បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jy ជំ. ១០ ទំ. ២៨-ទំ. ២៩ វ. ៧
  • លោកយេស៊ូនិងក្រុមគ្រួសារធ្វើដំណើរទៅក្រុងយេរូសាឡិម

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • លោកយេស៊ូនិងក្រុមគ្រួសារធ្វើដំណើរទៅក្រុងយេរូសាឡិម
  • លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • អត្ថបទស្រដៀងគ្នា
  • ដំណើរទៅទីក្រុងយេរូសាឡិម
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • ពេលលោកយេស៊ូនៅក្មេង
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ព្រះយេស៊ូវនៅក្នុងព្រះវិហារ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • លោកយេស៊ូតែងតែស្ដាប់បង្គាប់
    ចូរបង្រៀនកូនរបស់អ្នក
មើលបន្ថែមទៀត
លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
jy ជំ. ១០ ទំ. ២៨-ទំ. ២៩ វ. ៧
លោកយេស៊ូដែលមានអាយុ១២ឆ្នាំ កំពុងសួរគ្រូជនជាតិយូដានៅឯវិហារ

ជំពូក​ទី​១០

លោក​យេស៊ូ​និង​ក្រុម​គ្រួសារ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម

លូកា ២:៤០​-​៥២

  • លោក​យេស៊ូ​ដែល​មាន​អាយុ​១២​ឆ្នាំ​សួរ​សំណួរ​ពួក​គ្រូ

  • លោក​យេស៊ូ​ហៅ​ព្រះ​យេហូវ៉ា​ថា​«​បិតា​»​

ឥឡូវ​ជា​រដូវ​ស្លឹក​ឈើ​លាស់។ ជា​រៀង​រាល់​ឆ្នាំ​នា​រដូវ​នោះ​ក្រុម​គ្រួសារ​និង​ញាតិ​មិត្ត​របស់​យ៉ូសែប​តែង​តែ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម ដើម្បី​ធ្វើ​បុណ្យ​រំលង​តាម​ច្បាប់​របស់​ម៉ូសេ។ (​ចោទិយកថា ១៦:១៦​) ពី​ក្រុង​ណាសារ៉ែត​ទៅ​ក្រុង​យេរូសាឡិម​មាន​ចម្ងាយ​ប្រហែល​ជា​១២០​គីឡូ​ម៉ែត្រ។ នេះ​ជា​ពេល​មមា​ញឹក​និង​គួរ​ឲ្យ​រំភើប​ចិត្ត​សម្រាប់​អស់​អ្នក​ដែល​ចូល​រួម។ ឥឡូវ លោក​យេស៊ូ​មាន​អាយុ​១២​ឆ្នាំ​ហើយ។ លោក​កំពុង​ទន្ទឹង​ចាំ​ដោយ​ចិត្ត​រំភើប​ដើម្បី​ចូល​រួម​បុណ្យ​នោះ និង​ដើម្បី​ទៅ​វិហារ​នៅ​ក្រុង​យេរូសាឡិម​ម្ដង​ទៀត។

ចំពោះ​លោក​យេស៊ូ​និង​ក្រុម​គ្រួសារ​របស់​លោក បុណ្យ​រំលង​មិន​មែន​ជា​ពិធី​ដែល​មាន​រយៈ​ពេល​តែ​មួយ​ថ្ងៃ​នោះ​ទេ ពី​ព្រោះ​ក្រោយ​បុណ្យ​រំលង​គឺ​ជា​ថ្ងៃ​ចាប់​ផ្ដើម​នៃ​បុណ្យ​នំ​ឥត​ដំបែ ដែល​មាន​រយៈ​ពេល​៧​ថ្ងៃ។ (​ម៉ាកុស ១៤:១​) បុណ្យ​នេះ​បាន​ត្រូវ​គេ​ចាត់​ទុក​ជា​ផ្នែក​នៃ​រដូវ​បុណ្យ​រំលង។ ពួក​គាត់​ចំណាយ​ពេល​ប្រហែល​ជា​ពីរ​សប្ដាហ៍​ក្នុង​ការ​ធ្វើ​ដំណើរ​ពី​ក្រុង​ណាសារ៉ែត រួម​ទាំង​ការ​ស្នាក់​នៅ​ក្រុង​យេរូសាឡិម និង​ការ​ត្រឡប់​មក​ផ្ទះ​វិញ។ ប៉ុន្តែ​ឆ្នាំ​នេះ ពួក​គាត់​ត្រូវ​ចំណាយ​ពេល​យូរ​ជាង ពី​ព្រោះ​មាន​ហេតុ​ការណ៍​មួយ​បាន​កើត​ឡើង​ដែល​ទាក់​ទង​នឹង​លោក​យេស៊ូ។ ពួក​គាត់​បាន​ដឹង​អំពី​ហេតុ​ការណ៍​នោះ នៅ​ពេល​ពួក​គាត់​ធ្វើ​ដំណើរ​ពី​ក្រុង​យេរូសាឡិម​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ការ​ធ្វើ​ដំណើរ​ដ៏​សប្បាយ

លោកយេស៊ូនិងក្រុមគ្រួសារកំពុងធ្វើដំណើរទៅក្រុងយេរូសាឡិម

ការ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ចូល​រួម​ពិធី​បុណ្យ​បី​ដង​ក្នុង​មួយ​ឆ្នាំ គឺ​ជា​ពេល​ដែល​គួរ​ឲ្យ​សប្បាយ​មែន។ (​ចោទិយកថា ១៦:១៥​) ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ លោក​យេស៊ូ​ឃើញ​កន្លែង​ផ្សេង​ៗ ហើយ​រៀន​ស្គាល់​អំពី​កន្លែង​ទាំង​នោះ ព្រម​ទាំង​ជួប​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​ពី​តំបន់​ឯ​ទៀត​ដែរ។ នេះ​ជា​ការ​ធ្វើ​ដំណើរ​ដែល​មិន​អាច​បំភ្លេច​បាន​ឡើយ!

ពេល​ពួក​គាត់​កំពុង​ធ្វើ​ដំណើរ យ៉ូសែប​និង​ម៉ារៀ​ស្មានថា​កុមារ​យេស៊ូ​នៅ​ជា​មួយ​នឹង​ញាតិ​មិត្ត​ដែល​កំពុង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា។ ប៉ុន្តែ ពេល​ដែល​ពួក​គាត់​ឈប់​សម្រាក​នៅ​ពេល​យប់ ពួក​គាត់​មិន​ឃើញ​កុមារ​យេស៊ូ​ឡើយ។ ដូច្នេះ ពួក​គាត់​ព្យាយាម​រក​កុមារ​យេស៊ូ​ក្នុង​ចំណោម​ញាតិ​មិត្ត តែ​រក​លោក​មិន​ឃើញ​សោះ។ ពួក​គាត់​មិន​ដឹង​ថា​កូន​ប្រុស​របស់​ពួក​គាត់​បាន​ទៅ​ណា​ទេ! ក្រោយ​មក​យ៉ូសែប​និង​ម៉ារៀ​ក៏​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ដើម្បី​រក​កុមារ​យេស៊ូ។

ពួក​គាត់​ស្វែង​រក​កូន​អស់​មួយ​ថ្ងៃ តែ​រក​មិន​ឃើញ​សោះ។ នៅ​ថ្ងៃ​ទី២ ក៏​ពួក​គាត់​នៅ​តែ​រក​កូន​មិន​ឃើញ​ដែរ។ ទី​បំផុត​នៅ​ថ្ងៃ​ទី៣ ពួក​គាត់​រក​ឃើញ​កូន​ប្រុស​របស់​ខ្លួន​នៅ​សាល​មួយ​ក្នុង​វិហារ។ ពួក​គាត់​ឃើញ​កុមារ​យេស៊ូ​កំពុង​អង្គុយ​ស្ដាប់​និង​សួរ​សំណួរ​ពួក​គ្រូ​សាសនា​យូដា ហើយ​ពួក​គ្រូ​ទាំង​នោះ​កំពុង​កោត​ស្ងើច​ដោយ​សារ​ការ​យល់​ដឹង​របស់​លោក។

យ៉ូសែបនិងម៉ារៀរកឃើញលោកយេស៊ូ

ឃើញ​ដូច្នេះ ម៉ារៀ​សួរ​កុមារ​យេស៊ូ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​កូន​ប្រព្រឹត្ត​នឹង​យើង​ដូច្នេះ? ឪ​ពុក​ម្ដាយ​ខំ​រក​កូន​ទាំង​ពិបាក​ចិត្ត​»។—លូកា ២:៤៨

កុមារ​យេស៊ូ​ភ្ញាក់​ផ្អើល ពេល​ឪ​ពុក​ម្ដាយ​មិន​ដឹង​ថា​លោក​នៅ​ទី​ណា។ ដូច្នេះ កុមារ​សួរ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​ត្រូវ​ដើរ​រក​កូន? តើ​មិន​បាន​នឹក​ឃើញ​ថា​កូន​នៅ​កន្លែង​គោរព​បូជា​របស់​បិតា​កូន​ទេ​ឬ?​»។—លូកា ២:៤៩

ឥឡូវ​ពួក​គាត់​បាន​ជួប​ជុំ​គ្នា ហើយ​កុមារ​យេស៊ូ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ក្រុង​ណាសារ៉ែត​ជា​មួយ​នឹង​យ៉ូសែប​និង​ម៉ារៀ​វិញ ថែម​ទាំង​បន្ត​ចុះ​ចូល​ក្នុង​ឱវាទ​របស់​ពួក​គាត់។ កុមារ​យេស៊ូ​ក៏​កាន់​តែ​ធំ ហើយ​ប្រកប​ដោយ​ប្រាជ្ញា​កាន់​តែ​ច្រើន​ឡើង​ៗ។ ទោះ​បី​ជា​លោក​នៅ​ក្មេង​ក៏​ដោយ លោក​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​និង​ពី​មនុស្ស។ លោក​យេស៊ូ​ពិត​ជា​ទុក​គំរូ​ល្អ​តាំង​ពី​ក្មេង​មក ពី​ព្រោះ​លោក​មិន​គ្រាន់​តែ​ស្វែង​រក​ចំណេះ​អំពី​ព្រះ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​បង្ហាញ​ការ​គោរព​ចំពោះ​ឪ​ពុក​ម្ដាយ​ដែរ។

  • តើ​លោក​យេស៊ូ​និង​ក្រុម​គ្រួសារ​តែង​តែ​ធ្វើ​ដំណើរ​ទៅ​ឯ​ណា​នា​រដូវ​ស្លឹក​ឈើ​លាស់ ហើយ​ហេតុ​អ្វី?

  • ពេល​លោក​យេស៊ូ​មាន​អាយុ​១២​ឆ្នាំ តើ​មាន​អ្វី​កើត​ឡើង កាល​ដែល​យ៉ូសែប​និង​ម៉ារៀ​កំពុង​ធ្វើ​ដំណើរ​ពី​ក្រុង​យេរូសាឡិម​ទៅ​ផ្ទះ​វិញ?

  • តើ​លោក​យេស៊ូ​បាន​ទុក​គំរូ​ល្អ​អ្វី​សម្រាប់​ប្អូន​ៗ​វ័យ​ក្មេង​នៅ​សព្វ​ថ្ងៃ​នេះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក