ចម្រៀងលេខ៨៩
ពាក្យអង្វររបស់ព្រះយេហូវ៉ា៖ ‹កូនអើយ បង្ហាញប្រាជ្ញា›
១. យុវជន អើយ ចូរ ស្រឡាញ់ ខ្ញុំ អស់ ពី ចិន្ដា
បង្ហាញ សត្រូវ ដែល នៅ តែ ដៀល ខ្ញុំ ឲ្យ ឃើញ ថា
នៅ យុវវ័យ អ្នក ភក្ដី បម្រើ ខ្ញុំ យ៉ាង ស្មោះ
លោកា ឃើញ ថា អ្នក រស់ ដើម្បី ខ្ញុំ តែ ប៉ុណ្ណោះ។
(បន្ទរ)
កូន ប្រុស សម្លាញ់ និង កូន ស្រី មាស ថ្លៃ
បង្ហាញ ប្រាជ្ញា ឲ្យ ខ្ញុំ ត្រេក អរ
ថា អ្នក បម្រើ ខ្ញុំ ស្ម័គ្រ ពី ចិន្ដា
ហើយ សរសើរ ខ្ញុំ ដោយ ចិត្ត ស្មោះ សរ។
២. ចូរ រីក រាយ គោរព ខ្ញុំ អស់ ពី កម្លាំង ចិត្ត កាយ
បើ ជំពប់ ដួល យ៉ាង ណា ខ្ញុំ នឹង គ្រាហ៍ អ្នក ឡើង ដែរ
ទោះ ជា មាន នរណា នាំ ខក ចិត្ត ឬ ចោល ឯកា
កុំ ព្រួយ ឡើយ ខ្ញុំ ស្រឡាញ់ ហើយ នឹង ការ ពារ រក្សា។
(បន្ទរ)
កូន ប្រុស សម្លាញ់ និង កូន ស្រី មាស ថ្លៃ
បង្ហាញ ប្រាជ្ញា ឲ្យ ខ្ញុំ ត្រេក អរ
ថា អ្នក បម្រើ ខ្ញុំ ស្ម័គ្រ ពី ចិន្ដា
ហើយ សរសើរ ខ្ញុំ ដោយ ចិត្ត ស្មោះ សរ៕
(សូមពិនិត្យបន្ថែម ចោ. ៦:៥; សាស្ដ. ១១:៩; អេ. ៤១:១៣)