បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • fg មេរៀនទី ១៣ សំណួរទី ១-៤
  • តើនឹងមានអ្វីកើតឡើងចំពោះសាសនា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើនឹងមានអ្វីកើតឡើងចំពោះសាសនា?
  • ព្រះមានដំណឹងល្អសម្រាប់យើង!
  • អត្ថបទស្រដៀងគ្នា
  • តើសាសនាមិនពិតធ្វើឲ្យមនុស្សយល់ខុសយ៉ាងណាអំពីព្រះ?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ចូរជៀសចេញឲ្យឆ្ងាយពីសាសនាមិនពិត!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • សាសនាមិនពិតជិតត្រូវបំផ្លាញហើយ!
    សាសនាមិនពិតជិតត្រូវបំផ្លាញហើយ!
  • ការថ្វាយបង្គំដែលព្រះសព្វព្រះហឫទ័យ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
មើលបន្ថែមទៀត
ព្រះមានដំណឹងល្អសម្រាប់យើង!
fg មេរៀនទី ១៣ សំណួរទី ១-៤

មេ​រៀន​ទី​១៣

តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​សាសនា?

១​. តើ​សាសនា​ទាំង​អស់​សុទ្ធតែ​ល្អ​ឬ?

បុរសម្នាក់កំពុងអានគម្ពីរ

ក្នុង​សាសនា​នីមួយ​ៗ​មាន​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ដែល​ចង់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត។ នេះ​ពិត​ជា​ដំណឹង​ល្អ​មែន ដោយ​សារ​ព្រះ​សម្គាល់​ពួក​អ្នក​ដែល​មាន​ចិត្ត​គំនិត​បែប​នោះ ហើយ​លោក​ឲ្យ​តម្លៃ​ចំពោះ​ពួក​គេ។ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ដោយ​សារ​មនុស្ស​បាន​យក​សាសនា​ធ្វើ​ជា​លេស​ដើម្បី​បិទ​បាំង​ការ​ប្រព្រឹត្ត​អាក្រក់​របស់​ខ្លួន។ (​កូរិនថូស​ទី២ ៤:៣, ៤; ១១:១៣​-​១៥​) យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​បាន​រាយ​ការណ៍​ថា សាសនា​ខ្លះ​បាន​ចូល​រួម​ក្នុង​សង្គ្រាម ភេ​វរ​កម្ម ការ​ប្រល័យ​ពូជ​សាសន៍ ព្រម​ទាំង​ធ្វើ​បាប​និង​រំលោភ​កូន​ក្មេង។ ដំណឹង​នេះ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​ជំនឿ​ទៅ​លើ​ព្រះ​កើត​ទុក្ខ​មែន!—សូម​អាន ម៉ាថាយ ២៤:៣​-​៥, ១១, ១២

សាសនា​ពិត​លើក​តម្កើង​ព្រះ រីឯ​សាសនា​មិន​ពិត​ធ្វើ​ឲ្យ​ព្រះ​មិន​ពេញ​ចិត្ត​វិញ។ សាសនា​មិន​ពិត​បង្រៀន​ទ្រឹស្តី​ដែល​គ្មាន​មូលដ្ឋាន​ក្នុង​គម្ពីរ​ទេ នេះ​រួម​បញ្ចូល​សេចក្ដី​បង្រៀន​មិន​ពិត​ស្តី​អំពី​ព្រះ​និង​អំពី​មនុស្ស​ស្លាប់។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មនុស្ស​ស្គាល់​សេចក្ដី​ពិត​អំពី​លោក។—សូម​អាន អេសេគាល ១៨:៤; ធីម៉ូថេ​ទី១ ២:៣​-​៥

២​. តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​សាសនា?

យើង​មាន​ចិត្ត​រីក​រាយ​ណាស់ ដោយ​សារ​ព្រះ​ស្គាល់​ពុត​ត្បុត​របស់​សាសនា​ដែល​អះអាង​ថា​ស្រឡាញ់​លោក តែ​ពួក​គេ​បែរ​ជា​ស្រឡាញ់​ពិភព​លោក​របស់​សាថាន​វិញ។ (​យ៉ាកុប ៤:៤​) បណ្ដាំ​របស់​ព្រះ​បាន​ហៅ​សាសនា​មិន​ពិត​ទាំង​នោះ​ថា​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»។ បាប៊ីឡូន​គឺ​ជា​ទី​ក្រុង​ពី​បុរាណ​មួយ ហើយ​សាសនា​មិន​ពិត​ចាប់​ផ្ដើម​មាន​នៅ​ទី​ក្រុង​នោះ បន្ទាប់​ពី​ទឹក​ជន់​លិច​នៅ​សម័យ​ណូអេ។ បន្ដិច​ទៀត ព្រះ​នឹង​បំផ្លាញ​ចោល​មួយ​រំពេច​នូវ​សាសនា​មិន​ពិត​ដែល​បោក​បញ្ឆោត​និង​គាប​សង្កត់​មនុស្ស​ជាតិ។—សូម​អាន ការ​បើក​បង្ហាញ ១៧:១, ២, ៥, ១៦, ១៧; ១៨:៨

ក៏​ប៉ុន្តែ ក្នុង​សាសនា​មិន​ពិត​នា​នា​មាន​មនុស្ស​ដែល​ពិត​ជា​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ លោក​មិន​បាន​ភ្លេច​ពួក​គេ​ទេ។ លោក​កំពុង​ប្រមូល​មនុស្ស​បែប​នោះ ដោយ​បង្រៀន​ពួក​គេ​អំពី​សេចក្ដី​ពិត។—សូម​អាន មីកា ៤:២, ៥

៣​. តើ​មនុស្ស​ដែល​ពិត​ជា​ចង់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​គួរ​ធ្វើ​អ្វី​ខ្លះ?

មនុស្សកំពុងនិយាយគ្នាក្រោយកិច្ចប្រជុំរបស់គ្រិស្ដសាសនិក

សាសនា​ពិត​កំពុង​ធ្វើ​ឲ្យ​មនុស្ស​មាន​សាមគ្គី​ភាព

ព្រះ​យេហូវ៉ា​ស្រឡាញ់​មនុស្ស​ដែល​ចង់​ស្គាល់​សេចក្ដី​ពិត​និង​ចង់​ធ្វើ​អំពើ​ល្អ។ លោក​សុំ​ពួក​គេ​ឲ្យ​ចេញ​ពី​សាសនា​មិន​ពិត។ មនុស្ស​ដែល​ស្រឡាញ់​ព្រះ​សុខ​ចិត្ត​កែ​ប្រែ​ជីវិត​ដើម្បី​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។—សូម​អាន ការ​បើក​បង្ហាញ ១៨:៤

នៅ​សតវត្សរ៍​ទី​១ ពេល​មនុស្ស​ចង់​ស្គាល់​សេចក្ដី​ពិត​បាន​ឮ​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ពី​ពួក​សាវ័ក នោះ​ពួក​គេ​បាន​ធ្វើ​តាម​ដោយ​ចិត្ត​រីក​រាយ។ ពួក​គេ​បាន​រៀន​អំពី​របៀប​រស់​នៅ​ថ្មី​ពី​ព្រះ​យេហូវ៉ា ពោល​គឺ​របៀប​រស់​នៅ​ដែល​មាន​សុភមង្គល​ច្រើន​ជាង មាន​គោល​បំណង និង​មាន​សេចក្ដី​សង្ឃឹម។ ពួក​គេ​ជា​គំរូ​ល្អ​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ ពី​ព្រោះ​ពួក​គេ​ធ្វើ​តាម​ដំណឹង​ល្អ ដោយ​ចាត់​ទុក​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួក​គេ។—សូម​អាន ថែស្សាឡូនិច​ទី​១ ១:៨, ៩; ២:១៣

ព្រះ​យេហូវ៉ា​អញ្ជើញ​អស់​អ្នក​ដែល​បាន​ចេញ​ពី​សាសនា​មិន​ពិត​ឲ្យ​រួប​រួម​ជា​មួយ​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក។ ពួក​គេ​ប្រៀប​ដូច​ជា​ក្រុម​គ្រួសារ​មួយ។ បើ​លោក​អ្នក​ធ្វើ​តាម​ការ​អញ្ជើញ​ដ៏​កក់​ក្ដៅ​របស់​ព្រះ​យេហូវ៉ា នោះ​លោក​អ្នក​នឹង​ក្លាយ​ទៅ​ជា​មិត្ត​សម្លាញ់​របស់​លោក ហើយ​នឹង​ទៅ​ជា​សមាជិក​នៃ​ក្រុម​គ្រួសារ​ថ្មី​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។ តើ​ក្រុម​គ្រួសារ​ថ្មី​នោះ​ជា​អ្នក​ណា? គឺ​ជា​បង​ប្អូន​រួម​ជំនឿ​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត លោក​អ្នក​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—សូម​អាន ម៉ាកុស ១០:២៩, ៣០; កូរិនថូស​ទី២ ៦:១៧, ១៨

៤​. តើ​ព្រះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ទូ​ទាំង​ផែន​ដី​មាន​ចិត្ត​សប្បាយ​រីក​រាយ​យ៉ាង​ដូច​ម្ដេច?

មិន​យូរ​ទៀត​សាសនា​មិន​ពិត​នឹង​ត្រូវ​បំផ្លាញ។ នេះ​គឺ​ជា​ដំណឹង​ល្អ។ ពេល​នោះ​ពិភព​លោក​ទាំង​មូល​នឹង​លែង​មាន​ការ​គាប​សង្កត់​ទៀត។ សាសនា​មិន​ពិត​នឹង​មិន​បំភាន់​មនុស្ស​ជាតិ ហើយ​នឹង​មិន​ធ្វើ​ឲ្យ​ពួក​គេ​បែក​បាក់​គ្នា​ទៀត​ឡើយ។ មនុស្ស​គ្រប់​រូប​នឹង​មាន​សាមគ្គី​ភាព​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ពិត​តែ​មួយ។—សូម​អាន ការ​បើក​បង្ហាញ ១៨:២០, ២១; ២១:៣, ៤

ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម សូម​មើល​ជំពូក​ទី​១៥ និង​ទី​១៦​នៃ​សៀវភៅ​តើ​គម្ពីរ​អាច​បង្រៀន​យើង​អំពី​អ្វី?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក