បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jy ជំ. ៧ ទំ. ២២-ទំ. ២៣ វ. ៦
  • ពួកអ្នកចេះហោរាសាស្ត្រទៅជួបកូនតូចយេស៊ូ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពួកអ្នកចេះហោរាសាស្ត្រទៅជួបកូនតូចយេស៊ូ
  • លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • អត្ថបទស្រដៀងគ្នា
  • ព្រះយេស៊ូនិងពួកហោរ
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • ផ្កាយបាននាំផ្លូវពួកបុរស
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • តើព្រះបានការពារលោកយេស៊ូយ៉ាងដូចម្ដេច?
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • រត់គេចចេញពីអ្នកប្រើអំណាចផ្ដាច់ការ
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
មើលបន្ថែមទៀត
លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
jy ជំ. ៧ ទំ. ២២-ទំ. ២៣ វ. ៦
ពួកអ្នកចេះហោរាសាស្ត្រធ្វើដំណើរតាមផ្កាយមួយទៅដល់ផ្ទះដែលយ៉ូសែប ម៉ារៀ និងកុមារយេស៊ូកំពុងរស់នៅ

ជំពូក​ទី​៧

ពួក​អ្នក​ចេះ​ហោរាសាស្ត្រ​ទៅ​ជួប​កូន​តូច​យេស៊ូ

ម៉ាថាយ ២:១​-​១២

  • ពួក​អ្នក​ចេះ​ហោរាសាស្ត្រ​ធ្វើ​ដំណើរ​តាម​«​ផ្កាយ​»​មួយ ទៅ​ក្រុង​យេរូសាឡិម រួច​មក​ទៅ​ជួប​កូន​តូច​យេស៊ូ

នៅ​ថ្ងៃ​មួយ​មាន​បុរស​ខ្លះ​មក​ពី​តំបន់​ខាង​កើត ពួក​គេ​ជា​អ្នក​ចេះ​ហោរាសាស្ត្រ។ អ្នក​ចេះ​ហោរាសាស្ត្រ​គឺ​អ្នក​ដែល​សិក្សា​អំពី​ទិស​ផ្កាយ ដោយ​អះអាង​ថា ពួក​គេ​អាច​ទាយ​ប្រាប់​អំពី​អត្ថន័យ​នៃ​ព្រឹត្ដិការណ៍​ផ្សេង​ៗ​ក្នុង​ជីវិត​របស់​មនុស្ស។ (​អេសាយ ៤៧:១៣​) ពេល​ពួក​គេ​នៅ​តំបន់​ខាង​កើត ពួក​គេ​បាន​ឃើញ​«​ផ្កាយ​»​មួយ ហើយ​ពួក​គេ​ធ្វើ​ដំណើរ​តាម​ផ្កាយ​នោះ​អស់​រាប់​រយ​គីឡូ​ម៉ែត្រ​ទៅ​ក្រុង​យេរូសាឡិម មិន​មែន​ទៅ​ភូមិ​បេថ្លេហិម​ទេ។

នៅ​ពេល​ដែល​ពួក​អ្នក​ចេះ​ហោរាសាស្ត្រ​ទៅ​ដល់​ក្រុង​យេរូសាឡិម ពួក​គេ​សួរ​ថា​៖ ​«​តើ​ស្តេច​នៃ​ជន​ជាតិ​យូដា​ដែល​ទើប​តែ​កើត​មក​នោះ​នៅ​ឯ​ណា? ព្រោះ​យើង​បាន​ឃើញ​ផ្កាយ​របស់​លោក​ពេល​ដែល​យើង​នៅ​តំបន់​ខាង​កើត ហើយ​យើង​បាន​មក​ទី​នេះ​ដើម្បី​លំឱន​កាយ​គោរព​លោក​»។—ម៉ាថាយ ២:១, ២

ពួកអ្នកចេះហោរាសាស្ត្រលំឱនកាយគោរពស្តេចហេរ៉ូឌ

កាល​ដែល​ស្តេច​ហេរ៉ូឌ​នៃ​ក្រុង​យេរូសាឡិម​ឮ​អំពី​រឿង​នេះ គាត់​ចាប់​ផ្ដើម​ជ្រួល​ច្របល់​ក្នុង​ចិត្ត។ ដូច្នេះ ហេរ៉ូឌ​ហៅ​ពួក​សង្ឃនាយក​និង​ពួក​អ្នក​ដឹក​នាំ​សាសនា​យូដា​ឯ​ទៀត​ឲ្យ​មក ដើម្បី​សួរ​ពួក​គេ​អំពី​កន្លែង​ដែល​គ្រិស្ត​ត្រូវ​កើត​មក។ ដោយ​សារ​ពួក​គេ​ស្គាល់​ទំនាយ​ក្នុង​គម្ពីរ ពួក​គេ​ឆ្លើយ​ថា​៖ ​«​ភូមិ​បេថ្លេហិម​»។ (​ម៉ាថាយ ២:៥; មីកា ៥:១​) ពេល​ឮ​ដូច្នេះ ហេរ៉ូឌ​ហៅ​ពួក​អ្នក​ចេះ​ហោរាសាស្ត្រ​ទាំង​នោះ ហើយ​ប្រាប់​ដោយ​សម្ងាត់​ថា​៖ ​«​ចូរ​ទៅ​រក​កូន​តូច​នោះ​ទាល់​តែ​ឃើញ។ ពេល​ដែល​ឃើញ​ហើយ ចូរ​ត្រឡប់​មក​ប្រាប់​ខ្ញុំ​វិញ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ទៅ​លំឱន​កាយ​គោរព​កូន​តូច​នោះ​ដែរ​»។ (​ម៉ាថាយ ២:៨​) តាម​ពិត ហេរ៉ូឌ​ចង់​រក​កូន​តូច​នោះ​ដើម្បី​សម្លាប់​វិញ!

ក្រោយ​ពី​ពួក​អ្នក​ចេះ​ហោរាសាស្ត្រ​ទាំង​នោះ​ចេញ​ទៅ មាន​អ្វី​មួយ​ដ៏​អស្ចារ្យ​កើត​ឡើង។ ​«​ផ្កាយ​»​ដែល​ពួក​គេ​បាន​ឃើញ​តាំង​ពី​តំបន់​ខាង​កើត​នោះ​កំពុង​នាំ​ផ្លូវ​ពួក​គេ។ ពិត​ណាស់ នេះ​មិន​មែន​ជា​ផ្កាយ​ធម្មតា​ឡើយ ប៉ុន្តែ​ផ្កាយ​នេះ​បាន​ត្រូវ​ផ្ដល់​ឲ្យ​ជា​ពិសេស​ដើម្បី​នាំ​ផ្លូវ​ពួក​គេ។ ពួក​អ្នក​ចេះ​ហោរាសាស្ត្រ​បាន​ធ្វើ​ដំណើរ​តាម​ផ្កាយ​នោះ រហូត​ដល់​ផ្កាយ​ឈប់​ចំ​ពី​លើ​ផ្ទះ​ដែល​យ៉ូសែប​និង​ម៉ារៀ​កំពុង​ស្នាក់​នៅ​ជា​មួយ​នឹង​កូន​ប្រុស​តូច។

ពួកអ្នកចេះហោរាសាស្ត្រធ្វើដំណើរតាមផ្កាយមួយទៅដល់ភូមិបេថ្លេហិម ហើយឲ្យអំណោយទៅម៉ារៀនិងកុមារយេស៊ូ

ពេល​ពួក​អ្នក​ចេះ​ហោរាសាស្ត្រ​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ ពួក​គេ​ឃើញ​ម៉ារៀ​និង​កូន​តូច​យេស៊ូ។ ភ្លាម​នោះ​ពួក​គេ​លំឱន​កាយ​គោរព​កូន​តូច​នោះ។ បន្ទាប់​មក ពួក​គេ​ធ្វើ​អំណោយ​ជូន​កូន​តូច​នោះ ដោយ​បើក​យក​មាស ធូប​ស និង​ម្សៅ​ក្រអូប​ម្យ៉ាង​ហៅ​ថា​ជ័រ​ល្វីង​ទេស។ ក្រោយ​មក កាល​ដែល​ពួក​គេ​បម្រុង​ត្រឡប់​ទៅ​ជួប​ហេរ៉ូឌ ព្រះ​បាន​ព្រមាន​ពួក​គេ​តាម​រយៈ​សុបិន​មិន​ឲ្យ​ត្រឡប់​ទៅ​ជួប​ហេរ៉ូឌ​ឡើយ។ ដូច្នេះ ពួក​គេ​ក៏​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​តាម​ផ្លូវ​ផ្សេង​វិញ។

តើ​អ្នក​គិត​ថា​អ្នក​ណា​ដែល​បាន​ប្រើ​«​ផ្កាយ​»​នោះ ដើម្បី​នាំ​ផ្លូវ​ពួក​អ្នក​ចេះ​ហោរាសាស្ត្រ? សូម​ចាំ​ថា ផ្កាយ​នោះ​មិន​បាន​នាំ​ពួក​គេ​ទៅ​ជួប​កូន​តូច​យេស៊ូ​នៅ​ភូមិ​បេថ្លេហិម​ភ្លាម​ៗ​ទេ។ ប៉ុន្តែ ផ្កាយ​នោះ​បាន​នាំ​ពួក​គេ​ទៅ​ក្រុង​យេរូសាឡិម​វិញ។ នៅ​ទី​នោះ​ពួក​គេ​បាន​ជួប​ស្តេច​ហេរ៉ូឌ​ដែល​ក្រោយ​មក​ចង់​សម្លាប់​កូន​តូច​យេស៊ូ។ បើ​ព្រះ​មិន​បាន​រា​រាំង​ពួក​អ្នក​ចេះ​ហោរាសាស្ត្រ​មិន​ឲ្យ​ប្រាប់​អំពី​ទី​លំនៅ​របស់​កូន​តូច​យេស៊ូ​ទេ នោះ​ហេរ៉ូឌ​ច្បាស់​ជា​បាន​សម្លាប់​កូន​តូច​នោះ​មែន។ ពិត​ណាស់ អ្នក​ដែល​ចង់​សម្លាប់​កូន​តូច​យេស៊ូ គឺ​សាថាន​ដែល​ជា​សត្រូវ​របស់​ព្រះ ហើយ​វា​បាន​ប្រើ​វិធី​ទាំង​នោះ​ដើម្បី​សម្រេច​គោល​បំណង​របស់​វា។

  • តើ​តាម​របៀប​ណា​យើង​អាច​ដឹង​ថា ​«​ផ្កាយ​»​ដែល​ពួក​អ្នក​ចេះ​ហោរាសាស្ត្រ​បាន​ឃើញ មិន​មែន​ជា​ផ្កាយ​ធម្មតា​នោះ​ទេ?

  • ពេល​ពួក​អ្នក​ចេះ​ហោរាសាស្ត្រ​បាន​រក​ឃើញ​កូន​តូច​យេស៊ូ តើ​លោក​កំពុង​រស់​នៅ​កន្លែង​ណា?

  • ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​សាថាន​ជា​អ្នក​នាំ​ផ្លូវ​ពួក​អ្នក​ចេះ​ហោរាសាស្ត្រ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក