ស្តេចសួគ៌ាមួយអង្គនាំឲ្យមានប្រសិទ្ធិពរមកលើផែនដី
៤១ ព្រះយេហូវ៉ាបានតាំងព្រះយេស៊ូឲ្យធ្វើជាស្តេចនៅស្ថានសួគ៌។—អេសាយ ៩:៦; ដានីយ៉ែល ៧:១៣, ១៤; កិច្ចការ ២:៣២-៣៦
៤២ ទ្រង់នឹងគ្រប់គ្រងលើផែនដីទាំងមូល។—ដានីយ៉ែល ៧:១៤; ម៉ាថាយ ២៨:១៨
៤៣ តើអ្នកនៅចាំពីអ្វីដែលនឹងកើតឡើងដល់មនុស្សអាក្រក់ទេ?—ទំនុកដំកើង ៣៧:៩, ១០;លូកា ១៣:៥
៤៤ តើអ្នកនៅចាំឈ្មោះទេវតាដំបូងបង្អស់ដែលបានប្រព្រឹត្តអំពើបាបនោះទេ? ព្រះយេស៊ូនឹងកំទេចចោលទេវតានោះនិងទេវតាអាក្រក់ឯទៀតទាំងអស់។ រូបព្រះនិងរូបសំណាកទាំងឡាយរបស់ពួកវានឹងត្រូវបំផ្លាញចោលដែរ។—ហេព្រើរ ២:១៤; វិវរណៈ ២០:២, ១០
៤៥ ព្រះយេស៊ូនឹងធ្វើឲ្យមានសេចក្ដីល្អជាច្រើនដល់មនុស្សទាំងឡាយដែលគោរពតាមព្រះ។—ហេព្រើរ ៥:៩
៤៦ គ្មានអ្នកណាម្នាក់នឹងឈឺទៀតឡើយ។—អេសាយ ៣៣:២៤; វិវរណៈ ២២:១, ២
តើអ្នកនៅចាំពីរបៀបដែលព្រះយេស៊ូបានប្រោសមនុស្សឈឺឲ្យជាទេ?
៤៧ មនុស្សគ្រប់ៗគ្នានឹងមានរបស់ល្អៗជាច្រើន។—អេសាយ ៦៥:១៧, ២១-២៣
៤៨ ព្រះអង្គនៅចាំមនុស្សទាំងអស់ សូម្បី តែមនុស្សដែលបានស្លាប់ទៅហើយនោះក៏ដោយ។ ព្រះអង្គនឹងចាត់ព្រះយេស៊ូឲ្យប្រោសពួកគេឲ្យមានជីវិតរស់ឡើងវិញ។ នេះហៅថា ដំណើររស់ឡើងវិញ។—យ៉ូហាន ៥:២៨, ២៩; ១១:២៥
៤៩ ក្រោយពីមនុស្សអាក្រក់បានស្លាប់អស់ទៅ នោះនឹងគ្មានអ្នកណាម្នាក់នឹងស្លាប់ទៀតទេ សូម្បី តែសត្វសាហាវទាំងឡាយក៏នឹងលែងមានគ្រោះថ្នាក់ដល់មនុស្សទៀតដែរ។ មនុស្សលោកទាំងអស់នឹងមានសុភមង្គលជានិរន្តរ៍។—វិវរណៈ ២១:៤; អេសាយ ៦៥:២៥; ទំនុកដំកើង ៣៧:១១, ២៩