បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • fg មេរៀនទី ១១ សំណួរទី ១-៤
  • តើច្បាប់របស់ព្រះជួយយើងយ៉ាងដូចម្ដេច?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើច្បាប់របស់ព្រះជួយយើងយ៉ាងដូចម្ដេច?
  • ព្រះមានដំណឹងល្អសម្រាប់យើង!
  • អត្ថបទស្រដៀងគ្នា
  • ចូរណែនាំផ្លូវរបស់ខ្លួនដោយគោលការណ៍របស់ព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • ការយល់គោលការណ៍បង្ហាញនូវភាពចាស់ទុំ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចូរឲ្យច្បាប់និងគោលការណ៍របស់ព្រះបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • ចូរស្វែងរកការណែនាំពីព្រះយេហូវ៉ាក្នុងគ្រប់ប្រការ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
មើលបន្ថែមទៀត
ព្រះមានដំណឹងល្អសម្រាប់យើង!
fg មេរៀនទី ១១ សំណួរទី ១-៤

មេ​រៀន​ទី​១១

តើ​ច្បាប់​របស់​ព្រះ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

១​. ហេតុ​អ្វី​យើង​ត្រូវ​ការ​ការ​ណែនាំ?

មនុស្សកំពុងអនុវត្ដគោលការណ៍គម្ពីរ គឺម្ដាយក់ខ្សែក្រវាត់សុវត្ថិភាពឲ្យកូន; ឪពុកនិងកូនប្រើមួកសុវត្ថិភាព; ស្ដ្រីមានគភ៌និងកម្មករកំពុងប្រយ័ត្ន

តើ​ច្បាប់​ក្នុង​គម្ពីរ​អាច​ជួយ​យើង​ឲ្យ​ចេះ​ប្រុង​ប្រយ័ត្ន​ជាង​មុន​យ៉ាង​ដូច​ម្ដេច?—ទំនុក​តម្កើង ៣៦:៩

ព្រះ​ដែល​ជា​អ្នក​បង្កើត លោក​មាន​ប្រាជ្ញា​ច្រើន​ជាង​យើង។ ក្នុង​នាម​ជា​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង។ បន្ថែម​ទៅ​ទៀត លោក​ចង់​ឲ្យ​យើង​ពឹង​ផ្អែក​លើ​លោក។ (​យេរេមា ១០:២៣​) ដូច​កូន​តូច​ម្នាក់​ដែល​ត្រូវ​ការ​ការ​ណែនាំ​ពី​ឪ​ពុក​ម្ដាយ នោះ​យើង​ទាំង​អស់​គ្នា​ក៏​ត្រូវ​ការ​ការ​ណែនាំ​ពី​ព្រះ​ដែរ។ (​អេសាយ ៤៨:១៧, ១៨​) ច្បាប់​ដែល​មាន​ក្នុង​គម្ពីរ​ផ្ដល់​ការ​ណែនាំ​ដល់​យើង​ដែល​ជា​អំណោយ​មួយ​ពី​ព្រះ។—សូម​អាន ធីម៉ូថេ​ទី២ ៣:១៦

ច្បាប់​របស់​ព្រះ​យេហូវ៉ា​បង្រៀន​យើង​ឲ្យ​មាន​របៀប​រស់​នៅ​ដ៏​ល្អ​បំផុត​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​ក៏​បង្ហាញ​យើង​នូវ​របៀប​ដែល​យើង​អាច​ទទួល​រង្វាន់​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នា​អនាគត​ដែរ។ ដោយ​សារ​ព្រះ​បាន​បង្កើត​យើង ដូច្នេះ​ជា​ការ​ត្រឹម​ត្រូវ​ដែល​យើង​បង្ហាញ​ចិត្ត​ដឹង​គុណ​ចំពោះ​ការ​ណែនាំ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​យើង។—សូម​អាន ទំនុក​តម្កើង ១៩:៧, ១១; ការ​បើក​បង្ហាញ ៤:១១

២​. តើ​បណ្ដាំ​របស់​ព្រះ​ណែនាំ​យើង​យ៉ាង​ដូច​ម្ដេច?

សេចក្ដី​ពិត​ដែល​ជា​មូលដ្ឋាន​ក្នុង​គម្ពីរ​បង្ហាញ​យើង​នូវ​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​យើង​ប្រព្រឹត្ត​ក្នុង​ស្ថានភាព​ជា​ច្រើន។ ចំពោះ​ច្បាប់​ផ្សេង​ទៀត យើង​អាច​ប្រើ​ក្នុង​កាលៈទេសៈ​យ៉ាង​ជាក់​លាក់​ណា​មួយ។ (​ចោទិយកថា ២២:៨​) យើង​ត្រូវ​ប្រើ​សមត្ថភាព​រិះ​គិត​ដើម្បី​យល់​នូវ​របៀប​ដែល​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ប្រាប់​យើង​អំពី​អ្វី​ដែល​យើង​គួរ​ធ្វើ។ (​សុភាសិត ២:១០​-​១២​) ជា​ឧទាហរណ៍ គម្ពីរ​បង្រៀន​ថា ជីវិត​ជា​អំណោយ​មួយ​ដែល​មក​ពី​ព្រះ។ សេចក្ដី​ពិត​នេះ​អាច​ណែនាំ​យើង​បាន ទោះ​ជា​នៅ​កន្លែង​ធ្វើ​ការ នៅ​ផ្ទះ និង​នៅ​ពេល​ធ្វើ​ដំណើរ​ក្ដី។ បើ​យើង​ចង​ចាំ​អំពី​សេចក្ដី​ពិត​នេះ នោះ​ជួយ​យើង​ឲ្យ​ចេះ​ប្រុង​ប្រយ័ត្ន​ច្រើន​ជាង​មុន។—សូម​អាន សកម្មភាព ១៧:២៨

៣​. តើ​បញ្ញត្ដិ​ពីរ​យ៉ាង​អ្វី​ដែល​សំខាន់​បំផុត?

លោក​យេស៊ូ​បាន​ឲ្យ​បញ្ញត្ដិ​ពីរ​យ៉ាង​ដែល​សំខាន់​ជាង​គេ។ បញ្ញត្ដិ​ទី​១ បង្ហាញ​អំពី​គោល​បំណង​ក្នុង​ជីវិត​របស់​មនុស្ស​ជាតិ ពោល​គឺ​ដើម្បី​ឲ្យ​ពួក​គេ​ស្គាល់​ព្រះ ស្រឡាញ់​លោក និង​បម្រើ​លោក​ដោយ​ស្មោះ​ត្រង់។ ដូច្នេះ មុន​នឹង​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្សេង​ៗ យើង​គួរ​ពិចារណា​អំពី​បញ្ញត្ដិ​នេះ​ជា​មុន​សិន។ (​សុភាសិត ៣:៦​) អស់​អ្នក​ដែល​រស់​នៅ​ស្រប​តាម​បញ្ញត្ដិ​នេះ ពួក​គេ​នឹង​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ មាន​សុភមង្គល​ពិត និង​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—សូម​អាន ម៉ាថាយ ២២:៣៦​-​៣៨

បញ្ញត្ដិ​ទី​២ អាច​ជួយ​យើង​ឲ្យ​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​អ្នក​ឯ​ទៀត។ (​កូរិនថូស​ទី១ ១៣:៤​-​៧​) ការ​ធ្វើ​តាម​បញ្ញត្ដិ​ទី​២​នេះ ក៏​រួម​បញ្ចូល​ការ​យក​តម្រាប់​តាម​ព្រះ​ស្តី​អំពី​របៀប​ដែល​លោក​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដែរ។—សូម​អាន ម៉ាថាយ ៧:១២; ២២:៣៩, ៤០

៤​. តើ​ច្បាប់​របស់​ព្រះ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

ក្រុមគ្រួសារដ៏រីករាយ

ច្បាប់​របស់​ព្រះ​បង្រៀន​ក្រុម​គ្រួសារ​អំពី​របៀប​ដែល​ពួក​គេ​អាច​មាន​សាមគ្គី​ភាព​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ (​កូឡុស ៣:១២​-​១៤​) បណ្ដាំ​របស់​ព្រះ​ក៏​ការ​ពារ​ក្រុម​គ្រួសារ​នីមួយ​ៗ​ដែរ ដោយ​បង្រៀន​យើង​អំពី​សេចក្ដី​ពិត​ជា​មូលដ្ឋាន​មួយ​ទៀត គឺ​ចំណង​អាពាហ៍​ពិពាហ៍​គួរ​នៅ​ស្ថិតស្ថេរ​ជា​រៀង​រហូត។—សូម​អាន លោកុប្បត្តិ ២:២៤

បើ​យើង​ធ្វើ​តាម​ច្បាប់​ក្នុង​គម្ពីរ នោះ​អាច​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត និង​ជួយ​បំពេញ​សេចក្ដី​ត្រូវ​ការ​ចាំ​បាច់​ក្នុង​ជីវភាព​រស់​នៅ​របស់​យើង។ ជា​ឧទាហរណ៍ និយោជក​ច្រើន​តែ​ចង់​បាន​បុគ្គលិក​ដែល​ទៀង​ត្រង់​និង​ឧស្សាហ៍​ធ្វើ​ការ ដែល​រស់​នៅ​ស្រប​តាម​ច្បាប់​ក្នុង​គម្ពីរ។ (​សុភាសិត ១០:៤, ២៦; ហេប្រឺ ១៣:១៨​) បណ្ដាំ​របស់​ព្រះ​ក៏​បង្រៀន​យើង​ឲ្យ​ចេះ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​យើង​ត្រូវ​ការ​ជា​ចាំ​បាច់ ហើយ​ចាត់​ទុក​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​ជា​អ្វី​ដែល​សំខាន់​ជាង​វត្ថុ​ទ្រព្យ។—សូម​អាន ម៉ាថាយ ៦:២៤, ២៥, ៣៣; ធីម៉ូថេ​ទី១ ៦:៨​-​១០

ការ​ធ្វើ​តាម​ច្បាប់​ក្នុង​គម្ពីរ​អាច​ការ​ពារ​សុខភាព​របស់​យើង។ (​សុភាសិត ១៤:៣០; ២២:២៤, ២៥​) ជា​ឧទាហរណ៍ ការ​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​ស្តី​អំពី​ការ​ប្រមឹក​ស្រា នោះ​ការ​ពារ​យើង​ពី​ជំងឺ​ដែល​បណ្ដាល​ឲ្យ​ស្លាប់ និង​ពី​គ្រោះ​ថ្នាក់​ផ្សេង​ៗ។ (​សុភាសិត ២៣:២០​) ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​យើង​ពិសា​គ្រឿង​ស្រវឹង​បាន ប៉ុន្តែ​កុំ​ឲ្យ​ហួស​ប្រមាណ។ (​ទំនុក​តម្កើង ១០៤:១៥; កូរិនថូស​ទី១ ៦:១០​) ច្បាប់​របស់​ព្រះ​មិន​គ្រាន់​តែ​ជួយ​យើង​ក្នុង​ការ​ប្រព្រឹត្ត​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ការ​ពារ​ចិត្ត​គំនិត​របស់​យើង​ផង​ដែរ។ (​ទំនុក​តម្កើង ១១៩:៩៧​-​១០០​) ប៉ុន្តែ គ្រិស្ត​សាសនិក​ពិត​មិន​គោរព​ច្បាប់​ព្រះ​ដើម្បី​តែ​ប្រយោជន៍​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ធ្វើ​ដូច្នេះ​ដើម្បី​លើក​តម្កើង​ព្រះ​យេហូវ៉ា​វិញ។—សូម​អាន ម៉ាថាយ ៥:១៤​-​១៦

ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម សូម​មើល​ជំពូក​ទី​១២ និង​ទី​១៣​នៃ​សៀវភៅ​តើ​គម្ពីរ​អាច​បង្រៀន​យើង​អំពី​អ្វី?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក