បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bh ទំ. ២៣០-ទំ. ២៣១ វ. ១
  • ព្រះយេស៊ូគ្រីស្ទជាព្រះមេស្ស៊ីដែលព្រះបានសន្យាចាត់ឲ្យមក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេស៊ូគ្រីស្ទជាព្រះមេស្ស៊ីដែលព្រះបានសន្យាចាត់ឲ្យមក
  • តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • អត្ថបទស្រដៀងគ្នា
  • តើទំនាយអំពីមេស្ស៊ីបង្ហាញថាលោកយេស៊ូជាមេស្ស៊ីឬទេ?
    សំណួរនិងចម្លើយពីគម្ពីរ
  • ទំនាយស្ដីអំពីអ្នកដែលជាមេស្ស៊ី
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ពួកគេបានរង់ចាំទទួលមេស្ស៊ី
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ព្រះយេស៊ូគ្រីស្ទកូនសោដែលបង្ហាញនូវចំណេះអំពីព្រះ
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
មើលបន្ថែមទៀត
តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
bh ទំ. ២៣០-ទំ. ២៣១ វ. ១

ការ​ពន្យល់​បន្ថែម

ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ព្រះ​មេស្ស៊ី​ដែល​ព្រះ​បាន​សន្យា​ចាត់​ឲ្យ​មក

ដើម្បី​ជួយ​យើង​សម្គាល់​ថា​អ្នក​ណា​ជា​ព្រះ​មេស្ស៊ី ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ព្យាការី​ជា​ច្រើន​នាក់​ក្នុង​ព្រះ​គម្ពីរ​កត់​ទុក​ព័ត៌មាន​យ៉ាង​ល្អិត​ល្អន់​អំពី​កំណើត កិច្ច​បំរើ និង​ការ​សោយ​ទិវង្គត​របស់​បុគ្គល​មួយ​រូប​នេះ ដែល​ព្រះ​បាន​សន្យា​ថា​នឹង​សង្គ្រោះ​មនុស្ស​ជាតិ។ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ធ្វើ​ឲ្យ​បទ​ទំនាយ​ព្រះ​គម្ពីរ​ទាំង​អស់​នេះ​បាន​សម្រេច។ ទំនាយ​ទាំង​នោះ​មាន​ភាព​ត្រឹម​ត្រូវ​គួរ​ឲ្យ​កោត​ស្ងើច ហើយ​ក៏​មាន​ព័ត៌មាន​ល្អិត​ល្អន់​ផង។ ដើម្បី​បញ្ជាក់​ចំណុច​នេះ​យើង​នឹង​ពិចារណា​បទ​ទំនាយ​ខ្លះ​ៗ ស្តី​អំពី​កំណើត​និង​កុមារភាព​របស់​ព្រះ​មេស្ស៊ី។

ព្យាការី​អេសាយ​បាន​ទាយ​ថា​ព្រះ​មេស្ស៊ី​មក​ពី​ពូជ​ពង្ស​របស់​ស្តេច​ដាវីឌ។ (​អេសាយ ៩:៧​) ព្រះ​យេស៊ូ​ពិត​ជា​បាន​ប្រសូត​មក​ក្នុង​វង្ស​ត្រកូល​ដាវីឌ​មែន។—ម៉ាថាយ ១:១, ៦​-​១៧

មីកា​ដែល​ជា​ព្យាការី​ម្នាក់​ទៀត​របស់​ព្រះ​បាន​ទាយ​ថា ទារក​នោះ​នឹង​ធំ​ឡើង​ទៅ​ជា​អ្នក​គ្រប់​គ្រង​មួយ​រូប ហើយ​នឹង​ប្រសូត​នៅ​«​បេថ្លេហិម​អេប្រាតា​»។ (​មីកា ៥:១​) នៅ​ស្រុក​អ៊ីស្រាអែល​នា​សម័យ​ដែល​ព្រះ​យេស៊ូ​ប្រសូត​នោះ មាន​ភូមិ​ពីរ​ដែល​មាន​ឈ្មោះ​ថា​បេថ្លេហិម។ ភូមិ​មួយ​គឺ​ជិត​ភូមិ​ណាសារ៉ែត​នៅ​ប៉ែក​ខាង​ជើង​ប្រទេស ហើយ​ភូមិ​មួយ​ទៀត​នៅ​ជិត​ទី​ក្រុង​យេរូសាឡិម​នៅ​ស្រុក​យូដា។ ភូមិ​បេថ្លេហិម​ដែល​ស្ថិត​នៅ​ជិត​ទី​ក្រុង​យេរូសាឡិម​ធ្លាប់​មាន​ឈ្មោះ​ហៅ​ថា​អេប្រាតា។ ព្រះ​យេស៊ូ​បាន​ប្រសូត​មក​ក្នុង​ភូមិ​នោះ​ឯង​ដូច​ទំនាយ​បាន​ចែង​មក!—ម៉ាថាយ ២:១

ទំនាយ​ព្រះ​គម្ពីរ​មួយ​ទៀត​បាន​ទាយ​ថា​ព្រះ​នឹង​ហៅ​ព្រះ​រាជបុត្រា​របស់​ទ្រង់​«​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​»។ ពេល​ដែល​ព្រះ​យេស៊ូ​នៅ​តូច ទ្រង់​បាន​ត្រូវ​នាំ​ទៅ​ឯ​ស្រុក​អេស៊ីប។ ទ្រង់​បាន​ត្រូវ​នាំ​មក​វិញ​ក្រោយ​ពី​ស្តេច​ហេរ៉ូឌ​សោយ​ទិវង្គត ហើយ​នេះ​បាន​សម្រេច​ទំនាយ​នោះ។—ហូសេ ១១:១; ម៉ាថាយ ២:១៥

តារាង​ដែល​មាន​ចំណង​ជើង​ថា «​បទ​ទំនាយ​អំពី​ព្រះ​មេស្ស៊ី​»​មាន​ចំណង​ជើង​ថា​«​បទ​ទំនាយ​»​ ហើយ​បទ​គម្ពីរ​ក្នុង​តារាង​នោះ​មាន​ព័ត៌មាន​ល្អិត​ល្អន់​អំពី​ព្រះ​មេស្ស៊ី។ សូម​ប្រៀប​ធៀប​បទ​គម្ពីរ​ទាំង​នោះ​ទៅ​នឹង​បទ​គម្ពីរ​ដែល​មាន​នៅ​ខាង​ក្រោម​ចំណង​ជើង​«​ការ​សម្រេច​»។ បើ​អ្នក​ធ្វើ​ដូច្នេះ នោះ​នឹង​ពង្រឹង​ជំនឿ​របស់​អ្នក​ទៅ​លើ​ភាព​ពិត​នៃ​ព្រះ​បន្ទូល​របស់​ព្រះ។

ពេល​ដែល​អ្នក​ពិនិត្យ​មើល​បទ​គម្ពីរ​ទាំង​នេះ សូម​ចាំ​ថា​បទ​គម្ពីរ​ដែល​ជា​ទំនាយ​បាន​ត្រូវ​សរសេរ​រាប់​រយ​ឆ្នាំ​មុន​ព្រះ​យេស៊ូ​បាន​ប្រសូត​មក។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ ​«​[​ខ្ញុំ​]ត្រូវ​តែ​សំ​រេច​គ្រប់​ទាំង​សេចក្ដី​ដែល​ចែង​ទុក​ពី​ខ្ញុំ ទោះ​ក្នុង​ក្រិត្យ​វិន័យ​លោក​ម៉ូសេ ក្នុង​ទំនាយ​ពួក​ហោរា ឬ​ក្នុង​បទ​ទំនុក​ដំកើង​ផង​»។ (​លូកា ២៤:៤៤​) អ្នក​អាច​ឃើញ​ក្នុង​ព្រះ​គម្ពីរ​របស់​ខ្លួន ថា​ទំនាយ​ទាំង​អស់​នោះ​បាន​សម្រេច​គ្រប់​ប្រការ!

[តារាង​នៅ​ទំព័រ​២៣១]

បទ​ទំនាយ​អំពី​ព្រះ​មេស្ស៊ី

ព្រឹត្ដិការណ៍

បទ​ទំនាយ

ការ​សម្រេច

ប្រសូត​ក្នុង​កុលសម្ព័ន្ធ​យូដា

លោកុប្បត្តិ ៤៩:១០

លូកា ៣:២៣​-​៣៣

ប្រសូត​ពី​ស្រី​ក្រមុំ​បរិសុទ្ធ

អេសាយ ៧:១៤

ម៉ាថាយ ១:១៨​-​២៥

មក​ពី​ពូជ​ពង្ស​របស់​ស្តេច​ដាវីឌ

អេសាយ ៩:៧

ម៉ាថាយ ១:១, ៦​-​១៧

ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា​ទ្រង់​ជា​ព្រះ​រាជបុត្រា

ទំនុក​ដំកើង ២:៧

ម៉ាថាយ ៣:១៧

មនុស្ស​មិន​ជឿ​លើ​ទ្រង់

អេសាយ ៥៣:១

យ៉ូហាន ១២:៣៧, ៣៨

យាង​ចូល​ទី​ក្រុង​យេរូសាឡិម​ដោយ​គង់​លើ​សត្វ​លា

សាការី ៩:៩

ម៉ាថាយ ២១:១​-​៩

ត្រូវ​ក្បត់​ដោយ​មនុស្ស​ជំនិត

ទំនុក​ដំកើង ៤១:៩

យ៉ូហាន ១៣:១៨, ២១​-​៣០

ត្រូវ​គេ​ក្បត់​ដើម្បី​ប្រាក់​៣០​ដុំ

សាការី ១១:១២

ម៉ាថាយ ២៦:១៤​-​១៦

ទ្រង់​នៅ​ស្ងៀម​ពេល​មនុស្ស​ចោទ​ប្រកាន់

អេសាយ ៥៣:៧

ម៉ាថាយ ២៧:១១​-​១៤

មនុស្ស​ចាប់​ឆ្នោត​ចែក​សម្លៀក​បំពាក់​ទ្រង់

ទំនុក​ដំកើង ២២:១៨

ម៉ាថាយ ២៧:៣៥

ត្រូវ​មនុស្ស​តិះ​ដៀល​ពេល​ជាប់​លើ​បង្គោល​ទារុណកម្ម

ទំនុក​ដំកើង ២២:៧, ៨

ម៉ាថាយ ២៧:៣៩​-​៤៣

គ្មាន​ឆ្អឹង​ណា​មួយ​របស់​ទ្រង់​ត្រូវ​បាក់

ទំនុក​ដំកើង ៣៤:២០

យ៉ូហាន ១៩:៣៣, ៣៦

ត្រូវ​គេ​បញ្ចុះ​សព​ជា​មួយ​អ្នក​មាន

អេសាយ ៥៣:៩

ម៉ាថាយ ២៧:៥៧​-​៦០

ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មុន​ព្រះ​កាយ​ទៅ​ជា​រលួយ

ទំនុក​ដំកើង ១៦:១០

កិច្ច​ការ ២:២៤, ២៧

ទ្រង់​បាន​ត្រូវ​ដំ​កើង​ឲ្យ​គង់​នៅ​ខាង​ស្ដាំ​នៃ​ព្រះ

ទំនុក​ដំកើង ១១០:១

កិច្ច​ការ ៧:៥៦

​​​​​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក