បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lfb មេរៀនទី ១០០ ទំ. ២៣២-ទំ. ២៣៣ វ. ២
  • ប៉ូលនិងធីម៉ូថេ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប៉ូលនិងធីម៉ូថេ
  • មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • អត្ថបទស្រដៀងគ្នា
  • ធីម៉ូថេ ត្រៀមខ្លួនបម្រើព្រះដោយស្ម័គ្រពីចិត្ដ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ធីម៉ូថេចង់ជួយអ្នកឯទៀត
    ចូរបង្រៀនកូនរបស់អ្នក
  • បងប្រុសៗដែលបានត្រូវតែងតាំង ចូររៀនពីគំរូរបស់ធីម៉ូថេ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • ធីម៉ូថេ—អ្នកជំនួយថ្មីរបស់ប៉ុល
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
lfb មេរៀនទី ១០០ ទំ. ២៣២-ទំ. ២៣៣ វ. ២
ប៉ូល ស៊ីឡាស និងធីម៉ូថេ

មេ​រៀន​ទី​១០០

ប៉ូល​និង​ធីម៉ូថេ

អឺនីស និងឡូអ៊ីស ព្រមទាំងធីម៉ូថេនៅតូច

ធីម៉ូថេ​ជា​ប្អូន​ប្រុស​ម្នាក់​ក្នុង​ក្រុម​ជំនុំ​នៅ​ក្រុង​លីស្ដ្រា។ ឪពុក​គាត់​ជា​ជន​ជាតិ​ក្រិច ឯ​ម្ដាយ​គាត់​ជា​ជន​ជាតិ​យូដា។ តាំង​ពី​ធីម៉ូថេ​នៅ​តូច ម្ដាយ​គាត់​ឈ្មោះ​អឺនីស និង​យាយ​ឈ្មោះ​ឡូអ៊ីស បាន​បង្រៀន​គាត់​អំពី​ព្រះ​យេហូវ៉ា។

ក្នុង​ដំណើរ​ផ្សព្វ​ផ្សាយ​ជា​លើក​ទី​២ ប៉ូល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​លីស្ត្រា ហើយ​កត់​សម្គាល់​ឃើញ​ថា ធីម៉ូថេ​ពិត​ជា​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​បង​ប្អូន។ ដូច្នេះ ប៉ូល​បាន​អញ្ជើញ​ធីម៉ូថេ​ឲ្យ​ទៅ​ជា​មួយ​នឹង​គាត់។ បន្ទាប់​មក​ទៀត ប៉ូល​បាន​បង្ហាត់​បង្រៀន​ធីម៉ូថេ​ឲ្យ​កាន់​តែ​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ផ្សព្វ​ផ្សាយ និង​ការ​បង្រៀន។

ឫទ្ធានុភាព​បរិសុទ្ធ​បាន​ដឹក​នាំ​ប៉ូល​និង​ធីម៉ូថេ នៅ​គ្រប់​កន្លែង​ដែល​ពួក​គាត់​ទៅ។ នា​យប់​មួយ ប៉ូល​បាន​ឃើញ​ក្នុង​គំនិត គឺ​ឃើញ​បុរស​ម្នាក់​ប្រាប់​គាត់​ឲ្យ​ទៅ​ជួយ​ស្រុក​ម៉ាសេដូន។ ម្ល៉ោះ​ហើយ ប៉ូល ធីម៉ូថេ ស៊ីឡាស និង​លូកា​បាន​ទៅ​ស្រុក​នោះ ដើម្បី​ផ្សព្វ​ផ្សាយ​និង​បង្កើត​ក្រុម​ជំនុំ​ថ្មី។

នៅ​ក្រុង​ថែស្សាឡូនិច​ក្នុង​ស្រុក​ម៉ាសេដូន បុរស​និង​ស្ត្រី​ជា​ច្រើន​បាន​ក្លាយ​ជា​គ្រិស្ត​សាសនិក។ ប៉ុន្តែ មាន​ជន​ជាតិ​យូដា​មួយ​ចំនួន​ច្រណែន​ប៉ូល និង​អ្នក​រួម​ការ​ងារ​ជា​មួយ​គាត់។ ពួក​គេ​បាន​ប្រមូល​មនុស្ស​មួយ​ក្រុម ហើយ​ចាប់​អូស​បង​ប្អូន​ខ្លះ​ទៅ​ជួប​ពួក​អ្នក​គ្រប់​គ្រង​ក្រុង ដោយ​ស្រែក​ឡើង​ថា​៖ ‹ពួក​បុរស​ទាំង​នេះ​ជា​សត្រូវ​របស់​រដ្ឋាភិបាល​រ៉ូម!›។ ដូច្នេះ ដើម្បី​រួច​ផុត​ពី​គ្រោះ​ថ្នាក់ ប៉ូល​និង​ធីម៉ូថេ​បាន​រត់​ភៀស​ខ្លួន​ទៅ​ក្រុង​បេរៀ​ទាំង​យប់។

ពួក​អ្នក​ក្រុង​បេរៀ​ចូល​ចិត្ត​រៀន​អំពី​ដំណឹង​ល្អ ហើយ​ទាំង​ជន​ជាតិ​ក្រិច​ទាំង​ជន​ជាតិ​យូដា​បាន​ទៅ​ជា​អ្នក​ជឿ។ ប៉ុន្តែ ជន​ជាតិ​យូដា​ខ្លះ​បាន​មក​ពី​ក្រុង​ថែស្សាឡូនិច ហើយ​ពួក​គេ​បាន​ញុះញង់​បង្ក​ភាព​វឹកវរ។ ហេតុ​នេះ ប៉ូល​ក៏​ចេញ​ទៅ​ក្រុង​អាថែន។ ចំណែក​ធីម៉ូថេ​និង​ស៊ីឡាស​បន្ត​នៅ​ក្រុង​បេរៀ ដើម្បី​ពង្រឹង​ជំនឿ​បង​ប្អូន។ បន្ទាប់​មក ប៉ូល​បាន​ចាត់​ធីម៉ូថេ​ឲ្យ​ត្រឡប់​ទៅ​ក្រុង​ថែស្សាឡូនិច​វិញ ដើម្បី​ជួយ​បង​ប្អូន​ដែល​រង​ការ​បៀតបៀន​យ៉ាង​ធ្ងន់​ធ្ងរ។ ក្រោយ​មក ប៉ូល​បាន​ចាត់​ធីម៉ូថេ​ឲ្យ​ទៅ​ទស្សនកិច្ច​ក្រុម​ជំនុំ​ជា​ច្រើន​ទៀត ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ។

ក្នុងពេលដែលសាវ័កប៉ូលកំពុងជាប់ឃុំក្នុងផ្ទះ ទាំងមានច្រវាក់ជាប់នឹងអ្នកយាម គាត់ប្រាប់បងប្អូនម្នាក់ឲ្យកត់ពាក្យសម្ដីគាត់ ហើយផ្ញើសំបុត្រនោះទៅឲ្យធីម៉ូថេ

ប៉ូល​បាន​ប្រាប់​ធីម៉ូថេ​ថា​៖ ‹អស់​អ្នក​ដែល​ចង់​បម្រើ​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​គេ​បៀតបៀន›។ នេះ​គឺ​ជា​ការ​ពិត​មែន ធីម៉ូថេ​បាន​ត្រូវ​គេ​បៀតបៀន ហើយ​ចាប់​ដាក់​គុក​ដោយ​សារ​ជំនឿ។ ប៉ុន្តែ គាត់​សប្បាយ​ចិត្ត ព្រោះ​គាត់​យល់​ថា​នេះ​ជា​ឱកាស​ដើម្បី​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។

ប៉ូល​បាន​ប្រាប់​បង​ប្អូន​នៅ​ក្រុង​ភីលីព​ថា​៖ ‹ខ្ញុំ​នឹង​ចាត់​ធីម៉ូថេ​ឲ្យ​ទៅ​ឯ​អ្នក​រាល់​គ្នា។ គាត់​នឹង​បង្រៀន​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​តាម​ផ្លូវ​ព្រះ​យេហូវ៉ា ហើយ​គាត់​នឹង​បង្ហាត់​អ្នក​រាល់​គ្នា​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ›។ ប៉ូល​ដឹង​ថា គាត់​អាច​ទុក​ចិត្ត​ធីម៉ូថេ​បាន។ ពួក​គាត់​ជា​មិត្ត​ល្អ​នឹង​គ្នា ហើយ​បំពេញ​កិច្ច​បម្រើ​ជា​មួយ​គ្នា​អស់​ជា​ច្រើន​ឆ្នាំ។

​«​ខ្ញុំ​គ្មាន​អ្នក​ណា​ទៀត​ដែល​មាន​ចិត្ត​គំនិត​ដូច​គាត់ ដែល​ពិត​ជា​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​រាល់​គ្នា​ទេ។ ព្រោះ​អ្នក​ឯ​ទៀត​កំពុង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​មែន​រក​ប្រយោជន៍​សម្រាប់​លោក​យេស៊ូ​គ្រិស្ត​ឡើយ​»។—ភីលីព ២:២០, ២១

សំណួរ​៖ តើ​ធីម៉ូថេ​ជា​អ្នក​ណា? ហេតុ​អ្វី​ប៉ូល​និង​ធីម៉ូថេ​ជា​មិត្ត​ល្អ​នឹង​គ្នា?

សកម្មភាព ១៦:១​-​១២; ១៧:១​-​១៥; ភីលីព ២:១៩​-​២២; ធីម៉ូថេ​ទី២ ១:១​-​៥; ៣:១២, ១៤, ១៥; ហេប្រឺ ១៣:២៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក