បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • yc មេរៀនទី ១៣ ទំ. ២៨-២៩
  • ធីម៉ូថេចង់ជួយអ្នកឯទៀត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ធីម៉ូថេចង់ជួយអ្នកឯទៀត
  • ចូរបង្រៀនកូនរបស់អ្នក
  • អត្ថបទស្រដៀងគ្នា
  • ធីម៉ូថេ ត្រៀមខ្លួនបម្រើព្រះដោយស្ម័គ្រពីចិត្ដ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ប៉ូលនិងធីម៉ូថេ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • បងប្រុសៗដែលបានត្រូវតែងតាំង ចូររៀនពីគំរូរបស់ធីម៉ូថេ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • ប្អូនៗយុវវ័យ ចូរមានគោលដៅក្នុងកិច្ចបម្រើព្រះចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
មើលបន្ថែមទៀត
ចូរបង្រៀនកូនរបស់អ្នក
yc មេរៀនទី ១៣ ទំ. ២៨-២៩
កុមារធីម៉ូថេកំពុងរៀនពីអឺនីសជាម្ដាយនិងយាយឈ្មោះឡូអ៊ីស

មេរៀន​ទី​១៣

ធីម៉ូថេ​ចង់​ជួយ​អ្នក​ឯ​ទៀត

ធីម៉ូថេ​គឺ​ជា​បុរស​វ័យ​ក្មេង​ម្នាក់​ដែល​សប្បាយ​ចិត្ត​ជួយ​មនុស្ស។ គាត់​បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេង​ៗ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ ដោយ​សារ​គាត់​ធ្វើ​ដូច្នេះ នោះ​ជីវិត​របស់​គាត់​ពោរ​ពេញ​ទៅ​ដោយ​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ណាស់។ តើ​កូន​ចង់​ដឹង​អំពី​រឿង​នេះ​ទេ?—

យាយ​និង​ម្ដាយ​របស់​ធីម៉ូថេ​បាន​បង្រៀន​គាត់​អំពី​ព្រះ​យេហូវ៉ា

ធីម៉ូថេ​បាន​ធំ​ឡើង​នៅ​ទី​ក្រុង​មួយ​ហៅ​ថា លីស្ដ្រា។ ពេល​គាត់​នៅ​ក្មេង អឺនីស​ជា​ម្ដាយ និង​ឡូអ៊ីស​ជា​យាយ​របស់​គាត់​បាន​ចាប់​ផ្ដើម​បង្រៀន​គាត់​អំពី​ព្រះ​យេហូវ៉ា។ កាល​ដែល​ធីម៉ូថេ​ធំ​ឡើង គាត់​ចង់​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា។

ពេល​ធីម៉ូថេ​នៅ​ជា​បុរស​វ័យ​ក្មេង​នៅ​ឡើយ ប៉ូល​បាន​ស្នើ​សុំ​ឲ្យ​ធីម៉ូថេ​ធ្វើ​ដំណើរ​ជា​មួយ​គាត់​ដើម្បី​ទៅ​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ផ្សេង​ៗ។ ធីម៉ូថេ​បាន​ឆ្លើយ​ថា​៖ ‹ខ្ញុំ​ចង់​ទៅ!›។ គាត់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ប៉ូល និង​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។

ធីម៉ូថេ​បាន​ធ្វើ​ដំណើរ​ជា​មួយ​ប៉ូល​ទៅ​ទី​ក្រុង​មួយ​នៅ​ប្រទេស​ក្រិច​ដែល​ហៅ​ថា ថែស្សាឡូនិច។ ដើម្បី​ទៅ​ដល់​ទី​នោះ​ពួក​គាត់​ត្រូវ​ដើរ​តាម​ផ្លូវ​យ៉ាង​ឆ្ងាយ ហើយ​បន្ទាប់​មក​ជិះ​ទូក​ទៀត។ ពេល​ពួក​គាត់​ទៅ​ដល់​ទី​នោះ​ហើយ ពួក​គាត់​បាន​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​មនុស្ស​ខ្លះ​បាន​ខឹង ហើយ​ចង់​ធ្វើ​បាប​ពួក​គាត់។ ដូច្នេះ ប៉ូល​និង​ធីម៉ូថេ​ត្រូវ​តែ​ចាក​ចេញ​ពី​ទី​នោះ ហើយ​ទៅ​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ផ្សេង​វិញ។

ធីម៉ូថេកំពុងធ្វើដំណើរជាមួយសាវ័កប៉ូលតាមទូកមួយ

ធីម៉ូថេ​មាន​ជីវិត​ដ៏​សប្បាយ ហើយ​ពោរ​ពេញ​ទៅ​ដោយ​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត

ប៉ុន្មាន​ខែ​ក្រោយ​មក ប៉ូល​បាន​សុំ​ឲ្យ​ធីម៉ូថេ​ត្រឡប់​ទៅ​ទី​ក្រុង​ថែស្សាឡូនិច​វិញ ដើម្បី​សួរ​សុខទុក្ខ​បង​ប្អូន។ ដើម្បី​ត្រឡប់​ទៅ​ទី​ក្រុង​ដ៏​គ្រោះ​ថ្នាក់​នោះ គាត់​ត្រូវ​មាន​ចិត្ត​ក្លាហាន​យ៉ាង​ខ្លាំង! ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ធីម៉ូថេ​បាន​ទៅ ដោយ​សារ​គាត់​បារម្ភ​អំពី​បង​ប្អូន​ដែល​នៅ​ទី​នោះ។ ក្រោយ​បាន​ជួប​បង​ប្អូន​ហើយ គាត់​ត្រឡប់​ទៅ​ជួប​ប៉ូល​វិញ​ទាំង​មាន​ដំណឹង​ល្អ។ តើ​ដំណឹង​ល្អ​នោះ​ជា​អ្វី? គឺ​បង​ប្អូន​នៅ​ទី​ក្រុង​ថែស្សាឡូនិច​កំពុង​បម្រើ​ព្រះ​យ៉ាង​ស្មោះ​ត្រង់!

ធីម៉ូថេ​បាន​ផ្សព្វ​ផ្សាយ​ជា​មួយ​ប៉ូល​អស់​ជា​ច្រើន​ឆ្នាំ។ គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ស្រឡាញ់​មនុស្ស​ឯ​ទៀត។ មាន​ម្ដង​នោះ ប៉ូល​បាន​សរសេរ​ថា ធីម៉ូថេ​ជា​មនុស្ស​ល្អ​បំផុត​ដែល​គាត់​អាច​ចាត់​ឲ្យ​ទៅ​ដើម្បី​ជួយ​ក្រុម​ជំនុំ​ផ្សេង​ៗ។

តើ​កូន​ស្រឡាញ់​មនុស្ស​ឯ​ទៀត ហើយ​ចង់​ជួយ​ពួក​គេ​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា​ឬ​ទេ?— បើ​កូន​ចង់​ធ្វើ​ដូច្នេះ​មែន កូន​អាច​មាន​ជីវិត​ដ៏​សប្បាយ ហើយ​ពោរ​ពេញ​ទៅ​ដោយ​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត ដូច​ធីម៉ូថេ​ដែរ!

សូម​អាន​ពី​គម្ពីរ

  • ធីម៉ូថេ​ទី២ ១:៥; ៣:១៥

  • សកម្មភាព ១៦:១​-​៥; ១៧:១​-​១០

  • ថែស្សាឡូនិច​ទី១ ៣:២​-​៧

  • ភីលីព ២:១៩​-​២២

សំណួរ:

  • តើ​ធីម៉ូថេ​បាន​ធំ​ឡើង​នៅ​កន្លែង​ណា?

  • តើ​ធីម៉ូថេ​ចង់​ធ្វើ​ដំណើរ​ជា​មួយ​ប៉ូល​ឬ​ទេ? ហេតុ​អ្វី?

  • ហេតុ​អ្វី​ធីម៉ូថេ​ត្រឡប់​ទៅ​ទី​ក្រុង​ថែស្សាឡូនិច​វិញ?

  • ដូច​ធីម៉ូថេ តើ​តាម​របៀប​ណា​កូន​អាច​មាន​ជីវិត​ដ៏​សប្បាយ ហើយ​ពោរ​ពេញ​ទៅ​ដោយ​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក