បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • rq មេរៀនទី ១ ទំ. ៣
  • របៀបដែលអ្នកអាចរកឃើញនូវអ្វីដែលព្រះទ្រង់តម្រូវ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀបដែលអ្នកអាចរកឃើញនូវអ្វីដែលព្រះទ្រង់តម្រូវ
  • តើព្រះតម្រូវអ្វីពីយើង?
  • អត្ថបទស្រដៀងគ្នា
  • គម្ពីរជាសំបុត្រពីព្រះសម្រាប់យើង
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • តើដំណឹងល្អនេះពិតជាមកពីព្រះមែនឬ?
    ព្រះមានដំណឹងល្អសម្រាប់យើង!
  • ហេតុអ្វីយើងគួររៀនពីព្រះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • សំបុត្រមួយពីព្រះដែលស្រឡាញ់យើង
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
មើលបន្ថែមទៀត
តើព្រះតម្រូវអ្វីពីយើង?
rq មេរៀនទី ១ ទំ. ៣

មេ​រៀន​ទី១

របៀប​ដែល​អ្នក​អាច​រក​ឃើញ​នូវ​អ្វី​ដែល​ព្រះ​ទ្រង់​តម្រូវ

តើ​អ្វី​ជា​ពត៌មាន​ដ៏​សំខាន់​ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ? (១)

តើ​អ្នក​ណា​ជា​អ្នក​និពន្ធ​ព្រះ​គម្ពីរ? (២)

ហេតុ​អ្វី​អ្នក​គួរ​រៀន​សូត្រ​ព្រះ​គម្ពីរ? (៣)

១​. ព្រះ​គម្ពីរ​ជា​អំណោយ​មួយ​ដ៏​មាន​តម្លៃ​ពី​ព្រះ គឺ​ប្រៀប​ដូច​នឹង​សំបុត្រ​ពី​បិតា​មួយ​រូប​ដ៏​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ សរសេរ​ទៅ​ឲ្យ​បុត្រា​បុត្រី​របស់​លោក។ ព្រះ​គម្ពីរ​ប្រាប់​យើង​នូវ​សេចក្ដី​ពិត​អំពី​ព្រះ—ថា​ទ្រង់​ជា​អ្នក​ណា ហើយ​ខ្នាត​តម្រា​របស់​ទ្រង់​ជា​អ្វី។ ព្រះ​គម្ពីរ​ពន្យល់​នូវ​របៀប​លៃលក​​ដោះស្រាយ​បញ្ហា​និង​របៀប​រក​សុភមង្គល​ពិត​ឃើញ។ មាន​តែ​ព្រះ​គម្ពីរ​ទេ​ដែល​ប្រាប់​យើង​នូវ​អ្វីៗដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ។—ទំនុកដំកើង ១:១​-​៣; អេសាយ ៤៨:១៧, ១៨

២​. ព្រះ​គម្ពីរ​បាន​ត្រូវ​សរសេរ​ដោយ​បុរស​ប្រហែល​ជា​៤០​នាក់ ក្នុង​រយៈ​ពេល​១​.​៦០០​ឆ្នាំ ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​១៥១៣​មុន​គ.ស.។ ព្រះ​គម្ពីរ​គឺ​មាន​សៀវភៅ​តូចៗ​៦៦​ក្បាល​បូក​បញ្ចូល​គ្នា។ ឯ​ពួក​អ្នក​សរសេរ​ព្រះ​គម្ពីរ ត្រូវ​បាន​ព្រះ​បណ្ដាល​ឲ្យ​គេ​តែង​ពាក្យ​ចេញ​មក។ ពួក​គេ​សរសេរ​គំនិត​របស់​ទ្រង់ មិន​មែន​របស់​ខ្លួន​គេ​ទេ។ ដូច្នេះ ព្រះ​ដែល​គង់​នៅ​ក្នុង​ស្ថានសួគ៌ ជា​អ្នក​និពន្ធ​ព្រះ​គម្ពីរ មិន​មែន​មនុស្ស​មួយ​រូប​ណា​លើ​ផែនដី​ឡើយ។—ធីម៉ូថេ​ទី២ ៣:១៦, ១៧; ពេត្រុសទី២ ១:២០, ២១

៣​. ព្រះ​ទ្រង់​បាន​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​ព្រះ​គម្ពីរ ដើម្បី​ឲ្យ​ព្រះ​គម្ពីរ​បាន​ត្រូវ​ចម្លង​ដោយ​ត្រឹម​ត្រូវ​និង​រក្សា​ការពារ​ទុក​ផង។ ព្រះ​គម្ពីរ​បាន​ត្រូវ​បោះ​ពុម្ព​ច្រើន​ជាង​សៀវភៅ​ឯ​ណា​ទាំងអស់។ មិន​មែន​មនុស្ស​គ្រប់ៗរូប​នឹង​សប្បាយ​ចិត្ត​នោះ​ទេ ដោយ​ឃើញ​អ្នក​រៀន​សូត្រ​ព្រះ​គម្ពីរ ប៉ុន្តែ​សូម​កុំ​ឲ្យ​ការ​នេះ​ឃាត់​ឃាំង​អ្នក​ឡើយ។ អនាគត​ដ៏​អស់កល្ប​របស់​អ្នក​គឺ​ស្រេច​តែ​នឹង​អ្នក​ទទួល​ស្គាល់​ព្រះ ហើយ​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ទ្រង់ ទោះបី​មាន​ការ​ប្រឆាំង​យ៉ាង​ណា​ក៏​ដោយ។—ម៉ាថាយ ៥:១០​-​១២; យ៉ូហាន ១៧:៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក