បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • yc មេរៀនទី ១៤ ទំ. ៣០-៣១
  • រាជាណាចក្រមួយដែលនឹងគ្រប់គ្រងផែនដីទាំងមូល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • រាជាណាចក្រមួយដែលនឹងគ្រប់គ្រងផែនដីទាំងមូល
  • ចូរបង្រៀនកូនរបស់អ្នក
  • អត្ថបទស្រដៀងគ្នា
  • «ជួបគ្នានៅសួនឧទ្យាន!»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • មិត្តសំឡាញ់របស់ព្រះនឹងរស់នៅក្នុងសួនមនោរម្យ
    លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ!
  • តើអ្វីជាគោលបំណងនៃព្រះសំរាប់ផែនដី?
    តើព្រះតម្រូវអ្វីពីយើង?
  • តើអ្នកណាខ្លះនឹងត្រូវប្រោសឲ្យរស់ឡើងវិញ? តើពួកគេនឹងរស់នៅឯណា?
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
មើលបន្ថែមទៀត
ចូរបង្រៀនកូនរបស់អ្នក
yc មេរៀនទី ១៤ ទំ. ៣០-៣១
លោកយេស៊ូគ្រិស្ដកំពុងគ្រប់គ្រងជាស្ដេចទៅលើផែនដីជាសួនឧទ្យាន

មេរៀន​ទី​១៤

រាជាណាចក្រ​មួយ​ដែល​នឹង​គ្រប់​គ្រង​ផែន​ដី​ទាំង​មូល

តើ​យើង​ចង់​និយាយ​អំពី​រាជាណាចក្រ​មួយ​ណា? តើ​កូន​អាច​ស្មាន​បាន​ទេ?— ពិត​មែន​ហើយ គឺ​រាជាណាចក្រ​របស់​ព្រះ​ដែល​នឹង​ធ្វើ​ឲ្យ​ផែន​ដី​ទៅ​ជា​សួន​ឧទ្យាន។ តើ​កូន​ចង់​រៀន​ថែម​ទៀត​អំពី​រាជាណាចក្រ​នេះ​ទេ?—

រាជាណាចក្រ​ទាំង​ឡាយ​មាន​ស្តេច​ជា​អ្នក​គ្រប់​គ្រង។ ធម្មតា ស្តេច​គ្រប់​គ្រង​លើ​មនុស្ស​ដែល​នៅ​ក្នុង​ប្រទេស​របស់​គាត់។ ដូច្នេះ តើ​អ្នក​ណា​ជា​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ? តើ​កូន​ដឹង​ទេ?— គឺ​លោក​យេស៊ូ​គ្រិស្ត។ លោក​រស់​នៅ​ស្ថាន​សួគ៌ ហើយ​មិន​យូរ​ទៀត លោក​នឹង​ធ្វើ​ជា​ស្តេច​លើ​មនុស្ស​ទាំង​អស់​នៅ​ផែន​ដី! ពេល​លោក​យេស៊ូ​គ្រប់​គ្រង​ជា​ស្តេច​នៅ​ផែន​ដី​ទាំង​មូល តើ​កូន​គិត​ថា​យើង​នឹង​សប្បាយ​ឬ​ទេ?—

ក្នុង​សួន​ឧទ្យាន តើ​កូន​ទន្ទឹង​ចាំ​អ្វី?

យើង​នឹង​សប្បាយ​រីក​រាយ​ខ្លាំង​ណាស់! ពី​ព្រោះ​នៅ​សួន​ឧទ្យាន មនុស្ស​នឹង​មិន​វាយ​តប់​គ្នា ឬ​ធ្វើ​សង្គ្រាម​ទៀត​ឡើយ។ មនុស្ស​ទាំង​អស់​នឹង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ គ្មាន​អ្នក​ណា​ម្នាក់​នឹង​ឈឺ​ឬ​ស្លាប់​ទេ។ មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ មនុស្ស​ថ្លង់​នឹង​ស្ដាប់​ឮ ហើយ​មនុស្ស​ពិការ​ជើង​នឹង​រត់​ហើយ​លោត​បាន។ មនុស្ស​គ្រប់​គ្នា​នឹង​មាន​អាហារ​បរិបូរ។ បន្ថែម​ទៅ​ទៀត សត្វ​ទាំង​អស់​នឹង​លេង​ជា​មួយ​គ្នា ហើយ​យើង​ក៏​អាច​លេង​ជា​មួយ​ពួក​វា​បាន​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ដូច​ជា រេបិកា រ៉ាហាប ដាវីឌ អេលីយ៉ា​និង​បុរស​ស្ត្រី​ជា​ច្រើន​ឯ​ទៀត​ដែល​កូន​បាន​រៀន​ក្នុង​សៀវភៅ​ស្តើង​នេះ។ ពួក​គាត់​ក៏​នឹង​រស់​ឡើង​វិញ​ដែរ! តើ​កូន​ចង់​ជួប​ពួក​គាត់​ពេល​ពួក​គាត់​រស់​ឡើង​វិញ​ឬ​ទេ?—

ព្រះ​យេហូវ៉ា​ស្រឡាញ់​កូន ហើយ​ចង់​ឲ្យ​កូន​សប្បាយ។ បើ​កូនបន្ត​រៀន​អំពី​ព្រះ​យេហូវ៉ា និង​ស្ដាប់​បង្គាប់​លោក កូន​នឹង​រស់​នៅ​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន​ដ៏​ស្រស់​ស្អាត! តើ​កូន​ចង់​រស់​នៅ​ក្នុង​សួន​ឧទ្យាន​ឬ​ទេ?—

សូម​អាន​ពី​គម្ពីរ

  • អេសាយ ២:៤; ១១:៦​-​៩; ២៥:៨; ៣៣:២៤; ៣៥:៥, ៦

  • យ៉ូហាន ៥:២៨, ២៩; ១៧:៣

សំណួរ:

  • តើ​អ្នក​ណា​ជា​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ?

  • តើ​លោក​យេស៊ូ​នឹង​ធ្វើ​ជា​ស្តេច​គ្រប់​គ្រង​លើ​អ្នក​ណា?

  • ពេល​លោក​យេស៊ូ​គ្រប់​គ្រង​ផែន​ដី តើ​នឹង​មាន​ស្ថានភាព​បែប​ណា?

  • បើ​កូន​ចង់​រស់​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន តើ​កូន​ត្រូវ​ធ្វើ​អ្វី?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក