ភាគទី៨
តើការស្លាប់របស់លោកយេស៊ូ ផ្ដល់ផលប្រយោជន៍អ្វីដល់លោកអ្នក?
លោកយេស៊ូស្លាប់ដើម្បីយើងអាចរស់រហូត។ យ៉ូហាន ៣:១៦
បីថ្ងៃក្រោយពីលោកយេស៊ូស្លាប់ ស្ត្រីខ្លះបានទៅផ្នូររបស់លោក តែមិនឃើញសពលោកនៅទីនោះទេ។ ព្រះយេហូវ៉ាបានប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ។
ក្រោយមកលោកយេស៊ូបានលេចមកជួបសាវ័ករបស់លោក។
ព្រះយេហូវ៉ាបានប្រោសលោកយេស៊ូឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណដ៏ខ្លាំងក្លានិងមិនចេះស្លាប់ឡើយ។ អ្នកកាន់តាមលោកយេស៊ូបានឃើញលោកឡើងទៅស្ថានសួគ៌។
ព្រះបានប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ ហើយតែងតាំងលោកជាស្ដេចនៃរាជាណាចក្រព្រះ។ ដានីយ៉ែល ៧:១៣, ១៤
លោកយេស៊ូបានលះបង់ជីវិតដើម្បីបង់ថ្លៃលោះមនុស្សជាតិ។ (ម៉ាថាយ ២០:២៨) តាមរយៈថ្លៃលោះនោះ ព្រះផ្ដល់លទ្ធភាពឲ្យយើងរស់ជារៀងរហូត។
ព្រះយេហូវ៉ាបានតែងតាំងលោកយេស៊ូជាស្ដេចដើម្បីឲ្យគ្រប់គ្រងផែនដី។ មនុស្សស្មោះត្រង់១៤៤.០០០នាក់ពីផែនដីនឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌ ដើម្បីគ្រប់គ្រងជាមួយនឹងលោកយេស៊ូ។ ការគ្រប់គ្រងរបស់លោកយេស៊ូនិងមនុស្ស១៤៤.០០០នាក់ គឺជារដ្ឋាភិបាលសុចរិតមួយនៅស្ថានសួគ៌ ដែលហៅថារាជាណាចក្ររបស់ព្រះ។—ការបើកបង្ហាញ ១៤:១-៣
រាជាណាចក្រព្រះនឹងធ្វើឲ្យផែនដីទៅជាសួនឧទ្យាន។ សង្គ្រាម ការល្មើសច្បាប់ ភាពក្រីក្រ និងការអត់ឃ្លាន នឹងលែងមានទៀត។ មនុស្សនឹងមានសុភមង្គលពិត។—ចម្រៀងសរសើរព្រះ ១៤៥:១៦