បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • sp ទំ. ២៨-២៩
  • អនាគតដ៏ល្អអស្ចារ្យ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អនាគតដ៏ល្អអស្ចារ្យ
  • វិញ្ញាណនៃមនុស្សស្លាប់—តើគេអាចជួយអ្នក ឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនែមនុស្សស្លាប់មៃនឬ?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ
  • លោកយេស៊ូមានឫទ្ធានុភាពខ្លាំងជាងពួកវិញ្ញាណកំណាច
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • តើអ្នកណាជាពួកសត្រូវរបស់ព្រះ?
    លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ!
  • សេចក្ដីពិតអំពីទេវតានិងពួកវិញ្ញាណកំណាច
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • តើទេវតាជាអ្នកណា ហើយមានតួនាទីអ្វី?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
វិញ្ញាណនៃមនុស្សស្លាប់—តើគេអាចជួយអ្នក ឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនែមនុស្សស្លាប់មៃនឬ?
sp ទំ. ២៨-២៩

អនាគត​ដ៏​ល្អ​អស្ចារ្យ

លោកយេស៊ូបោះទម្លាក់សាថានទៅក្នុងទីជ្រៅបំផុត

បន្ដិចទៀត​ព្រះ​នឹង​បំបាត់​គ្រប់​សកម្មភាព​របស់​សាតាំង​និង​ពួក​ព្រាយ​បិសាច

សាតាំង​និង​ពួក​ព្រាយ​បិសាច​របស់​វា​នឹង​មិន​បំភាន់​មនុស្ស​យូរ​ប៉ុន្មាន​ទៀត​ឡើយ។ ព្រះ​យេហូវ៉ា​បាន​បោះ​ទម្លាក់​ពួក​វា​ចេញ​ពី​ស្ថានសួគ៌​រួច​ហើយ។ (វិវរណៈ ១២:៩) ក្នុង​ពេល​អនាគត​ឆាប់ៗ​នេះ ព្រះ​នឹង​សម្រេច​ការ​ប្រឆាំង​នឹង​សាតាំង​នឹង​ពួក​ព្រាយ​បិសាច​របស់​វា​ម្ដង​ទៀត។ ក្នុង​ការ​សម្ដែង​និមិត្ត​មួយ​ពី​ព្រះ សាវក​យ៉ូហាន​និយាយ​ថា៖ «ខ្ញុំ​ក៏​ឃើញ​ទេវតា​១ ចុះ​ពី​ស្ថានសួគ៌​មក ទាំង​កាន់​កូនសោ​ជង្ហុក​ធំ នឹង​ច្រវាក់​១​យ៉ាង​ធំ​នៅ​ដៃ។ ទេវតា​នោះ​ក៏​ចាប់​នាគ​ចង​វា​ទុក​១​ពាន់​ឆ្នាំ គឺ​ជា​ពស់​ពី​ចាស់​បុរាណ ដែល​ជា​អារក្ស​ឈ្មោះ​ថា សាតាំង ក៏​បោះ​វា​ចោល​ទៅ​ក្នុង​ជង្ហុក​ធំ ទាំង​ខ្ទប់ ហើយ​បិទ​ត្រា​ពី​លើ ដើម្បី​កុំ​ឲ្យ​វា​នាំ​អស់​ទាំង​សាសន៍ ឲ្យ​វង្វេង​ទៀត ទាល់តែ​ផុត​ពី​១​ពាន់​ឆ្នាំ​នោះ​ទៅ»។ (វិវរណៈ ២០:១​-​៣) ក្រោយ​មក អារក្ស​និង​ពួក​ព្រាយ​បិសាច​របស់​វា​នឹង​ត្រូវ​វិនាស​ទៅ​ដ៏​អស់កល្ប​ជានិច្ច។—វិវរណៈ ២០:១០

មនុស្ស​អាក្រក់​នៅ​លើ​ផែនដី​ក៏​នឹង​ត្រូវ​កាត់​ចេញ​ដែរ។—ទំនុកដំកើង ៣៧:៩, ១០; លូកា ១៣:៥

មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ

មនុស្សកំពុងទទួលស្វាគមន៍អ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនៅផែនដីជាសួនឧទ្យាន

មនុស្ស​ស្លាប់​នឹង​ត្រឡប់​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ​នៅ​លើ​ផែនដី

ក្រោយ​ពេល​សាតាំង​និង​ពួក​ព្រាយ​បិសាច​ត្រូវ​កាត់​ចេញ​អស់​ទៅ ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ពរ​ជា​ច្រើន​ដល់​មនុស្ស​លោក។ លោក​អ្នក​នឹង​ចាំ​ថា មនុស្ស​ស្លាប់​គឺ​គ្មាន​ជីវិត គ្មាន​វិជ្ជមាន​ទៀត។ ព្រះ​យេស៊ូវ​ប្រៀបធៀប​សេចក្ដី​ស្លាប់​ជា​មួយ​នឹង​ការ​ដេក​លក់—គឺ​ការ​ដេក​លក់​ស៊ប់​ដោយ​ឥត​មាន​យល់សប្ដ​ឡើយ។ (យ៉ូហាន ១១:១១​-​១៤) ទ្រង់​បាន​ធ្វើ​នេះ​ដោយ​ព្រោះ​ទ្រង់​ជ្រាប​ថា​នឹង​មាន​គ្រា​មក​ដល់ ដែល​អ្នក​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់ នឹង​ត្រូវ​ដាស់​ឲ្យ​ក្រោក​មាន​ជីវិត​ឡើង​វិញ។ ទ្រង់​មាន​បន្ទូល​ថា៖ «មាន​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ . . . នឹង​ចេញ​មក»។—យ៉ូហាន ៥:២៨, ២៩; សូម​ប្រៀបធៀប​នឹង កិច្ចការ ២៤:១៥

ពួកគេ​នឹង​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​នៅ​លើ​ផែនដី​នេះ​វិញ។ សេចក្ដី​រាយការណ៍​នឹង​មិន​ប្រកាស​ថា​មនុស្ស​បាន​ស្លាប់​ទេ តែ​នឹង​ថ្លែង​ប្រាប់​យ៉ាង​រីករាយ អំពី​អ្នក​ដែល​បាន​ប្រោស​ឲ្យ​មាន​ជីវិត​ឡើង​វិញ! ការ​អរ​សប្បាយ​ម្ល៉េះ​ហ្ន៎ ដោយ​នឹង​ស្វាគមន៍​ពួក​ស្ងួនភ្ងា​ដែល​ចេញ​ពី​ផ្នូរ​មក​វិញ!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក