បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lfb មេរៀនទី ២៨ ទំ. ៧០-ទំ. ៧១ វ. ១
  • លារបស់បាឡាមចេះនិយាយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • លារបស់បាឡាមចេះនិយាយ
  • មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • អត្ថបទស្រដៀងគ្នា
  • សត្វលាចេះនិយាយ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • សេចក្ដីសង្ខេបពីជំរឿនបណ្ដាជន
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • គោលសំខាន់ៗពីសៀវភៅជនគណនា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • ចូរប្រយ័ត្ននឹងពួកគ្រូក្លែងក្លាយ!
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
lfb មេរៀនទី ២៨ ទំ. ៧០-ទំ. ៧១ វ. ១
លារបស់បាឡាមក្រាបចុះកណ្ដាលផ្លូវពេលឃើញទេវតារបស់ព្រះយេហូវ៉ា

មេ​រៀន​ទី​២៨

លា​របស់​បាឡាម​ចេះ​និយាយ

ជន​ជាតិ​អ៊ីស្រាអែល​រស់​នៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ​អស់​ជិត​៤០​ឆ្នាំ។ ពួក​គេ​បាន​វាយ​ឈ្នះ​ក្រុង​ខ្លាំង​ៗ​ជា​ច្រើន។ ឥឡូវ ពួក​គេ​បាន​បោះ​ជំរំ​នៅ​វាល​ទំនាប​ម៉ូអាប់ ខាង​កើត​ទន្លេ​យ៉ូដាន់។ នេះ​ជា​ពេល​ដែល​ពួក​គេ​ត្រូវ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ​បាន​សន្យា។ បាឡាក់​ដែល​ជា​ស្ដេច​ស្រុក​ម៉ូអាប់ ភ័យ​ខ្លាច​ជន​ជាតិ​អ៊ីស្រាអែល​យក​ទឹក​ដី​របស់​ខ្លួន។ ដូច្នេះ គាត់​បាន​អញ្ជើញ​បុរស​ម្នាក់​ឈ្មោះ​បាឡាម​ឲ្យ​មក​ស្រុក​ម៉ូអាប់ ដើម្បី​ដាក់​បណ្ដាសា​ជន​ជាតិ​អ៊ីស្រាអែល។

ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ប្រាប់​បាឡាម​ថា​៖ ‹អ្នក​មិន​ត្រូវ​ទៅ​ដាក់​បណ្ដាសា​ជន​ជាតិ​អ៊ីស្រាអែល​ទេ›។ ហេតុ​នេះ បាឡាម​មិន​ហ៊ាន​ទៅ​ឡើយ។ ស្ដេច​បាឡាក់​បាន​អញ្ជើញ​បាឡាម​ម្ដង​ទៀត ហើយ​សន្យា​ថា​នឹង​ឲ្យ​អ្វី​គ្រប់​យ៉ាង​ដែល​គាត់​ចង់​បាន។ យ៉ាង​ណា​ក៏​ដោយ បាឡាម​បាន​បដិសេធ។ រួច​មក ព្រះ​ប្រាប់​គាត់​ថា​៖ ‹អ្នក​អាច​ទៅ​បាន ប៉ុន្តែ​អ្នក​ត្រូវ​និយាយ​តែ​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​អ្នក​ឲ្យ​និយាយ​ប៉ុណ្ណោះ›។

បាឡាម​ក៏​ជិះ​លា​ចេញ​ទៅ​ខាង​ត្បូង​ស្រុក​ម៉ូអាប់។ គាត់មាន​គម្រោង​ដាក់​បណ្ដាសា​ជន​ជាតិ​អ៊ីស្រាអែល ទោះ​ជា​ព្រះ​យេហូវ៉ា​បាន​ហាម​គាត់​ក៏​ដោយ។ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​លេច​មក​ឈរ​នៅ​លើ​ផ្លូវ​អស់​បី​ដង។ បាឡាម​មិន​អាច​ឃើញ​ទេវតា​នោះ​ទេ មាន​តែ​សត្វ​លា​របស់​គាត់​ប៉ុណ្ណោះ​ឃើញ។ ពេល​ឃើញ​លើក​ទី​១ សត្វ​លា​បាន​បែរ​ចេញ​ពី​ផ្លូវ ហើយ​ចូល​ទៅ​ក្នុង​វាល។ លើក​ទី​២ សត្វ​លា​បាន​ដើរ​អែប​ត្បៀត​របង​ធ្វើ​ឲ្យ​ជើង​របស់​បាឡាម​គាប​នឹង​របង។ លើក​ទី​៣ សត្វ​លា​ក្រាប​ចុះ​កណ្ដាល​ផ្លូវ។ រាល់​លើក បាឡាម​តែង​តែ​យក​ដំបង​វាយ​វា។

ក្រោយ​ទាំង​បី​លើក​នោះ​មក ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​សត្វ​លា​ចេះ​និយាយ។ សត្វ​លា​សួរ​បាឡាម​ថា​៖ ‹ហេតុ​អ្វី​បាន​ជា​លោក​វាយ​ខ្ញុំ​ឥត​ឈប់›? បាឡាម​ឆ្លើយ​ថា​៖ ‹ឯង​ធ្វើ​ឲ្យ​ខ្ញុំ​ខ្មាស​គេ​ណាស់។ បើ​ខ្ញុំ​មាន​ដាវ ខ្ញុំ​នឹង​សម្លាប់​ឯង​ហើយ›។ សត្វ​លា​សួរ​វិញ​ថា​៖ ‹លោក​ជិះ​ខ្ញុំ​អស់​យូរ​ឆ្នាំ​ហើយ តើ​ខ្ញុំ​ធ្លាប់​ធ្វើ​ដូច្នេះ​ដាក់​លោក​ទេ?›។

រួច​មក ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​បាឡាម​មើល​ឃើញ​ទេវតា។ ទេវតា​ប្រាប់​គាត់​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​ព្រមាន​អ្នក កុំ​ឲ្យ​ទៅ​ដាក់​បណ្ដាសា​ជន​ជាតិ​អ៊ីស្រាអែល›។ បាឡាម​បាន​តប​ថា​៖ ‹ខ្ញុំ​ខុស​ហើយ។ ខ្ញុំ​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ›។ ប៉ុន្តែ ទេវតា​ប្រាប់​ថា​៖ ‹អ្នក​អាច​ទៅ​ស្រុក​ម៉ូអាប់​បាន ប៉ុន្តែ​អ្នក​ត្រូវ​និយាយ​តែ​ពាក្យ​ដែល​ព្រះ​យេហូវ៉ា​ប្រាប់​អ្នក​ឲ្យ​និយាយ​ប៉ុណ្ណោះ›។

តើ​បាឡាម​បាន​កែ​ប្រែ​ទេ? អត់​ទេ! គាត់​បាន​ព្យាយាម​ដាក់​បណ្ដាសា​ជន​ជាតិ​អ៊ីស្រាអែល​អស់​បី​ដង តែ​រាល់​ដង​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​គាត់​ផ្ដល់​ពរ​ដល់​ជន​ជាតិ​អ៊ីស្រាអែល​វិញ។ នៅ​ទី​បំផុត ជន​ជាតិ​អ៊ីស្រាអែល​បាន​វាយ​ឈ្នះ​ពួក​ម៉ូអាប់ ហើយ​បាឡាម​ក៏​ត្រូវ​គេ​សម្លាប់។ តើ​ជា​ការប្រសើរ​ជាង​យ៉ាង​ណា បើ​បាឡាម​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​តាំង​ពី​ដំបូង?

‹ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ការ​លោភ​លន់​គ្រប់​យ៉ាង ពីព្រោះ​ទោះ​ជា​មនុស្ស​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​យ៉ាង​ណា​ក៏​ដោយ គាត់​មិន​បាន​ជីវិត​ពី​ទ្រព្យ​ទាំង​នោះ​ទេ›។—លូកា ១២:១៥

សំណួរ​៖ ហេតុ​អ្វី​បាឡាម​ទៅ​ស្រុក​ម៉ូអាប់? តើ​មាន​អ្វី​កើត​ឡើង​នៅ​តាម​ផ្លូវ?

ជំរឿន​បណ្ដា​ជន ២២:១–២៤:២៥; ៣១:៨; នេហេមា ១៣:២; ពេត្រុស​ទី២ ២:១៥, ១៦; យូដាស ១១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក