បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • od ទំ. ៤-៥
  • សំបុត្រពីគណៈអភិបាល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំបុត្រពីគណៈអភិបាល
  • អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • អត្ថបទស្រដៀងគ្នា
  • បងប្អូនប្រុសៗចូរសាបព្រោះដោយគិតពីសកម្មពលរបស់ព្រះ ហើយព្យាយាមឲ្យបានមុខងារក្នុងក្រុមជំនុំចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • ចៀមរបស់ព្រះយេហូវ៉ាត្រូវការមើលថែរក្សាដ៏ថ្នាក់ថ្នម
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ប្អូនប្រុសយុវវ័យ តើប្អូនកំពុងព្យាយាមឲ្យបានមុខងារឬទេ?
    ២០១៣ កិច្ចបម្រើព្រះ
  • អ្នកបម្រើព្រះប្រកាសដំណឹងល្អ
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
មើលបន្ថែមទៀត
អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
od ទំ. ៤-៥

សំបុត្រ​ពី​គណៈ​អភិបាល

ជូន​ចំពោះ​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ជា​ទី​ស្រឡាញ់:

យើង​មាន​សាមគ្គី​ភាព​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ពិត​តែ​មួយ។ នេះ​ពិត​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មែន! យើង​ជា​«​អ្នក​រួម​ការងារ​»​ជា​មួយ​នឹង​ព្រះ ហើយ​បាន​ទទួល​កិច្ច​ការ​ដ៏​ពិសិដ្ឋ​ដែល​អាច​សង្គ្រោះ​ជីវិត​មនុស្ស ពោល​គឺ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​អ្នក​ឯ​ទៀត​អំពី​ដំណឹង​ល្អ​នៃ​រាជាណាចក្រ​ព្រះ​ដែល​បាន​ត្រូវ​ស្ថាបនា​ឡើង។ (​១កូ. ៣:៩; ម៉ាថ. ២៨:១៩, ២០​) ដើម្បី​សម្រេច​កិច្ច​ការ​នេះ​ទូទាំង​ពិភព​លោក​ដោយ​មាន​សេចក្ដី​សុខ​សាន្ត​និង​មាន​សាមគ្គី​ភាព យើង​ត្រូវ​តែ​មាន​ការ​រៀបចំ​យ៉ាង​ល្អ។—១កូ. ១៤:៤០

សៀវភៅ​នេះ​នឹង​ជួយ​អ្នក​យល់​អំពី​ដំណើរ​ការ​នៃ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ ក៏​នឹង​ពន្យល់​អំពី​ឯកសិទ្ធិ​និង​ភារកិច្ច​ដែល​អ្នក​មាន​ក្នុង​នាម​ជា​សាក្សី​ព្រះ​យេហូវ៉ា​ដែរ។ បើ​អ្នក​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​ហើយ​បំពេញ​ភារកិច្ច​របស់​អ្នក នោះ​‹ជំនឿ​របស់​អ្នក​នឹង​ត្រូវ​ពង្រឹង›​ឡើង។—សកម្ម. ១៦:៤, ៥; កាឡ. ៦:៥

ម្ល៉ោះ​ហើយ យើង​សូម​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​សិក្សា​សៀវភៅ​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​ព័ត៌មាន​ពី​សៀវភៅ​នេះ​ក្នុង​ជីវិត​របស់​អ្នក។ ជា​ឧទាហរណ៍ បើ​ថ្មី​ៗ​នេះ​អ្នក​បាន​ក្លាយ​ទៅ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ទៀត​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា? ចុះ​បើ​អ្នក​បាន​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ ហើយ​បង្កើន​កិច្ច​បម្រើ​ជូន​ព្រះ​យេហូវ៉ា? (​១ធី. ៤:១៥​) តើ​អ្នក​អាច​ជួយ​ធ្វើ​ឲ្យ​មាន​សន្តិភាព​ក្នុង​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច? (​២កូ. ១៣:១១​) សូម​ស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នោះ​ក្នុង​សៀវភៅ​នេះ។

បើ​អ្នក​ជា​បង​ប្រុស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ហើយ​ក្រោយ​មក​បម្រើ​ជា​អ្នក​ចាស់​ទុំ? មនុស្ស​ថ្មី​រាប់​ពាន់​នាក់​កំពុង​ចូល​អង្គការ​របស់​ព្រះ ដូច្នេះ​យើង​ត្រូវ​ការ​ជា​បន្ទាន់​នូវ​បង​ប្អូន​ប្រុស​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ។ សៀវភៅ​នេះ​នឹង​ជួយ​អ្នក​ដឹង​អំពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ ដើម្បី​«​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​»​ដូច​នេះ​ក្នុង​កិច្ច​បម្រើ​ព្រះ។—១ធី. ៣:១

យើង​អធិដ្ឋាន​យ៉ាង​ស្មោះ សូម​ឲ្យ​សៀវភៅ​នេះ​ជួយ​អ្នក​យល់​អំពី​ភារកិច្ច​របស់​អ្នក​ក្នុង​របៀប​រៀបចំ​របស់​ព្រះ​យេហូវ៉ា និង​ឲ្យ​តម្លៃ​លើ​ភារកិច្ច​នោះ។ យើង​ស្រឡាញ់​បង​ប្អូន​ទាំង​អស់​គ្នា​ខ្លាំង​ណាស់។ យើង​បន្ត​អធិដ្ឋាន​សូម​ឲ្យ​បង​ប្អូន​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​អំណរ​ជា​និច្ច​ក្នុង​ការ​គោរព​ប្រណិប័តន៍​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌ ពោល​គឺ​ព្រះ​យេហូវ៉ា។—ទំនុក. ៣៧:១០, ១១; អេ. ៦៥:២១​-​២៥

ពី​បង​ប្អូន​របស់​អ្នក

Governing Body of Jehovah’s Witnesses

​(​គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា​)​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក