បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ypq សំណួរទី ៥ ទំ. ១៥-១៧
  • តើខ្ញុំគួរធ្វើអ្វីបើគេសម្លុតធ្វើបាបនៅសាលា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើខ្ញុំគួរធ្វើអ្វីបើគេសម្លុតធ្វើបាបនៅសាលា?
  • ចម្លើយចំពោះ១០សំណួរពីពួកយុវវ័យ
  • អត្ថបទស្រដៀងគ្នា
  • ចុះ​បើ​ខ្ញុំ​ត្រូវ​គេ​សម្លុត​ធ្វើ​បាប?
    សំណួរពីយុវវ័យ
  • តើខ្ញុំគួរធ្វើអ្វីបើកូនត្រូវគេសម្លុតធ្វើបាប?
    ជំនួយ​សម្រាប់​ក្រុម​គ្រួសារ
  • ចូរពឹងផ្អែកលើព្រះយេហូវ៉ាពេលមានមនុស្សសម្លុតធ្វើបាប
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
ចម្លើយចំពោះ១០សំណួរពីពួកយុវវ័យ
ypq សំណួរទី ៥ ទំ. ១៥-១៧
ក្មេងប្រុសម្នាក់ត្រូវគេសម្លុតធ្វើបាបនៅមុខសិស្សរួមថ្នាក់

សំណួរ​ទី​៥

តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​បើ​គេ​សម្លុត​ធ្វើ​បាប​នៅ​សាលា?

មូលហេតុ​ត្រូវ​ដឹង

ប្រតិកម្ម​របស់​ប្អូន​អាច​ធ្វើ​ឲ្យ​ស្ថានភាព​នោះ​ទៅ​ជា​ល្អ​ជាង ឬ​អាក្រក់​ជាង។

តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?

សូម​ស្រមៃ​គិត​អំពី​រឿង​នេះ: ថ្ងៃ​នេះ​បូ​រ៉ា មិន​ចង់​ទៅ​សាលា​ទេ ហើយ​ថ្ងៃ​ស្អែក​ក៏​មិន​ចង់​ទៅ​ដែរ។ តាម​ពិត គាត់​លែង​ចង់​ទៅ​សាលា​រហូត។ ហេតុ​អ្វី? ពី​ព្រោះ​បី​ខែ​មុន សិស្ស​រួម​ថ្នាក់​បាន​និយាយ​រឿង​មិន​ពិត​អំពី​គាត់។ រួច​មក ពួក​គេ​បាន​ដាក់​ងារ​ឲ្យ​គាត់។ ជួន​កាល មាន​សិស្ស​ម្នាក់​ដើរ​បុក​បូ​រ៉ា​ឲ្យ​ជ្រុះ​សៀវភៅ​ពី​ដៃ​គាត់ ហើយ​ធ្វើ​ដូច​ជា​បុក​គាត់​ដោយ​អ​ចេតនា ឬ​មួយ​ក៏​មាន​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​មួយ​ក្រុម​ដែល​ដើរ​ពី​ក្រោយ​គាត់​បាន​រុញ​គាត់ តែ​ពេល​គាត់​ងាក​ទៅ គាត់​មិន​ដឹង​ថា​អ្នក​ណា​ជា​អ្នក​រុញ​គាត់​ទេ។ កាល​ពី​ម្សិលមិញ បូ​រ៉ា​ទទួល​រង​ការ​ធ្វើ​បាប​កាន់​តែ​សាហាវ​ជាង​មុន ពេល​គាត់​បាន​ទទួល​សារ​គំរាម​មួយ​តាម​អ៊ីនធឺណិត . . .

បើ​ប្អូន​ជា​បូ​រ៉ា តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?

គិត​មុន​គូរ!

តាម​ពិត ប្អូន​អាច​យក​ឈ្នះ​បាន! ប្អូន​អាច​តបត​នឹង​ពួក​អ្នក​ដែល​សម្លុត​ធ្វើ​បាប​ប្អូន ដោយ​មិន​ចាំ​បាច់​ប្រើ​កណ្ដាប់​ដៃ។ តើ​តាម​របៀប​ណា?

  • កុំ​មាន​ប្រតិកម្ម។ គម្ពីរ​ចែង​ថា​៖ ​«​ពួក​ល្ងី​ល្ងើ សំ​ដែង​ចេញ​អស់​ទាំង​កំហឹង​របស់​ខ្លួន តែ​មនុស្ស​មាន​ប្រាជ្ញា​គេ​ទប់​ចិត្ត ហើយ​រំ​ងាប់​ចេញ​វិញ​»។ (​សុភាសិត ២៩:១១​) ពួក​អ្នក​ដែល​សម្លុត​ប្អូន​ប្រហែល​ជា​លែង​ចាប់​អារម្មណ៍​ធ្វើ​បាប​ប្អូន​ទៀត បើ​ពួក​គេ​មើល​ទៅ​ឃើញ​ថា​ប្អូន​ចេះ​ទប់​ចិត្ត។

  • កុំ​សង​សឹក។ គម្ពីរ​ចែង​ថា​៖ ​«​កុំ​តប​ស្នង​ការ​អាក្រក់​ដល់​អ្នក​ណា​ដែល​ធ្វើ​អាក្រក់​ចំពោះ​អ្នក​ឲ្យ​សោះ​»។ (​រ៉ូម ១២:១៧​) ការ​សង​សឹក​នឹង​នាំ​ឲ្យ​មាន​បញ្ហា​កាន់​តែ​ធំ​ឡើង។

  • ចូរ​គេច​ចេញ​ពី​បញ្ហា។ គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ​ឆ្លាត គេ​ឃើញ​សេចក្ដី​អាក្រក់​មក ក៏​ពួន​ខ្លួន​ទៅ​»។ (​សុភាសិត ២២:៣​) ពេល​ណា​ដែល​ប្អូន​អាច​ធ្វើ​បាន សូម​ជៀស​ចេញ​ពី​ស្ថានភាព​និង​មនុស្ស​ដែល​អាច​សម្លុត​គំរាម​ប្អូន។

  • ចូរ​ឆ្លើយ​ដោយ​ធ្វើ​ឲ្យ​គេ​ហួស​ចិត្ត។ គម្ពីរ​ចែង​ថា​៖ ​«​ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំ​ងាប់​សេចក្ដី​ក្រោធ​ទៅ​»។ (​សុភាសិត ១៥:១​) ប្អូន​អាច​សាកល្បង​ឆ្លើយ​របៀប​កំប្លែង។ ជា​ឧទាហរណ៍ បើ​អ្នក​ដែល​សម្លុត​ប្អូន​ប្រាប់​ថា​ប្អូន​ធាត់​ពេក ប្អូន​ប្រហែល​ជា​ញាក់​ស្មា រួច​និយាយ​ថា​៖ ​«​អូ​មែន ខ្ញុំ​ត្រូវ​ស្រក​ពីរ​បី​គីឡូ​សិន!​»។

  • ចូរ​ដើរ​ចេញ។ ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ណូរ៉ា អាយុ​១៩​ឆ្នាំ បាន​និយាយ​ថា​៖ ​«​ការ​នៅ​ស្ងៀម​បង្ហាញ​ថា​អ្នក​មាន​គំនិត​ចាស់​ទុំ​និង​ចេះ​ទប់​ចិត្ត។ តែ​មនុស្ស​ដែល​ចំអក​ឲ្យ​អ្នក​និង​មនុស្ស​ដែល​សម្លុត​អ្នក គ្មាន​គុណ​សម្បត្ដិ​ដូច​នេះ​ទេ​»។—ធីម៉ូថេ​ទី២ ២:២៤

  • ចូរ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ ជា​ញឹក​ញយ ពួក​អ្នក​ដែល​សម្លុត​ធ្វើ​បាប​គេ ពួក​គេ​ឆាប់​សម្គាល់​ឃើញ​អ្នក​ដែល​ទំនង​ជា​ខ្វះ​ទំនុក​ចិត្ត និង​អ្នក​ដែល​មិន​ឲ្យ​តម្លៃ​លើ​ខ្លួន​ឯង។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​សម្លុត​ធ្វើ​បាប​ប្អូន​នឹង​លែង​ធ្វើ​ដូច្នោះ​ទៀត បើ​ពួក​គេ​ឃើញ​ថា​ពួក​គេ​មិន​អាច​បំភ័យ​ប្អូន​បាន។

  • ចូរ​ប្រាប់​អ្នក​ណា​ម្នាក់។ អតីត​គ្រូ​បង្រៀន​ម្នាក់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​អ្នក​ដែល​ត្រូវ​គេ​សម្លុត​ធ្វើ​បាប ឲ្យ​ហ៊ាន​ប្រាប់​អ្នក​ឯ​ទៀត។ នេះ​ជា​អ្វី​ត្រឹម​ត្រូវ​ដែល​ពួក​គេ​គួរ​ធ្វើ ហើយ​នេះ​អាច​ជួយ​ការពារ​មនុស្ស​ផ្សេង​ទៀត​ពី​ការ​សម្លុត​ធ្វើ​បាប​»។

ក្មេងប្រុសម្នាក់មានទំនុកចិត្តប្រឈមមុខនឹងអ្នកដែលសម្លុតធ្វើបាបគាត់

ការ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​នឹង​ជួយ​ប្អូន​ឲ្យ​មាន​កម្លាំង​ពិត​ប្រាកដ តែ​អ្នក​ដែល​សម្លុត​ធ្វើ​បាប​ប្អូន​ខ្លាំង​តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ

តើ​ប្អូន​ដឹង​ឬ​ទេ?

អ្នក​ដែល​សម្លុត​ធ្វើ​បាប​គេ មិន​គ្រាន់​តែ​ធ្វើ​បាប​ខាង​រូប​កាយ​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​បាប​ដោយ:

  • សម្ដីដែលចេញពីមាត់របស់អ្នកដែលសម្លុតគេ គឺប្រៀបដូចជាភ្លើង

    ពាក្យ​សម្ដី។ យុវនារី​ម្នាក់​ឈ្មោះ​សា​លីន អាយុ​២០​ឆ្នាំ និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ភ្លេច​ទាល់​តែ​សោះ​នូវ​ងារ​ដែល​ពួក​គេ​បាន​ដាក់​ឲ្យ​ខ្ញុំ​ឬ​អ្វី​ដែល​ពួក​គេ​និយាយ។ ពួក​គេ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ គ្មាន​គេ​រាប់​អាន និង​គ្មាន​បាន​ការ។ ខ្ញុំ​សុខ​ចិត្ត​ឲ្យ​គេ​វាយ​ខ្ញុំ​ខៀវ​ភ្នែក​ជា​ជាង​វាយ​ដោយ​ពាក្យ​សម្ដី​»។

  • បុរសវ័យក្មេងម្នាក់អង្គុយតែម្នាក់ឯង ដោយសារតែមនុស្សស្រករគាត់មិនរាប់អានគាត់

    ឈប់​រាប់​អាន។ ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ហេលី អាយុ​១៨​ឆ្នាំ ប្រាប់​ថា​៖ ​«​មិត្ត​រួម​ថ្នាក់​ចាប់​ផ្ដើម​គេច​ពី​ខ្ញុំ។ ពេល​បរិភោគ​អាហារ​ថ្ងៃ​ត្រង់ ពួក​គេ​មិន​ឲ្យ​ខ្ញុំ​អង្គុយ​ជិត​ពួក​គេ​ទេ។ អស់​មួយ​ឆ្នាំ​ពេញ ខ្ញុំ​យំ​ហើយ​ញ៉ាំ​អាហារ​តែ​ម្នាក់​ឯង​»។

  • នារីវ័យក្មេងម្នាក់ភ្ញាក់ផ្អើល ក្រោយពីបានទទួលសារចំអកមើលងាយតាមអ៊ីនធឺណិត

    ចំអក​មើល​ងាយ​តាម​អ៊ីនធឺណិត។ ប្អូន​ប្រុស​ម្នាក់​ឈ្មោះ​ដានីយ៉ែល អាយុ​១៤​ឆ្នាំ និយាយ​ថា​៖ ​«​អ្នក​អាច​បំផ្លាញ​កេរ្ដិ៍​ឈ្មោះ​របស់​អ្នក​ណា​ម្នាក់ ឬ​ជីវិត​របស់​គាត់​តែ​ម្ដង ដោយ​គ្រាន់​តែ​វាយ​ប៉ុន្មាន​ពាក្យ​ប៉ុណ្ណោះ​ក្នុង​បណ្ដាញ​សង្គម​អ៊ីនធឺណិត។ ស្ដាប់​ទៅ​ហាក់​ដូច​ជា​ពន្លើស​ពេក តែ​នេះ​អាច​កើត​ឡើង​បាន!​»។

សូម​សាកល្បង​ឆ្លើយ

ត្រូវ​ឬ​ខុស

ចម្លើយ

១ ការ​សម្លុត​ធ្វើ​បាប​មាន​អស់​រាប់​ពាន់​ឆ្នាំ​មក​ហើយ។

១ ត្រូវ។ ឧទាហរណ៍ គម្ពីរ​ប្រាប់​ថា​នៅ​សម័យ​បុរាណ​មាន​មនុស្ស​រូប​ធំ​សម្បើម​ឬ​ពួក​នីហ្វីលីម នេះ​ជា​ឈ្មោះ​មនុស្ស​មួយ​ក្រុម​ដែល​មាន​ន័យ​ថា​«​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ដួល​ចុះ​ទៅ​»។—លោកុប្បត្តិ ៦:៤, ព.ថ.

២ ការ​សម្លុត​ធ្វើ​បាប​គ្រាន់​តែ​ជា​ការ​ល​លេង​ប៉ុណ្ណោះ មិន​មែន​ជា​រឿង​ធ្ងន់​ធ្ងរ​ទេ។

២ ខុស។ ការ​សម្លុត​ធ្វើ​បាប​ជា​កត្ដា​មួយ​ដែល​ជំរុញ​ឲ្យ​យុវវ័យ​មួយ​ចំនួន​ធំ​សម្លាប់​ខ្លួន។

៣ ដើម្បី​កុំ​ឲ្យ​មាន​ការ​សម្លុត​ធ្វើ​បាប​ទៀត វិធី​ល្អ​បំផុត​គឺ​វាយ​តប​វិញ។

៣ ខុស។ ជា​ញឹក​ញយ ពួក​អ្នក​សម្លុត​ធ្វើ​បាប​គេ​មាន​កម្លាំង​ខ្លាំង​ជាង​ជន​រង​គ្រោះ ដូច្នេះ​ការ​វាយ​តប​វិញ​គឺ​គ្មាន​ប្រយោជន៍​ទេ។

៤ បើ​ប្អូន​ឃើញ​គេ​កំពុង​សម្លុត​ធ្វើ​បាប​អ្នក​ឯ​ទៀត ជា​ការ​ល្អ​ធ្វើ​មិន​ឃើញ។

៤ ខុស។ ក្នុង​ករណី​នេះ ប្អូន​មិន​អាច​និយាយ​ថា​រឿង​នេះ​មិន​ទាក់​ទង​នឹង​ប្អូន​ទេ ពី​ព្រោះ​បើ​ប្អូន​ឃើញ​គេ​សម្លុត​ធ្វើ​បាប​អ្នក​ឯ​ទៀត ហើយ​ប្អូន​មិន​ចាត់​វិធានការ នោះ​ហាក់​ដូច​ជា​ប្អូន​កំពុង​រួម​ដៃ​ជា​មួយ​នឹង​អ្នក​ដែល​សម្លុត​ធ្វើ​បាប​គេ។

៥ អ្នក​ដែល​សម្លុត​ធ្វើ​បាប​គេ​ចូល​ចិត្ត​និយាយ​អួត តាម​ពិត​ពួក​គេ​ច្រើន​តែ​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។

៥ ត្រូវ។ ពិត​មែន​ថា​អ្នក​ខ្លះ​ដែល​សម្លុត​ធ្វើ​បាប​គេ​ចូល​ចិត្ត​អួត​ក្អេង​ក្អាង តែ​ពួក​គេ​ជា​ច្រើន​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ទេ ហើយ​ពួក​គេ​ធ្វើ​បាប​អ្នក​ឯ​ទៀត​ដើម្បី​ពួក​គេ​មាន​អារម្មណ៍​ល្អ​ជាង។

៦ ពួក​អ្នក​ដែល​សម្លុត​ធ្វើ​បាប​គេ​អាច​កែ​ប្រែ​បាន។

៦ ត្រូវ។ បើ​មាន​ជំនួយ​ពី​អ្នក​ឯ​ទៀត អ្នក​ដែល​សម្លុត​ធ្វើ​បាប​គេ​អាច​កែ​ប្រែ​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​ខ្លួន​បាន។

ចូរ​អនុវត្ត

  • បើ​ខ្ញុំ​ជួប​អ្នក​ដែល​សម្លុត​ធ្វើ​បាប​គេ​ដោយ​ចៃដន្យ តើ​ខ្ញុំ​នឹង​ចាត់​វិធានការ​អ្វី?

សូម​មើល​ថែម​ទៀត!

ចូរយកឈ្នះការសម្លុតធ្វើបាបដោយមិនប្រើកណ្ដាប់ដៃ

ដើម្បី​មើល​វីដេអូ​គំនូរ​លើ​ក្ដារ​ខៀន​ចូរ​យក​ឈ្នះ​ការ​សម្លុត​ធ្វើ​បាប​ដោយ​មិន​ប្រើ​កណ្ដាប់​ដៃ ក្នុង​www.jw.org។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក