បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • rj ភាគទី ៥ ទំ. ១២-១៥
  • សូមត្រឡប់មកឯ«គង្វាលដែលរក្សាការពារជីវិតរបស់អ្នក»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សូមត្រឡប់មកឯ«គង្វាលដែលរក្សាការពារជីវិតរបស់អ្នក»
  • សូមត្រឡប់មកព្រះយេហូវ៉ាវិញ
  • អត្ថបទស្រដៀងគ្នា
  • ‹ចូរវិលមកឯខ្ញុំវិញចុះ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • លោកនឹងធ្វើឲ្យអ្នកខ្លាំងក្លា
    ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
  • ‹លោកនឹងធ្វើឲ្យអ្នកមាំមួន›
    ចូរច្រៀងជូនព្រះយេហូវ៉ា
  • អ្នកមានតម្លៃចំពោះព្រះយេហូវ៉ា!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
មើលបន្ថែមទៀត
សូមត្រឡប់មកព្រះយេហូវ៉ាវិញ
rj ភាគទី ៥ ទំ. ១២-១៥

ផ្នែក​ទី​៥

សូម​ត្រឡប់​មក​ឯ​«​គង្វាល​ដែល​រក្សា​ការ​ពារ​ជីវិត​របស់​អ្នក​»​

តើ​អ្នក​មាន​បញ្ហា​ណា​មួយ​ដូច​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​សៀវភៅ​នេះ​ឬ​ទេ? បើ​មាន​មែន អ្នក​ក៏​មិន​ខុស​ប្លែក​ពី​អ្នក​បម្រើ​ស្មោះ​ត្រង់​ជា​ច្រើន​របស់​ព្រះ​ដែរ។ ពួក​គាត់​ដែល​រស់​នៅ​សម័យ​គម្ពីរ​និង​នៅ​សម័យ​យើង​បាន​ប្រឈម​មុខ​នឹង​ការ​ពិបាក​ស្រដៀង​នឹង​អ្នក​ដែរ។ ប៉ុន្តែ ពួក​គាត់​បាន​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​យក​ឈ្នះ​ការ​ពិបាក​ទាំង​នោះ។ ដូច្នេះ អ្នក​ក៏​អាច​យក​ឈ្នះ​បាន​ដែរ។

ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក កាល​ដែល​អ្នក​ត្រឡប់​មក​លោក​វិញ

សូម​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក កាល​ដែល​អ្នក​ត្រឡប់​មក​លោក​វិញ។ លោក​នឹង​ជួយ​អ្នក​យក​ឈ្នះ​អារម្មណ៍​មិន​ល្អ​ដែល​មក​ពី​ការ​ខ្វល់​ចិត្ត​និង​ការ​ឈឺ​ចិត្ត។ លោក​ក៏​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​និង​គំនិត​ដែល​មក​ពី​ការ​មាន​សមត្ថភាព​វិនិច្ឆ័យ​មិន​ផ្ដន្ទា​ទោស។ ក្រោយ​មក ចិត្ត​អ្នក​ប្រហែល​ជា​ជំរុញ​អ្នក​ឲ្យ​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ម្ដង​ទៀត​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ។ ស្ថានភាព​របស់​អ្នក​ក៏​ស្រដៀង​នឹង​ស្ថានភាព​របស់​គ្រិស្ត​សាសនិក​ខ្លះ​នៅ​សតវត្សរ៍​ទី១​ដែរ។ សាវ័ក​ពេត្រុស​បាន​រៀប​រាប់​អំពី​ពួក​គេ​ថា​៖ ​«​ពី​មុន អ្នក​រាល់​គ្នា​ដូច​ចៀម​ដែល​វង្វេង តែ​ឥឡូវ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​មក​ឯ​គង្វាល​ដែល​រក្សា​ការ​ពារ​ជីវិត​របស់​អ្នក​រាល់​គ្នា​»។—ពេត្រុស​ទី​១ ២:២៥

បើ​អ្នក​សម្រេច​ចិត្ត​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ នោះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត។ ហេតុ​អ្វី? ពីព្រោះ​អ្នក​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​រីករាយ។ (​សុភាសិត ២៧:១១​) ដូច​ដែល​អ្នក​ដឹង​ហើយ​ថា ព្រះ​យេហូវ៉ា​ក៏​មាន​អារម្មណ៍​ដូច​យើង​ដែរ។ ដូច្នេះ អ្វី​ដែល​យើង​ធ្វើ​អាច​ប៉ះ​ពាល់​ដល់​អារម្មណ៍​របស់​លោក។ ការ​ពិត ព្រះ​យេហូវ៉ា​មិន​បង្ខំ​យើង​ឲ្យ​ស្រឡាញ់ និង​បម្រើ​លោក​ទេ។ (​ការ​បំភ្លឺ​ច្បាប់ ៣០:១៩, ២០​) បណ្ឌិត​ខាង​គម្ពីរ​ម្នាក់​បាន​និយាយ​ថា​៖ ​«​គ្មាន​អ្នក​ណា​ម្នាក់​អាច​បើក​ចិត្ត​របស់​អ្នក​បាន​ទេ លុះ​ត្រា​តែ​អ្នក​ផ្ទាល់​បើក​ចិត្ត​ដោយ​ខ្លួន​ឯង​»។ តើ​យើង​អាច​បើក​ចិត្ត​របស់​យើង​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ដោយ​សារ​យើង​ស្រឡាញ់​លោក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​ជូន​លោក​នូវ​អំណោយ​ដ៏​មាន​តម្លៃ ពោល​គឺ​ចិត្ត​ស្មោះ​ឥត​ងាក​រេ​របស់​យើង។ បើ​យើង​បម្រើ​លោក​ដោយ​ចិត្ត​ស្មោះ​ឥត​ងាក​រេ នោះ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​អំណរ​ខ្លាំង​ក្រៃ​លែង។ ពេល​ដែល​យើង​ជូន​ព្រះ​យេហូវ៉ា​នូវ​ការ​គោរព​ប្រណិប័តន៍​ដែល​លោក​សម​នឹង​ទទួល នោះ​ធ្វើ​ឲ្យ​យើង​មាន​សុភមង្គល​ដែល​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ។—សកម្មភាព ២០:៣៥; ការ​បើក​បង្ហាញ ៤:១១

បងស្រីគ្រិស្តសាសនិកម្នាក់ដែលអសកម្មបានត្រូវបងប្អូនក្នុងក្រុមជំនុំទទួលស្វាគមន៍យ៉ាងកក់ក្ដៅ

បន្ថែម​ទៅ​ទៀត ពេល​អ្នក​ត្រឡប់​មក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ម្ដង​ទៀត លោក​នឹង​បំពេញ​ការ​ស្រេក​ឃ្លាន​របស់​អ្នក​ចំពោះ​ការ​ណែនាំ​ពី​លោក។ (​ម៉ាថាយ ៥:៣​) តើ​តាម​របៀប​ណា? មនុស្ស​នៅ​ជុំ​វិញ​ពិភព​លោក​ឆ្ងល់​ថា​‹ហេតុ​អ្វី​យើង​មាន​ជីវិត​រស់​នៅ?›។ ពួក​គេ​ចង់​ដឹង​យ៉ាង​ខ្លាំង​នូវ​ចម្លើយ​ចំពោះ​សំណួរ​អំពី​គោល​បំណង​នៃ​ជីវិត។ ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​សេចក្ដី​ត្រូវ​ការ​ចង់​ទទួល​ការ​ណែនាំ​ពី​លោក។ លោក​បាន​បង្កើត​យើង​ឲ្យ​មាន​សុភមង្គល​ពេញ​លេញ ពី​ការ​បម្រើ​លោក។ ពេល​យើង​ដឹង​ថា យើង​កំពុង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដោយ​សារ​យើង​ស្រឡាញ់​លោក នោះ​នឹង​ធ្វើ​ឲ្យ​យើង​មាន​សុភមង្គល​ខ្លាំង​បំផុត។—ចម្រៀង​សរសើរ​ព្រះ ៦៣:១​-​៥

សូម​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ត្រឡប់​មក​លោក​វិញ។ ហេតុ​អ្វី​អ្នក​អាច​មាន​ទំនុក​ចិត្ត​បាន? សូម​ពិចារណា​ចំណុច​ខ្លះ​ៗ។ សៀវភៅ​នេះ​បាន​ត្រូវ​រៀបចំ​ឡើង​ដោយ​យក​ចិត្ត​ទុក​ដាក់​និង​ដោយ​អធិដ្ឋាន​យ៉ាង​ច្រើន។ អ្នក​ប្រហែល​ជា​បាន​ទទួល​សៀវភៅ​នេះ ដោយ​សារ​មាន​អ្នក​ចាស់​ទុំ​ឬ​បង​ប្អូន​រួម​ជំនឿ​ណា​ម្នាក់​យក​មក​ជូន​អ្នក។ ក្រោយ​មក អ្នក​មាន​ចិត្ត​ជំរុញ​ឲ្យ​អាន​សៀវភៅ​នេះ ហើយ​ចង់​ធ្វើ​តាម​យោបល់​ដែល​អ្នក​បាន​អាន។ នេះ​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​មិន​បាន​ភ្លេច​អ្នក​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​កំពុង​ទាញ​នាំ​អ្នក​បន្តិច​ម្ដង​ៗ​ឲ្យ​ត្រឡប់​មក​លោក​វិញ។—យ៉ូហាន ៦:៤៤

យើង​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ដឹង​ថា ព្រះ​យេហូវ៉ា​មិន​ដែល​ភ្លេច​អ្នក​បម្រើ​លោក​ដែល​បាន​វង្វេង​ឡើយ។ នេះ​ជា​អ្វី​ដែល​បង​ស្រី​ដានណឺ​បាន​ដឹង​គុណ​ចំពោះ​ព្រះ​យេហូវ៉ា។ គាត់​បាន​ប្រាប់​ថា​៖ ​«​ខ្ញុំ​បាន​រសាត់​ចេញ​ពី​សេចក្ដី​ពិត​បន្តិច​ម្ដង​ៗ។ ប៉ុន្តែ​ជា​រឿយ​ៗ ខ្ញុំ​បាន​រំពឹង​គិត​អំពី​ចម្រៀង​សរសើរ​ព្រះ ១៣៩:២៣, ២៤ ដែល​ចែង​ថា​៖ ‹ឱ​ព្រះ​អើយ សូម​ស្វែង​យល់​អំពី​ខ្ញុំ​យ៉ាង​ល្អិត​ល្អន់ ហើយ​សូម​ស្គាល់​ចិត្ត​ខ្ញុំ​យ៉ាង​ច្បាស់​ផង។ សូម​ពិនិត្យ​មើល​ខ្ញុំ ដើម្បី​ដឹង​ថា​ខ្ញុំ​ខ្វល់​ខ្វាយ​អំពី​រឿង​អ្វី​ខ្លះ។ សូម​លោក​មើល​ខ្ញុំ​ឲ្យ​ដឹង​ថា ក្នុង​ចិត្ត​គំនិត​ខ្ញុំ​មាន​អ្វី​ដែល​មិន​ល្អ​ឬ​យ៉ាង​ណា ហើយ​សូម​មេត្តា​នាំ​ខ្ញុំ​ដើរ​លើ​ផ្លូវ​ទៅ​កាន់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់›។ ខ្ញុំ​បាន​ដឹង​ក្នុង​ចិត្ត​ថា ខ្ញុំ​គ្មាន​ចំណែក​ក្នុង​ពិភព​លោក​នេះ​ទេ ហើយ​ខ្ញុំ​ក៏​ចូល​មិន​ចុះ​ជា​មួយ​នឹង​ពិភព​លោក​នេះ​ដែរ។ ខ្ញុំ​ក៏​ដឹង​ដែរ​ថា ខ្ញុំ​គួរ​តែ​នៅ​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា។ ក្រោយ​មក ខ្ញុំ​ចាប់​ផ្ដើម​យល់​ថា ព្រះ​យេហូវ៉ា​មិន​ដែល​បោះ​បង់​ខ្ញុំ​ឡើយ។ អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ គឺ​ខ្ញុំ​ត្រូវ​រក​វិធី​ត្រឡប់​ទៅ​លោក​វិញ​ប៉ុណ្ណោះ។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​ខ្ញុំ​បាន​ត្រឡប់​មក​វិញ!​»។

​«​ខ្ញុំ​ចាប់​ផ្ដើម​យល់​ថា ព្រះ​យេហូវ៉ា​មិន​ដែល​បោះ​បង់​ខ្ញុំ​ទេ។ អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ គឺ​ខ្ញុំ​ត្រូវ​រក​វិធី​ត្រឡប់​ទៅ​លោក​វិញ​ប៉ុណ្ណោះ​»​

យើង​អធិដ្ឋាន​អស់​ពី​ចិត្ត​ដើម្បី​ឲ្យ​អ្នក​ទទួល​«​អំណរ​ពី​ព្រះ​យេហូវ៉ា​»​ម្ដង​ទៀត។ (​នេហេមា ៨:១០​) អ្នក​នឹង​មិន​ស្ដាយ​ក្រោយ​ឡើយ បើ​អ្នក​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ។

ចម្លើយ​ចំពោះ​សំណួរ​អំពី​ការ​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ

តើ​ខ្ញុំ​គួរ​ចាប់​ផ្ដើម​ពី​ចំណុច​ណា?

បងស្រីអសកម្មម្នាក់កំពុងអានគម្ពីរ

មនុស្ស​ម្នាក់​ដែល​ឈឺ​ប្រហែល​ជា​ត្រូវ​ការ​ពេល​វេលា​ដើម្បី​មាន​កម្លាំង​ធ្វើ​កិច្ច​ការ​ប្រចាំ​ថ្ងៃ​ដូច​ដើម​ឡើង​វិញ។ ស្រដៀង​គ្នា​ដែរ អ្នក​អាច​ពង្រឹង​កម្លាំង​ចិត្ត​ឡើង​វិញ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ដោយ​ខំ​ក្រេប​ជញ្ជក់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ជា​រៀង​រាល់​ថ្ងៃ។ សូម​កុំ​មាន​អារម្មណ៍​ថា​អ្នក​ត្រូវ​តែ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ក្នុង​ពេល​តែ​មួយ​នោះ​ឡើយ។ អ្នក​ប្រហែល​ជា​អាច​ចំណាយ​ពេល​ប៉ុន្មាន​នាទី​អាន​គម្ពីរ រៀន​សៀវភៅ​ណា​មួយ​របស់​យើង មើល​ត្រួស​ៗ​ក្នុង​គេហទំព័រ​jw.org/km ឬ​មើល​កម្ម​វិធី​JW​ទូរទស្សន៍​នៅ​jw.org/km។ បន្ថែម​ទៀត សូម​ព្យាយាម​ចូល​រួម​កិច្ច​ប្រជុំ កាន់​តែ​ឆាប់​កាន់​តែ​ល្អ។ សំខាន់​បំផុត សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​សុំ​ជំនួយ​ពី​លោក។ សូម​«​ផ្ទេរ​កង្វល់​ទាំង​អស់​ទៅ​ព្រះ ពីព្រោះ​លោក​រមែង​គិត​អំពី​អ្នក​រាល់​គ្នា​»។—ពេត្រុស​ទី​១ ៥:៧

បង​ស្រី​អ៊ីវើ​រៀប​រាប់​ថា​៖ ​«​តាំង​ពី​ខ្ញុំ​លែង​មាន​សកម្មភាព​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​មក ខ្ញុំ​មាន​អារម្មណ៍​ខ្មាស​ខ្លួន​ឯង​ពេក រហូត​ដល់​គិត​ថា​ខ្លួន​មិន​សម​នឹង​អធិដ្ឋាន​ទៀត​ទេ។ ក្រោយ​មក ខ្ញុំ​បាន​តាំង​ចិត្ត​ក្លាហាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ មិន​យូរ​ក្រោយ​ពី​នោះ ខ្ញុំ​បាន​ជួប​អ្នក​ចាស់​ទុំ​ម្នាក់ ហើយ​គាត់​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ថា​ព្រះ​យេហូវ៉ា​មិន​ដែល​លះ​ចោល​ខ្ញុំ​ទេ។ អ្នក​ចាស់​ទុំ​នោះ​បាន​ជូន​យោបល់​ខ្ញុំ​ឲ្យ​ចាប់​ផ្ដើម​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ។ ពេល​ខ្ញុំ​ធ្វើ​ដូច្នោះ ខ្ញុំ​បាន​ទទួល​កម្លាំង​ចិត្ត​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ឡើង​វិញ។ ក្រោយ​មក ខ្ញុំ​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​បម្រើ​ផ្សាយ​ម្ដង​ទៀត។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ព្រះ​យេហូវ៉ា​មិន​ដែល​រសាយ​ចិត្ត​នឹង​ខ្ញុំ​ឡើយ​»។

តើ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​នឹង​ទទួល​ស្វាគមន៍​ខ្ញុំ​ឬ​ទេ?

សូម​មាន​ទំនុក​ចិត្ត​ថា បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​នឹង​ទទួល​ស្វាគមន៍​អ្នក​យ៉ាង​កក់​ក្ដៅ។ ពួក​គាត់​មិន​រិះ​គន់​ឬ​ចោទ​ប្រកាន់​អ្នក​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក ហើយ​ខំ​ធ្វើ​អ្វី​ក៏​ដោយ​ដែល​ពួក​គាត់​អាច​ធ្វើ​បាន ដើម្បី​លើក​ទឹក​ចិត្ត​អ្នក។—ហេប្រឺ ១០:២៤, ២៥

បង​ប្រុស​ខាវយើ​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​ខ្មាស​មិន​ហ៊ាន​ទៅ​សាល​ប្រជុំ​វិញ​ទេ។ ខ្ញុំ​ឆ្ងល់​ថា បើ​បង​ប្អូន​ដែល​ខ្ញុំ​ស្គាល់​ឃើញ​ខ្ញុំ ពួក​គាត់​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​មក​លើ​ខ្ញុំ។ បង​ស្រី​វ័យ​ចាស់​ម្នាក់​ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ​អស់​៣០​ឆ្នាំ​មក​ហើយ បាន​និយាយ​មក​ខ្ញុំ​ថា​៖ ‹ស្វាគមន៍​កូន​ដែល​បាន​ត្រឡប់​មក​វិញ!›។ ពាក្យ​សម្ដី​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​រំជួល​ចិត្ត​មែន​ទែន។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​ត្រឡប់​មក​ជួប​ជុំ​ក្រុម​គ្រួសារ​វិញ​ហើយ​»។

បង​ប្រុស​ម៉ាកូ​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​បាន​ទៅ​សាល​ប្រជុំ ហើយ​អង្គុយ​នៅ​ជួរ​ក្រោយ​គេ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ឃើញ​ខ្ញុំ។ ប៉ុន្តែ បង​ប្អូន​ជា​ច្រើន​បាន​ចំណាំ​មុខ​ខ្ញុំ។ ពួក​គាត់​នៅ​នឹក​ចាំ​គ្រា​ដែល​ខ្ញុំ​បាន​ចូល​រួម​កិច្ច​ប្រជុំ​កាល​ពី​ខ្ញុំ​នៅ​ក្មេង។ ពួក​គាត់​បាន​ស្វាគមន៍​ខ្ញុំ ហើយ​ឱប​ខ្ញុំ​ដោយ​ក្ដី​ស្រឡាញ់​និង​នឹក​រលឹក។ ទង្វើ​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​សុខ​សាន្ត​ហួស​ពី​ការ​នឹក​ស្មាន។ គឺ​ហាក់​ដូច​ជា​ខ្ញុំ​បាន​ត្រឡប់​មក​ជួប​ជុំ​ក្រុម​គ្រួសារ​វិញ​ហើយ​»។

តើ​អ្នក​ចាស់​ទុំ​នឹង​ជួយ​ខ្ញុំ​យ៉ាង​ដូច​ម្ដេច?

ពួក​អ្នក​ចាស់​ទុំ​នឹង​ប្រព្រឹត្ត​ដោយ​សប្បុរស​ចំពោះ​អ្នក។ ពួក​គាត់​នឹង​សរសើរ​អ្នក​ចំពោះ​បំណង​ចិត្ត​ចង់​បណ្ដុះ​«​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​ធ្លាប់​មាន​កាល​ពី​ដើម​ដំបូង​»​ឡើង​វិញ។ (​ការ​បើក​បង្ហាញ ២:៤​) ដោយ​ចិត្ត​អាណិត​មេត្តា ពួក​គាត់​នឹង​ជួយ​អ្នក​ឲ្យ​កែ​ប្រែ​កំហុស​ឆ្គង​ណា​ដែល​អ្នក​បាន​ធ្វើ។ ពួក​គាត់​ធ្វើ​ដូច្នេះ​«​ដោយ​ចិត្ត​ស្លូត​បូត​»។ (​កាឡាទី ៦:១; សុភាសិត ២៨:១៣​) ពួក​អ្នក​ចាស់​ទុំ​ទំនង​ជា​រៀបចំ​ឲ្យ​អ្នក​ណា​ម្នាក់​បង្រៀន​គម្ពីរ​ដល់​អ្នក ប្រហែល​ជា​ប្រើ​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! ឬ​សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ សូម​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា​ពួក​អ្នក​ចាស់​ទុំ​នឹង​សម្រាល​ទុក្ខ​អ្នក ហើយ​ជួយ​ជ្រោម​ជ្រែង​អ្នក​កាល​ដែល​អ្នក​ព្យាយាម​ត្រឡប់​មក​វិញ។—អេសាយ ៣២:១, ២

បង​ប្រុស​វីកទ័រ​រៀប​រាប់​ថា​៖ ​«​ក្នុង​អំឡុង​៨​ឆ្នាំ​ដែល​ខ្ញុំ​អសកម្ម​នោះ អ្នក​ចាស់​ទុំ​ព្យាយាម​ជួយ​ខ្ញុំ​ម្ដង​ហើយ​ម្ដង​ទៀត។ នៅ​ថ្ងៃ​មួយ អ្នក​ចាស់​ទុំ​ម្នាក់​បង្ហាញ​ខ្ញុំ​រូប​ថត​ខ្លះ​ដែល​យើង​បាន​ថត​ជា​មួយ​គ្នា។ ពេល​ដែល​ខ្ញុំ​មើល​រូប​ថត​ទាំង​នោះ ខ្ញុំ​ចាប់​ផ្ដើម​នឹក​ឃើញ​គ្រា​សប្បាយ​ជា​ច្រើន ហើយ​ចាប់​ផ្ដើម​ចង់​បាន​ឡើង​វិញ​នូវ​អំណរ​ដែល​ខ្ញុំ​ធ្លាប់​មាន​ពី​មុន កាល​ដែល​នៅ​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ឡើយ។ ដោយ​សេចក្ដី​ស្រឡាញ់ ពួក​អ្នក​ចាស់​ទុំ​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​ទម្លាប់​ល្អ​ម្ដង​ទៀត​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​»។

​«​លោក​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា​»​

បងស្រីពីរនាក់កំពុងមើលសៀវភៅចម្រៀងជាមួយគ្នាកាលដែលពួកគាត់ច្រៀងនៅកិច្ចប្រជុំក្រុមជំនុំ

សៀវភៅ​ចម្រៀង​របស់​យើង​ចូរ​«​ច្រៀង​ដោយ​អំណរ​»​ជូន​ព្រះ​យេហូវ៉ា​មាន​បទ​ចម្រៀង​មួយ​ចំនួន​ដែល​ជំរុញ​ចិត្ត អាច​សម្រាល​ទុក្ខ និង​លើក​ទឹក​ចិត្ត​អ្នក កាល​ដែល​អ្នក​កំពុង​ចាត់​វិធានការ​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ។ ជា​ឧទាហរណ៍ សូម​ពិចារណា​ពាក្យ​ពេចន៍​ក្នុង​ចម្រៀង​លេខ​៣៨ ដែល​មាន​មូលដ្ឋាន​លើ​ពេត្រុស​ទី​១ ៥:១០។ ចម្រៀង​នេះ​មាន​ចំណង​ជើង​ថា​«​លោក​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា​»។

  1. មាន​ហេតុ​ដែល​ព្រះ​ទាញ​នាំ​អ្នក​ឲ្យ​ស្គាល់​សេចក្ដី​ពិត

    ហៅ​អ្នក​ពី​ក្ដី​ងងឹត​ចូល​ពន្លឺ​ព្រះ

    លោក​ឃើញ​ថា​ក្នុង​ចិន្ដា​អ្នក​មាន​ក្ដី​ប៉ង​ប្រាថ្នា

    ដើម្បី​ស្វែង​រក​លោក​និង​ធ្វើ​ការ​ល្អ​ល្អះ

    អ្នក​បាន​សន្យា​ថា​ធ្វើ​តាម​លោក​ឥត​ភ្លេច

    លោក​ជួយ​អ្នក​ពេល​នោះ​ក៏​នៅ​ជួយ​ជា​និច្ច។

  2. ព្រះ​បាន​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក​ដើម្បី​អ្នក

    យ៉ាង​នេះ​លោក​ចង់​ឲ្យ​អ្នក​បាន​ឈ្នះ​ជោគ​ជ័យ

    ព្រះ​បាន​ចាត់​បុត្រ​ស្ងួន​ភ្ងា​ឲ្យ​មក​បូជា​ជីវ៉ា

    បង្ហាញ​ថា​លោក​នឹង​ពង្រឹង​អ្នក​ជា​និច្ច

    លោក​ចាំ​មិន​ភ្លេច​ជំនឿ​ដែល​អ្នក​បង្ហាញ

    ហើយ​តែង​ថែ​ទាំ​អស់​អ្នក​ដែល​លោក​ស្រឡាញ់។

    (​បន្ទរ​)

    លោក​បាន​ទិញ​អ្នក​ដោយ​ឈាម​គ្រិស្ត អ្នក​ជា​របស់​បិតា

    លោក​ធ្វើ​ឲ្យ​អ្នក​មាំ​មួន លោក​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា

    លោក​នឹង​នាំ​ផ្លូវ​ការ​ពារ​អ្នក ដូច​លោក​បាន​ធ្វើ​ច្រើន​សា

    លោក​ធ្វើ​ឲ្យ​អ្នក​មាំ​មួន លោក​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា​៕

ចូរច្រៀងជូនព្រះយេហូវ៉ា បទភ្លេង

ដើម្បី​ស្ដាប់​បទ​ភ្លេង​ចម្រៀង​នេះ​និង​បទ​ភ្លេង​នៃ​ចម្រៀង​ឯ​ទៀត​ជា​ភាសា​ផ្សេង​ៗ សូម​ថត​បារ​កូដ​ឬ​ចូល​ទៅ​គេហទំព័រ​jw.org/km។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក